គេហទំព័រ ភ្នំពេញដេលី មានផ្សាយជាភាសាខ្មែរ និងអង់គ្លេស cambodia daily in khmer and english Khmer English
1 2 3
ព័ត៌មានរាយការណ៍:
ថ្ងៃ ច័ន្ទ ទី 20 ខែ តុលា ឆ្នាំ 2014
មូលហេតុ​អ្វី​បានជា​ទឹកកាម​ចេញ​លឿន​ពេក?
ចុះនៅថ្ងៃទី 25-10-2013, 06:49 AM, អាន 1448 ដង
ជាទូទៅ​ធ្លាប់មាន​គេ​ពោលថា បញ្ហា​ឆាប់​ចេញ​ទឹកកាម​របស់​បុរស​នេះ​បាន​កើតមាន​ចំពោះ​បុរស​នៅលើ​លោក​នេះ ជា​យូរយារ​ណាស់​មកហើយ ដែល​ស្ថានភាព​នៃ​អាការ​មួយ​នេះ​មាន​ឥទ្ធិពល​បំផ្លាញ​ទំនុកចិត្ត​ដល់​បណ្តា សុភាពបុរស​ខ្លាំងជាងគេ បន្ទាប់មក​គឺ​បញ្ហា​អង្គជាត​មិន​ឡើង​រឹង។ ហើយ​ជាងនេះទៅទៀត​នោះ គេ​មានជំនឿថា​មាន​បុរស​រហូតដល់​ទៅ៧០ភាគរយ​ឯណោះ ដែល​កំពុង​ស្វែងរក​ដំណោះស្រាយ​ក្នុង​បញ្ហា​ខាងលើនេះ។ តែ​ទោះបី​យ៉ាងនេះ​ក្តី​ក៏ត្រូវ ឈ្វេងយល់​ជាមុនសិន​ថា តើ​កម្រិត​ប៉ុណ្ណា​ទៅ​ទើប​អាច​ហៅ​បាន​ថា​ហូរ​លឿន។ បើ​និយាយ​ពី​អា​ការហូរ​ទឹកកាម​លឿន​នេះ អ្នក​ដែល​ព្រម​ទទួលស្គាល់​ច្រើនជាងគេ​គឺ​សមាគម​គ្រូពេទ្យ​អាមេរិកាំង​ដោយ ពួកគេ​បានធ្វើ​ការពិសោធ​ហើយ​បានកំណត់​ទុកជា៣ចំណុច​ដូចខាងក្រោម។ តទៅ​នេះ​សូម​ប្រិយមិត្ត​ឈ្វេងយល់​សេចក្តីលម្អិត​ដូចតទៅ៖

១. ការហូរ​ទឹកកាម​ក្រោយពេល​មានការ​ភ្ញោ​ច​ផ្លូវភេទ​ត្រឹមតែ​បន្តិចបន្តួច ហើយ​ពេលខ្លះ​អាច​កើត​មុនពេល​ស៊ក​អង្គជាត​ចូល​ឬ​ខណៈពេល​ខ្លះ ស៊ក​ចូល​បានត្រឹមតែ២នាទី​ប៉ុណ្ណោះ ស្រាប់តែ​ចេញ​ទឹកកាម​តែម្តង។

២. កើតមាន​អាការ​ដែល​មិនមែន​កើតចេញពី​ឱសថ ឬ​សារ​ធាតុគីមី​ប្រភេទ​ខ្លះ។

៣. បង្ក​ឱ្យ​កើតមាន​បញ្ហា​រវាង​គូ​ស្វាមីភរិយា ឬ​ដៃគូ​ដំណេក ។

ចំពោះ​មូលហេតុ៖ គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ប៉ុន្តែ​គេ​មានជំនឿថា គឺ​វា​អាចពាក់ព័ន្ធ​នឹង​បញ្ហា​ផ្លូវចិត្ត​និង​រោគ​ក្នុង​រាងកាយ​ដែល​ទាក់ទិន នឹង​សរសៃប្រសាទ។ ក្នុងករណី​អ្នក​នៅមាន​វ័យក្មេង​ច្រើន​មាន​មូលហេតុ​បណ្តាលមកពី​ការ ខ្វាយខ្វល់​ច្រើន​ហើយ​ភ័យខ្លាច ភាគី​ស្រី​មាន​ផ្ទៃពោះ​ដោយ​ការប៉ាន់ស្មាន ឬ​ការភ្ញាក់ផ្អើល​គិតពី​នេះ​ពី​នោះ​ច្រើនពេក ទើប​ធ្វើឱ្យ​ភាគី​បុរស​ឆាប់​ចេញ​ទឹកកាមភ្លាមៗតែម្តង។ ប៉ុន្តែ​ក្រោយពី​យើង​យល់​ពី​អាការ​ទាំងអស់នេះ រួចហើយ​ខិតខំ​ប្រមែប្រមូល​បទពិសោធ​ខាង​ផ្លូវភេទ​ឱ្យបាន​ច្រើន ហើយ​រៀន​ពី​ការប្រើ​អារម្មណ៍​អូសបន្លាយ​ពេលវេលា​ឱ្យបាន​យូរ ពេលនោះ​ភាគី​បុរស​អាចមាន​បច្ចេកទេស កែសម្រួល​ក្នុងការ​បញ្ជា​ទឹកកាម​ឱ្យចេញ​នៅពេលណា​ក៏បាន​ដែរ លើសពីនេះ​ទៀត​នោះ​ក៏​នាំ​ឲ្យ​ដៃគូ​មាន​ទំនុកចិត្ត​ជាខ្លាំង​មកលើ​ខ្លួន ទៀតផង៕
ចុះនៅថ្ងៃទី 18-10-2014, 06:56 AM, អាន 185ដង
ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​ពិព័រណ៍​ការងារ ថ្នាក់ជាតិ លើក​ទី៤ ឆ្នាំ២០១៤កាលពី​ថ្ងៃទី១៧ខែតុលា​ឆ្នាំ២០១៤លោក ទុន សុ​ភ័​ណ្ឌ អ្នក សម្របសម្រួល​ថ្នាក់ជាតិ របស់​អង្គការ​អន្ដរជាតិ​ខាង​ការងារ​ប្រចាំ​កម្ពុជា (ILO)បានឱ្យដឹងថា យុវជន សិស្ស និស្សិត​នឹង​ទទួល បាន​ឱកាស​ការងារ ថ្មី​ធ្វើ​បន្ថែមចំនួន​ជាង៤៦០០កន្លែង នៅក្នុង​ប្រទេស​កម្ពុ​ជាស​ម្រា​ប់​ឆ្នាំ ២០១៥ ខាងមុខនេះ។
លោក​បាន​អះអាងថា ក្នុង​ការរៀបចំ​ពិព័រណ៍​នេះ​មាន​ក្រុមហ៊ុន សហគ្រាស​ចូលរួម​ចំនួន៦៥ស្ថាប័ន ដែល​បង្ហាញ​លើ​វិស័យផ្សេងៗគ្នា សម្រាប់​ផ្ដល់ឱកាស​ទទួល​បានកា​រងារ​ធ្វើភ្លាមៗដល់​យុវជន​កម្ពុជា ក្នុង នោះ ដូចជា​វិស័យ​ធនាគារ និង មីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និង ប​ដិ ស​ណ្ឋា​រ​កិច្ច ទូរគមនាគមន៍ គ្រឹះស្ថាន អប់រំ និង បណ្ដុះបណ្ដាល​បច្ចេក ទេស​វិជ្ជាជីវៈ ភ្នាក់ងារ​ជ្រើសរើស​បុគ្គលិក​ឯកជន និង អង្គការ​ជាតិ អន្ដរ ជាតិ ដែលមាន​បញ្ជ​ចំនួន១០០សម្រាប់​ដាក់តាំង។
លោក​បន្ដថា ក្នុងចំណោម​ប្រទេស​ក្នុង​តំបន់ កម្ពុ​ជាមាន​អត្រា​យុវ ជន​អត់​ការងារ​ធ្វើ​ចំនួន​តិចជាងគេ បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ជា សមាជិក​អាស៊ាន ភាគច្រើន​នៅ​ទីក្រុង ដែលមាន​រហូតដល់៨ភាគរយ ហើយ​នៅ​តំបន់​ជនបទ​ប្រមាណ​តែ៣ភាគរយ​ប៉ុណ្ណោះ ។ លោក​ក៏បាន អំពាវនាវ​ដល់​យុវជន សិស្ស និស្សិត ដែល​គ្មាន​ការងារ​ធ្វើ អាចមក​ចូល រួម​ក្នុង​ពិព័រណ៍​ការងារ និង ជួប​ប្រឹក្សា​យោបល់​ជា មួយ​អ្នកជំនាញ ក្នុងការ ដាក់ពាក្យ​ស្វែងរក​ការងារ​ធ្វើ និង ការត្រៀមខ្លួន​ចូលក្នុង​ទីផ្សារការងារ ដោយ​នាំយក​នូវ​ប្រ​វ​ត្ដិ​រូប​សង្ខេប និង លិខិតផ្សេងៗទៀត​ពាក់ព័ន្ធ ភ្ជាប់ យកមក​ជាមួយ​ផងដែរ។
លោក ហៃ ហ៊ុន​ឡេង អនុប្រធាន​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង ការ ងារ​បាន​លើកឡើងថា​ពិព័រណ៍​ការងារ​នេះ​ពិត​ជាមាន​សារៈសំខាន់​ណាស់ ក្នុងការ​បង្កើត​ឱកាស​ការងារ​សម្រាប់​និយោជក អ្នកផ្ដល់​ការងារ​អប់រំ បណ្ដុះបណ្ដាល អ្នកស្វែងរក​ការងារ​ធ្វើ ពិសេស​សិស្ស និស្សិត និង យុវ ជន​ដែល​កំពុង​ត្រៀម​ចូល​ទីផ្សារការងារ​ធ្វើ ការចែករំលែក​ព័ត៌មាន​អំពី ឱកាស​ការងារ ដើម្បី​ទាក់ទាញ​ធនធានមនុស្ស​ដែលមាន​សក្ដានុពល ក៏ដូចជា​ការទទួលបាន​ការងារ​ធ្វើ​ដោយផ្ទាល់។
លោក​បាន​លើកឡើងថា បច្ចុប្បន្ននេះ​យុវជន ដែលជា​កម្លាំង​ពល កម្ម​វ័យក្មេង​មាន​រហូតដល់៣២ភាគរយ ក្នុង​ចន្លោះ​អាយុ​ចាប់ពី១៥ដល់ ៣០ឆ្នាំ ហើយ​ក្នុងចំណោម​នោះ​ពួកគាត់​អាចមាន​បញ្ហា​ប្រឈម ក្នុងការ ឈានចូល​ទីផ្សារការងារ ដែល​រួមមាន​ទាំង​ការអប់រំ បណ្ដុះបណ្ដាល និង ការខ្វះ​ព័ត៌មាន​នៅក្នុង​ទីផ្សារការងារ និង ការខ្វះ​ជម្រើសផ្សេងៗក្នុងការ ស្វែងរក​ការងារ និង ជា​កត្ដា​ធ្វើឱ្យ​យុវជន​វ័យ ក្មេង​បញ្ចប់​ការសិក្សា​ថ្នាក់ ឧ​ត្ត​ម​សិក្សា​មាន​អត្រា​អត់​ការងារ​ធ្វើ​ខ្ពស់​រហូតដល់៨ភាគរយ ។ ដូច្នេះ តាមរយៈ​ពិព័រណ៍​ការងារ​នេះ​នឹង ទទួលបាន​ឱកាស​ការងារ​ការផ្សព្វផ្សាយ​អំពី​ឱកាស​ការងារ ការផ្ដល់​ជំនាញ​អំពី​តម្រូវការ​ទីផ្សារការងារ ដើម្បីឱ្យ យុវជន សិស្ស និស្សិត​ត្រៀមខ្លួន​ក្នុង​ការទទួល​បានការ​ងារ​យ៉ាង​ឆាប់ រហ័ស ពិសេស​ការរៀបចំ​ត្រៀម​ក្នុង​ការចូល​សមាហរណកម្ម​សហគមន៍ សេដ្ឋកិច្ច​អាស៊ាន នៅ​ឆ្នាំ២០១៥ខាងមុខនេះ។
ជាមួយគ្នានេះ ការរៀបចំ​ពិព័រណ៍​នេះ​គឺជា​វិធី​ដោះស្រាយ​ការ​លំ បាក​របស់​យុវជន សិស្ស និស្សិត ដែល​ទើប​បញ្ចប់​ការសិក្សា​នៅ​ថ្នាក់ ឧ​ត្ត​មសិ​ក្សា ហើយ​គ្មាន​ការងារ​ធ្វើ​ក្នុងការ​ចូលរួម​ផ្ដល់​ភាពងាយស្រួល និង អាចឆ្លើយតប​ដល់​ក្រុមហ៊ុន​សហគ្រាស ដែល​ពិបាក​ក្នុងការ​ជ្រើស រើស​បុគ្គលិក​ផងដែរ។
ពិព័រណ៍​ការងារ​ថ្នាក់ជាតិ​លើក​ទី៤នេះ គ្រោង​នឹង​រៀបចំ​ចាប់ពី​ថ្ងៃទី ២១ដល់​ថ្ងៃទី២២ខែតុលា ឆ្នាំ២០១៤នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង ស​ន្និ បាត​កោះ​ពេជ្រ៕
ព័ត៌មានលម្អិត
ចុះនៅថ្ងៃទី 18-10-2014, 06:45 AM, អាន 214ដង
យោងតាម​របាយការណ៍​ស្តី​លទ្ធផល នៃ​កិច្ចប្រជុំ​របស់​គណៈ កម្ម​ការ​អន្តរក្រសួង ដើម្បី​ពិនិត្យ​វាស់វែង និង វាយតម្លៃ​សម្បទាន​ដី សេដ្ឋកិច្ច​ចុះ​ថ្ងៃទី១៤ខែតុលា ឆ្នាំ២០១៤ និង យោងតាម​ចំណារ​ដ៏​ខ្ពង់ ខ្ពស់បំផុត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី១៤ខែតុលា ឆ្នាំ២០១៤ រាជរដ្ឋាភិបាល​បានសម្រេច ដកហូត ដី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចំនួន១។
ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​ថ្លែង​នៅ ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ក្រសួង បរិស្ថាន កាលពី​រសៀល​ថ្ងៃទី ១៧ខែតុលា ឆ្នាំ២០១៤ថា ដី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ទាំង១១ នោះ មាននៅ​ខេត្តមណ្ឌលគិរី​ចំនួន០៣ នៅ​ខេត្តកំពង់ស្ពឺ និង ខេត្ត ព្រះសីហនុ​ចំនួន០៣នៅ​ខេត្ត​បន្ទាយ មានជ័យ​ចំនួន០១ នៅ​ខេត្ត​ព្រះ វិហារ និង ខេត្តកំពង់ធំ​ចំនួន០១ នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ចំនួន០១ នៅ ខេត្តបាត់ដំបង​ចំនួន០១ និង ខេត្តក្រចេះ​ចំនួន០១ ។
ក្រុមហ៊ុន​ដែល​ត្រូវបាន​ដក​ដី​សម្បទាន​នោះ​មាន ១-ក្រុមហ៊ុន កសិកម្ម​ខ្មែរ​អង្គរ​ខូ​អិ​ល​ធី​ឌី(KASEKAM KHMER ANGKORCO,.Ltd ) ដែលមាន​ផ្ទៃដី៩.១៦០ហិកតា ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ខេត្ត មណ្ឌល​គ​iរី ។ ទី២ក្រុមហ៊ុន​អិ​ល.ខេ.អិ​ល ខន​ស្ត្រា​ក់សិន ខូ​អិ​ល​ធី​ឌី (LKL CONSTRUCTION CO,.Ltd) ដែលមាន​ផ្ទៃដី​ទំហំ៥.៥៥៩ ហិកតា ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀរ ខេត្តមណ្ឌលគិរី ។ ៣ ក្រុមហ៊ុន ឫទ្ធី​គិរី​សីមា ដែលមាន​ទំហំ​ផ្ទៃដី៥.០០០ហិកតា ក្នុង​ដែន ជម្រក​សត្វព្រៃ​ស្នួល ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។ ៤ ក្រុមហ៊ុន ញូ​ខ​ស​ម៉ូ​ស ឌី​វេឡុ​ប​មេន (ខេ​ម​បូ​ឌា) ខម​ភេ​នី លី​មិ​ត​ធី​ត ដែលមាន ទំហំ​ដី៩០០ហិកតា​នៅ​តំបន់​ទឹក​ពុះ ភូមិ​ទេ​ទឹក​ពុះ ឃុំ​ឆ្អឹង​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។ ៥ ក្រុមហ៊ុន JIANKING(Cambodia) International Investment CO,.Ltd ដែលមាន​ទំហំ​ផ្ទៃដី១.៥៨១ហិកតា នៅក្នុង ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​កុ​សមៈ​គិរី​រម្យ ខេត្តកំពង់ស្ពឺ ។ ៦ ក្រុមហ៊ុន គិរី​រម្យ​អេកូ​ទូ​រី​សឹម អ៊ី​ន​វេស​មេន ដែលមាន​ទំហំ​ដី២០ហិកតា នៃ​ផ្ទៃដី ដែល​នៅ​សេសសល់ ហើយ​ត្រូវ​កំណត់​ក្នុង​កិច្ចសន្យា​សម្រាប់​ធ្វើការ វិនិយោគ​វិស័យ​ទេសចរណ៍ធម្មជាតិ ក្នុង​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត កុ​សមៈ​គីរីរម្យ ខេត្តកំពង់ស្ពឺ។ ៧ ក្រុមហ៊ុន​សំណង់​លាង​ប៊ូ (Leang Bou Construction CO,.Ltd) ដែលមាន​ទំហំ​ដី១.៧៨៣ហិកតា ក្នុង តំបន់​ប្រើប្រាស់​ដោយ​ចីរភាព នៃ​តំបន់ការពារទេសភាព​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។ ៨ ក្រុមហ៊ុន​ស្រី​បញ្ញា​អភិវឌ្ឍន៍ ខូ​អិ​ល​ធី​ឌី ដែលមាន​ទំហំ​ផ្ទៃដី៥៨៨ហិកតា ក្នុង​ដែនជម្រកសត្វព្រៃ បឹង​ពែរ ខេត្តព្រះវិហារ និង ខេត្តកំពង់ធំ ។ ៩ ក្រុមហ៊ុន​ឃុន​សៀ អ៊ឹម ផត អិ​ច​ផត ដែលមាន​ទំហំ​ដី៨.២០០ហិកតា ក្នុង​តំបន់​ដែន​ជម្រក សត្វព្រៃ​គូលែន​ព្រហ្ម​ទេព ខេត្តបន្ទាយមានជ័យ ។ ១០ ក្រុមហ៊ុន BSC Import CO,.Ltd ដែលមាន​ទំហំ​ដី៤.៥៥៧ហិកតា ក្នុង​តំបន់ ដែនជម្រកសត្វព្រៃ​រនាម​ដូន​សំ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង និង ១១ ក្រុមហ៊ុន​ធី​ធី​វ៉ា​យ អភិវឌ្ឍន៍​ដំណាំ​កសិកម្ម ខូ​អិ​ល​ធី​ឌី ដែលមាន​ទំហំ ដី២១៥ហិកតា ក្នុង​ដែនជម្រកសត្វព្រៃ​ស្នួល ខេត្តក្រចេះ។
ឯកឧត្តម សាយ សំ​អាល់ បាន​បញ្ជាក់ថា ចំពោះ​ដី​សម្បទាន សេដ្ឋកិច្ច ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​ធ្វើការ ដកហូត​នេះ ដោយ សារ​ដី​នេះ​សុំ​គោលការណ៍​វិនិយោគ​ប្រមាណ១១ឆ្នាំ តែ​ពុំ​មានការ អភិវឌ្ឍ​អ្វី​ទាល់ តែ​សោះ ហើយ​ដី​ដែល​ដកហូត​ដី​នេះ​គឺ​ស្ថិតនៅក្រោម ការគ្រប់គ្រង​របស់​ក្រសួងបរិស្ថាន។
កាលពី​ខែកញ្ញា​កន្លងទៅនេះ​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច ដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ប្រមាណ ជាង១ម៉ឺន​ហិកតា ពី​ក្រុមហ៊ុន​ចំនួន៨យកមក​រក្សាទុក​ជាស​ម្ប​ត្ដិ​រដ្ឋ​បន្ទាប់ពី​បាន​រកឃើញថា ដី​សម្បទាន សេដ្ឋកិច្ច​ទាំង អស់​មាន​ផលប៉ះពាល់​ដល់​ធនធាន​ធម្មជាតិ ។ ដី​សម្បទាន​ទាំងអស់នោះ​សុទ្ធតែជា​ផ្ទៃដី​ឧទ្យាន​ជាតិ​ស្ថិតក្នុង​ខេត្ដ កំពង់ស្ពឺ ព្រះសីហនុ និង ខេត្ដ កោះកុង។
ក្រុមហ៊ុន​ដែល​រាជរដ្ឋាភិបាល​សម្រេច​ដ​ក​ហូត​ទាំង៨នោះ រួម មាន​ទី១-ក្រុមហ៊ុន​វិមាន​សិលា៩៨៧ហិកតា ទី២-ក្រុមហ៊ុន​ស៊ាន ហេង៩៨៥ហិកតា ទី៣-ក្រុមហ៊ុន​ស៊ាន ហេង(ទី២)៣៥០ហិកតា ទី៤-ក្រុមហ៊ុន Romatro Co., Ltd. ៣៥០ហិកតា ទី៥-ក្រុមហ៊ុន​ហេង​ប៊ុន​ណាត(កំពុង​វាស់វែង)Co.,Ltd., ទី៦-ក្រុមហ៊ុន ស៊ាន់​វឌ្ឍនៈ៥៨៥ហិកតា ទី៧-ក្រុមហ៊ុន​ចាន់​វិចិត្រ៦៣ហិកតា និង ទី៨-ក្រុមហ៊ុន​ឋាន សួគ៌​ចំកាត់ ៩.១៣៧ហិកតា ៕
 
ព័ត៌មានលម្អិត
ចុះនៅថ្ងៃទី 18-10-2014, 06:40 AM, អាន 303ដង
ស្ទឹងត្រែង៖ពិធី​តែងតាំង​អភិបាលរង​ខេត្ត​ថ្មី​ចំនួន​បី​រូប នៅ​សាលាខេត្ត​ស្ទឹងត្រែង បាន​ប្រព្រឹត្តទៅ ក្រោម​អធិបតីភាព​ដ៏​ខ្បង់​ខ្ពស់ ពី​សំណាក់​ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។ពិធី​តែងតាំង​នេះ ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ​និង​តែងតាំង​ដល់​លោក​ដួង ពៅ ពី​ឋានន្តរស័ក្តិ​អនុមន្ត្រី​ថ្នាក់​លេខ៥ ទៅជា​ឋានន្តរស័ក្តិ​វរមន្ត្រី​ថ្នាក់​លេខ៧និង​តែងតាំង​ជា​អភិបាលរង​ខេត្ត។លោក​ជា ថា​វរិ​ទ្ធ ពី​ឋានន្តរស័ក្តិ​អនុមន្ត្រី​ថ្នាក់​លេខ៨ ទៅជា​ឋានន្តរស័ក្តិ​វរមន្ត្រី​ថ្នាក់​លេខ៩និង​តែងតាំង​ជា​អភិបាលរង​ខេត្ត។និង​លោក​យ៉ង់ សុ​វ​ឌ្ឍ​នា ពី​ឋានន្តរស័ក្តិ​មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់​ថ្នាក់​លេខ១០ នៃ​ក្រសួងសុខាភិបាល តែងតាំង​ជា​អភិបាលរង នៃ​គណៈ
អភិបាលខេត្ត​ស្ទឹងត្រែង ។
ឯកឧត្តម​កុល សំអុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន​ថ្លែង​នៅក្នុង​ឳ​កាស​នោះ​ថា៖ចំពោះ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​និង​ឧ​ត្តុ​ង​ឧ​ត្ត​ម របស់​ឯកឧត្តម​រដ្ឋ​លេខាធិការ​ក្រសួងមហាផ្ទៃ ដែល​បាន​ឆ្លៀត​នូវ​ពេលវេលា​ដ៏​មានតម្លៃ និង​ផ្តល់​កិត្តិយស​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​នេះ ក៏ដូចជា​វត្តមាន​រប​ស់ ឯកឧត្តម​លោកជំទាវ លោក លោកស្រី​ក្នុ ង​ពេលនេះ ដែល​អាច​បញ្ជាក់ថា គឺជា​សក្ខីភាព​និង​មនោសញ្ចេតនា​យ៉ាង​ជ្រៀលជ្រៅ
ក្នុងការ​យកចិត្តទុកដាក់​ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត​ព្រមទាំង​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុង​ស្ទឹងត្រែង​ទាំងមូល ក្នុងការ​ចូលរួម​សកម្មភាព​អនុវត្ត កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៣ ផែនការ​យុទ្ធសាស្ត្រ​ក្នុងកា រ​អភិវឌ្ឍន៍​ជាតិ លើ​គ្រប់​វិស័យ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី៥ ដែល​បាននិងកំពុង​ដឹកនាំ​ដោយ​គតិបណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។
ឯកឧត្តម​អភិបាលខេត្ត ក៏បាន​បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រៀលជ្រៅ​ចំពោះ !ថ្នាក់ដឹកនាំ​ក្រុង/ស្រុក/មន្ទីរ​និង​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ទាំងអស់ មន្ត្រីរាជការ គ្រប់​ជាន់ថ្នាក់​របស់​រដ្ឋបាល​ខេត្ត ដែល​បាន​ខិតខំ​បំពេញការងារ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​និង​បាន​ចូលរួមចំណែក យ៉ាងសកម្ម​ក្នុងការ​អភិវឌ្ឍន៍​ខេត្ត រហូត​ទទួលបាន​សមិទ្ធិផល​ជាច្រើន​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្ទឹងត្រែង។
លោក​ដួង ពៅ អភិបាលរង​ថ្មី​ខេត្តស្ទឹងត្រែង តំណាង​អភិបាលរង​ខេត្ត​ថ្មី​ទាំងបី​រូប បាន​សំដែង​នូវ​ទឹកចិត្ត​ក្រោយពី​បានទទួល​តំណែង​ថ្មី​នេះ​ក្រោម​ការផ្តល់​ទំនុកចិត្ត​ពី​រាជរដ្ឋាភិបាល​ជាពិសេស!ក្រសួងមហាផ្ទៃ ដែល​បានតែងតាំង​រូបលោក ក៏ដូចជា​អភិបាលរង​ខេត្ត​ថ្មី ចំនួន០២រូប​ទៀត​ផងដែរ ហើយ​លោក​សូម​ប្តេជ្ញាចិត្ត​ថា៖នឹង​គោរព​នូវ​ច្បាប់​របស់​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ចូលរួម​ថែរក្សា​ការពារ​អធិបតេយ្យ​បូរណភាព​ទឹកដី​ព្រម​អនុវត្តន៍​តាមច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី​ខេត្ត/ក្រុង/ស្រុក/ខណ្ឌ និង​បំពេញភារកិច្ច​ដោយ​អនុលោម​តាម​គោលការណ៍ លិខិតបទដ្ឋាន​ដែល​ពាក់ព័ន្ធ​របស់​រាជ​រដ្ឋាភិបាល/ក្រសួងមហាផ្ទៃ​និង​រដ្ឋបាលខេត្ត ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ចូលរួម​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បាន​កាន់​ល្អប្រសើរ សាមគ្គីភាព​ជាមួយ​គ្រប់​អង្គភាព​ដែលមាន​ការពាក់ព័ន្ធ ដើម្បី​សម្រេចបាន នូវ​រាល់​គ្រប់​ភារកិច្ច ដែល​ថ្នាក់ដឹកនាំ​ប្រគល់ជូន។        
ជាទី​បញ្ចប់​នៃ​អង្គពិធី​នេះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បានធ្វើការ​កោ​ដស​សើរ​ដល់​រដ្ឋបាល​ថ្នាក់​ខេត្ត និង​ថ្នាក់ដឹកនាំ​ខេត្តស្ទឹងត្រែង​ដែល​បាន​យកចិត្តទុកដាក់ និង​ខំប្រឹងប្រែង​អនុវត្តន៍​តាម​គោលនយោបាយ ដែល​ទទួលបាន​នូវ​ភាពជោគជ័យ ជូន​រាជរដ្ឋាភិបាល ក្នុងកា​អភិវឌ្ឍន៍​ខេត្ត ។ ឯកឧត្តម​ក៏បាន​ជម្រុញ​បន្ថែម ដល់​កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ ដែល​ឈរជើង​នៅតាម​មូលដ្ឋាន​ទាំងអស់​ក្នុង​ខេត្តស្ទឹងត្រែង ! ត្រូវធ្វើ​ការទប់ស្កាត់​នូវ​រាល់​បទល្មើសផ្សេងៗ នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ដែលមាន​ដូចជា​បទល្មើស​ជួញដូរ​គ្រឿងញៀន​ជាដើម ដែល​សព្វថ្ងៃនេះ ទឹកដី​ខេត្តស្ទឹងត្រែង មាន​បទល្មើស​គ្រឿងញៀន ដែលជា​បញ្ហា​ប្រឈម ៕ ដេ​ង ម៉ា​វិ​ន
ព័ត៌មានលម្អិត
ចុះនៅថ្ងៃទី 17-10-2014, 07:41 AM, អាន 326ដង
ស្វាយរៀង ៖សមត្ថកិច្ច​នគ​បាល​ចុះ​ចាប់​អ្នកបើក​ល្បែង​មេ​កន្ទុយលេខ៤នាក់​ស្រី៣នាក់​ដែល​រង​ការចោទប្រកាន់ថា​ជា​មេ​កន្ទុយលេខ​ដុះ​ស្លែ​នៅ​ផ្សារ​ប្រសូតិ ។ ករណី​ចុះ​ចាប់​មេ​កន្ទុយលេខ​នេះ​កើតឡើង​កាលពី​ថ្ងៃទី៧តុលា ២០១៤ វេលា​ម៉ោង៤ល្ងាច​ចំនួន២កន្លែង​ផ្សេងគ្នា​នៅ​ភូមិ​ប្រសូតិ​ទី១ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប។បើតាម​មន្ត្រីនគរបាល​ស្រុក​ស្វាយទាប​បាន​បង្ហើប​ឲ្យ​ដឹងថា​មេ​កន្ទុយលេខ​ទី១.ឈ្មោះ រស់ រ៉ា​ឌី ភេទ​ស្រី អាយុ៣៧ឆ្នាំ ម្ចាស់ផ្ទះ​ជា​មេ​កន្ទុយលេខ​ដុះ​ស្លែរ​រស់នៅ​ភូមិ កើតហេតុ​ខាងលើ ២. ឈ្មោះ ពៅ ពន្លក ភេទ​ប្រុស​អាយុ៤៨ឆ្នាំ​ជា​មេ​រង (អ្នក​កត់​កន្ទុយលេខ​ឲ្យ​ឈ្មោះ​រស់​រ៉ា​ឌី) មាន​ទីលំនៅ​ភូមិ​សាមគ្គី សង្កាត់​ស្វាយ​តឿ ក្រុង ស្វាយរៀង ៣. ព្រាប សុខឿន ភេទ​ស្រី អាយុ៤១ ឆ្នាំ​ជា មេ​រង រស់នៅ ភូមិ​អង្គ​ស្វាយ ឃុំ​ប្រសូតិ ស្រុក​ស្វាយទាប។ ចាប់​ប្រ​ម៉ូ​ល​បាន​ប្រាក់​ក្នុង​វង់ល្បែង (កត់​កន្ទុយលេខ) ចំនួន៥២៣,៧០០រៀល កុំ​ព្យូ​ទ​រ័​មួយគ្រឿង ព្រី​ន​ធ​រ័​មួយគ្រឿង​និង​ឯកសារ​ព័ត៌មាន​មួយចំនួន ។កន្លែង​ទី២ ចាប់​ឃាត់ខ្លួន​ម្ចាស់ផ្ទះ​ឈ្មោះ សេង គ​ន្ធា ភេទ​ស្រី អាយុ៤១ឆ្នាំ រស់នៅ​ភូមិ​ប្រសូតិ​ទី១ឃុំ​កណ្តៀង​រាយ​ស្រុក​ស្វាយទាប យកបាន​ឯកសារ​ព័ត៌មាន​កត់​ក​ន្ទុ​យ​លេខ​មួយចំនួន។ ក្រោយពីរ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​កន្លែង​ខាងលើ​សមត្ថកិច្ច​បា​នប​ញ្ជូ​ន​មកកាន់​កា​រិ​យា​ល​យ័ន​គ​បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល៣នាក់​និង​បញ្ជូនទៅ​កា​រិ​យា​ល​យ័​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ស្នងការ​នគរបាល​ខេត្ត​ម្នាក់៕
ព័ត៌មានលម្អិត
ចុះនៅថ្ងៃទី 17-10-2014, 07:37 AM, អាន 294ដង
រតនគិរីៈ កម្លាំង​ប៉ូលិស​ចរាចរណ៍​ជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នៅ​យប់​ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៤ នេះ​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​បច្ចេកទេស​រថយន្ត រថយន្ត​បំពាក់​ភ្លើង​ឡាស៊ែរ ជាតិ​អាកុល និង​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ចំពោះ​អ្នកបើកបរ​មិន​ពាក់មួក​សុវត្ថិភាព​នៅពេល​យប់​ផងដែរ។ 
លោក​វរៈសេនីយ៍ទោ​មឿង សារិទ្ធ​ប្រធានការិយាល័យ​ចរាចរណ៍​ខេត្តរតនគិរី​បាន​មានប្រសាសន៍ថា​ដោយ​ទទួលបាន​បទបញ្ជា​ក៏ដូចជា​ការណែនាំ​ពី​លោកស្នងការ លោក​ស្នងការរង​ជុំវិញ​ការចុះ​អនុវត្តន៍​ច្បាប់​ចរាចរណ៍ ក៏ដូចជា​ការណែនាំ​ទៅដល់​អ្នកបើក​បរទាំង​ឡើយណា​ដែល​មិន​គោរព​ច្បាប់​ដោយ​មិន​ពាក់មួក​សុវត្ថិភាព​នៅពេល​យប់។ ព្រមទាំង​ចុះ​ត្រួតពិនិត្យ​ជាតិ​អាកុល​ចំពោះ​អ្នកបើកបរ​ផង​នោះ ទើប​នៅថ្ងៃនេះ​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​ងារ​នេះ​តែម្តង។ លោក​បន្តថា​កន្លងទៅ​កម្លាំង​ការិយាល័យ​របស់លោក​បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​នេះ​ទៅដល់​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​ក្នុង​ខេត្ត គោលបំណង​ដើម្បី​ប​ញ្ច្រៀ​ប​ការយល់ដឹង​អំពី​ច្បាប់​ចរាចរណ៍​នេះ​ទៅ​ប្រជាពលរដ្ឋ​ផងដែរ។ ជាពិសេស​នៅ​គ្រប់​វេទិការ​សាធារណៈ នៅតាម​មូលដ្ឋាន​ក៏​លោក​ធ្លាប់បាន​លើកឡើង​អំពី​ច្បាប់​ចរាចរណ៍​អំពី​ការ​ពាក់មួក​សុ​វត្តិភាព និង​អំពី​ការបើកបរ​ដោយមាន​ជាតិ​ស្រវឹង​នេះ​ជា​ញឹកញាប់​មកហើយ​ដែរ។ ហើយ​អ្វីដែល​កម្លាំង​ប៉ូលិស​ចរាចរណ៍​ជួប​ការលំបាក់​នោះ គឺ​ប្រជាពលរដ្ឋ​មានការ​យលដឹង​នៅមានកំរិត​នៅឡើយ ដែលជា​ហេតុ​ធ្វើអោយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​នៅតែ​កើតមាន​ជា​បន្តបន្ទាប់​នោះ។ បើ​យោ​តាម​របាយការណ៍​របស់​ប៉ូលិសចរាចរ​បានបញ្ជាក់​ថា នៅក្នុង​យប់​ថ្ងៃទី០៦ ខែតុលា នេះ​គឺ​កម្លាំង​បាន​ពិនិត្យឃើញថា ចំពោះ​ម៉ូតូ​ដែល​ឆ្លងកាត់​កន្លែងធ្វើការ​នេះ​គឺមាន​ចំនួន១០៣គ្រឿង នៅក្នុង​នោះ៧៦គ្រឿង​ដែល​អ្នកបើកបរ​មិនបាន​គោរព​ច្បាប់​ចរាចរណ៍ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព និង៤គ្រឿង​ទៀត​អ្នកបើកបរ​ដោយមាន​ជាតិ​ស្រវឹង។ ហើយ​ចំពោះ​អ្នកបើកបរ​ទាំងនោះ​កម្លាំង​ប៉ូលិស​ធ្វើការ​ណែនាំ​អោយ​ត្រឡប់​ទៅវិញ​ផងដែរ។ ចំណែក​រថយន្ត​ដែល​បំពាក់​ភ្លើង​ឡាស៊ែ ធ្វើអោយប៉ះពាល់​ទៅដល់​អ្នកបើក​បរដូច​គ្នា​នោះ​គឺ​កម្លាំង​ជំនាញ​បានធ្វើ​ការដកហូត​ភ្លើង​ឡាស៊ែរ​នេះ​បាន​ចំនួន២គ្រឿង យកមក​រក្សាទុក​និង​បានធ្វើ​ការណែនាំ​ទៅដល់​ម្ចាស់​រថយន្ត​នេះ​រួចរាល់​ហើយ​ដែរ។ លោក​វរៈសេនីយ៍ទោ មឿង សារិទ្ធ បានបញ្ជាក់​ទៀតថា ការចុះអនុវត្ត​ច្បាប់​ចរាចរណ៍​នេះ​គឺ​មិន​ធ្វើ​តែ​ពេលយប់​នោះទេ ពោលគឺ​កម្លាំង​របស់លោក​បាន​ចុះ​ធ្វើការ​ជាប្រចាំ​មិន​ថា​យប់ ឫ​ថ្ងៃ​នោះទេ ដើម្បីអោយ​បងប្អូន​ប្រជាពលរដ្ឋ​បាន​យល់ដឹង​កាន់តែច្បាស់​អំពី​ច្បាប​ចរាចរណ៍​នេះ។
ជាពិសេស​គឺ​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​អោយបាន​ផងដែរ៕ ភួង ផុន
ព័ត៌មានលម្អិត
ចុះនៅថ្ងៃទី 17-10-2014, 07:33 AM, អាន 304ដង
រតនគីរីៈ អាជ្ញាធរ​ក្រុង​បាន​លុង​បាន​កោះអញ្ជើញ អាជីវករ​លក់ដូរ​ជុំវិញ​ផ្សារ ក្នុង​ក្រុង​បាន​លុង មក​ចូលរួម​ប្រជុំ​ផ្សព្វផ្សាយ ពិគ្រោះ​យោបល់​និង ធ្វើការ​ណែនាំ អំពី​បញ្ហា​អនាម័យ សន្ដាប់ធ្នាប់  ធ្វើការ​វិភា​ក្សា និង​ធ្វើ​ដំណោះស្រាយ អំពី​ប៉ាត​ភាពផ្សេងៗ ពាក្យ​អាចា​មរាម ដែល​កើតមានឡើង  ក្នុងអំឡុង​លោក​ឡើង​កាន់កាប់​អភិបាលក្រុង​ថ្មី និង​រៀបចំ​សន្ដាប់​ជុំវិញ​ផ្សារ ។
ការប្រជុំ​នេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង២.០០នាទី​រសៀល ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៤ នៅ​សាលប្រជុំ​សាលាក្រុង​បាន​លុង។
ក្នុង​ឧកាស​នោះ​លោក អ៊ុក សំអុល អភិបាលក្រុង បានអោយដឹងថា លោក​រៀបចំ​សណ្ដាប់ធ្នាប់  និង​អនាម័យ​ជុំវិញ​ផ្សារ​ក្រុង​បាន​លុង​នេះ  គឺ​ក្រៅ​តំបន់​វិនិយោគ របស់​ក្រុមហ៊ុន​ផ្សារ  ដើម្បីអោយ​មាន​សណ្ដាប់ធ្នាប់ មាន​ផ្លូវ​ជុំវិញ​ផ្សារ ងាយស្រួល​ការពារ​ហានិភ័យ  និង​ឧ​ប​ត្ត​ហេតុផ្សេងៗ ដែល​និង​កើតមានឡើង។ ផ្នែកអនាម័យ អាជីវករ​ទាំងអស់​ត្រូវ​វិច​ខ្ចប់ ឬ មាន​ធុងសំរាម​ដាក់​តាម​តូបរៀងៗខ្លួន  លោក​និង​តម្រូវអោយ​ក្រុមហ៊ុន​សិន​ទ្រី ប្រមូល​ជា​រៀងរាល់ថ្ងៃ ហើយ​អោយអស់ មិនអោយ​សល់​ស្អុយរលួយ​ដូច​កាលពីមុន​ទេ។ ជាពិសេស​នោះ ដើម្បីអោយ​មាន​សោ​ភ័​ណ្ឌ​ភាព​ជុំវិញ​ផ្សារ និង​ក្នុង​ក្រុង ដើម្បី​ប្រឡងប្រណាំង​ទីក្រុង​ស្អាត។
ក្នុង​ឧកាស​នោះ​មាន​អា​ជីករ​ម្នាក់  បាន​លើកឡើងថា ពួកគាត់​មាន​ក្ដី​បារ​ម្ម​និង​ពាក្យ​អាចា​មរាម​មួយ​ថា អាជ្ញាធរ​ក្រុង សំអាត​សំរាម​នៅមុខ​ទីធ្លា​ផ្សារ ដើម្បី​យក​ទីតាំង​នោះ ចែកជា​ប្លង់ លក់​ក្នុង​តំលៃ​មួយ​ប្លង់១០ម៉ឺន​ដុល្លា ហើយ​បច្ចុប្បន្ននេះ​គេ​ទិញ​អស់ហើយ​នៅ​ស​លើ​តែ២ប្លង់​ទេ។ 
ជុំវិញ​ករណី​ពាក្យ​ញុះញង់​ខាងលើ លោក អ៊ុក សំអុល  អភិបាលក្រុង​បាន​លុង បាន​ពន្យល់​ដល់​ក្រុមអាជីវករ​ថា   នេះ​ជា​ពាក្យ​ញុះញង់ របស់​ជន​ឈ្លៀត​ឧកាស​ទេ  ការរៀបចំ​សណ្ដាប់ធ្នាប់ អនាម័យ​ជុំវិញ​ផ្សារ គោល​បំ​ណ​អ​ដូច​លោក​បាន​ជំរៀបជូន​ខាងលើ​ហើយ  ពុំមាន​ដូច​ពាក្យ អាចា​មរាម​ញុះញង់​នោះទេ។ យ៉ាងណាមិញ​លោក​អភិបាលក្រុង ក៏បាន​សំណូមពរ ដល់​អាជីវករ ដែល​លក់​នៅ​ជុំវិញ​ផ្សា​រថា បើសិន​ជាមាន​ពាក្យ​អាចា​មរាម ដូចខាងលើ ឬ​មាន​ប៉ាត​ភាព​អ្វីផ្សេងៗ  សូម​បងប្អូន​ទាំងអស់ មេត្តា​ដាក់ពាក្យ​បណ្ដឹង ចូល​អាជ្ញាធរ​ក្រុង​ដើម្បីអោយ​អាជ្ញាធរ​ក្រុង​ដោះស្រាយ​ជូន  លោក​ក៏​សូម​ប្ដេជ្ញាចិត្ត​ថា លោក​និង​ដោះស្រាយ​រាល់​ហេតុការណ៍​ដែល​កើតមានឡើង​ជូន​បងប្អូន បើសិនជា​លោក​ដោះស្រាយ​មិន​ចេញ លោក​និង​បញ្ជូន​សំណុំ​រៀង​ដល់​អាជ្ញាធរខេត្ត​អោយជួយ​ដោះស្រាយ​ជា​បន្ត​ជូន​បងប្អូន​អោយ​ខាន​តែ​បាន។
គួរបញ្ជាក់​ផងដែរ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ដែល​លោក​អភិបាលក្រុង​បាន​ឡើងកាន់ដំណែង​ថ្មី លោក​បានធ្វើ​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ បានជា​ច្រើន​ករណី ធ្វើអោយ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាន​លុង និង​អាជីវករ​លក់ដូរ​ជុំវិញ​ផ្សារ មាន​ករ​ត្រេកអរ ថ្លែង​អំណ​គុន​ដល់​ដល់​រាជរដ្ឋាភិបាល ដែល​បាន​ជ្រើសតាំង ថ្នាក់ដឹកនាំ​ល្អ​ជូន​ពួកគាត់  ទន្ទឹម​និង​នោះ​ក៏មាន​ការមិន​ពេញចិត្ត ដល់​ជន​អគតិ​មួយចំនួន ដែល​រងចាំ​មើលបំណាំ និង​ប៉ះពាល់​ផលប្រយោជន៍​របស់គេ  ពួកគេ​រិះរក​វិធីផ្សេងៗ មក​បំផុស​ឬ​ញួ​ស​ញ​ង់​ដើម្បី​ផលប្រយោជន៍​របស់គេ៕ ភួង ផុន 
ព័ត៌មានលម្អិត
ចុះនៅថ្ងៃទី 17-10-2014, 07:30 AM, អាន 219ដង
កំពត៖សេចក្តី​រាយ​ការ​ណ៏​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កំពង់ត្រាច​ទី១ ឃុំ​កំពង់ត្រាច ស្រុក​កំពង់ត្រាច ខេត្តកំពត​បាន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ​ករណី​ល្បែង​កន្ទុយលេខ​ខុសច្បាប់ បើក​លេង​យ៉ាង​គគ្រឹកគគ្រេង យ៉ាង​អនាធិបតេយ្យ តែ​សមត្ថកិច្ច​ប៉ូលីស​សមត្ថកិច្ច​ប៉េអឹម​មិន​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន ពី​ពួក​មេ​ឆ្នោតធំៗនៅក្នុង​ស្រុក ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អស់ជំនឿ​លើ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល។តាម​ប្រភព​ព័​ពី​ប្រជា​ពលរ​ដ្ធ​រស់នៅ​ផ្សារ​កំពង់ត្រាច​បានអោយ​ដឹងថា​មាន​មេ​ឆ្នោត​ចំនួន៦នាក់​ទី១ឈ្មោះ​បាវ នៅ​ផ្សារ​ឬ​ស្សី ទី២ ឈ្មោះ​រត នៅ​ផ្សា​រលក ទី៣ ឈ្មោះ​លោក ង​ន លី ទី៤ ឈ្មោះ​ចែ ដៀប ទី៥ឈ្មោះ បញ្ញា ទី៦ពូ ហ៊ ហៅ​ឪ​អា​យោង​អ្នក​ទាំង​ប្រាំមួយ​នាក់​នេះ ជា​មេ​ឆ្នោត​ធំ​ជាង​នៅ​ស្រុក​កំពង់ត្រាច បើក​លេង​យ៉ាង​អ​នា​ធិ​តេ​យ្យ ដោយសារតែ​មានការ​ឃុបឃិត​គ្នា​ជាមួយនឹង​សមត្ថកិច្ច​ប៉ូលិស និង​ប៉េអឹម​និង​អជ្ញាធរ​ស្រុក បានជា​ល្បែង​លេង​ច្រើន​យ៉ាងនេះ។ ករណី​បើក​លេងល្បែង​កន្ទុយលេខ​នៅ​នៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត​ខាងលើនេះ គេ​ពុំដែល​ឃើញ​សមត្ថកិច្ច​ចុះ​ធ្វើការ​ចុះបង្ក្រាប​ចំពោះ​មេក្លោងធំៗម្តងណា​ឡើយ គ្រាន់តែ​ហៅ​មេ​ឆ្នោត​ទាំងនោះ​ធ្វើ​កិច្ចសន្យា​តែ​ប៉ុ​ន្នោះ​រួចជាស្រេច។
ប្រជាពលរដ្ឋ​ដែល​រស់នៅ ស្រុក​កំពង់ត្រាច ខេត្ត កំពត បាន​សង្កេតឃើញថា ការចុះ​បង្ក្រាប​បទល្មើស​ខុសច្បាប់​តាម​បណ្តា​ខេត្ត​ក្រុង សមត្ថកិច្ច​បាន​អនុវត្តតាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដែល​ប្រមុខ​រាជរដ្ឋាភិបាល ដាក់​បញ្ជារ​អោយ​បង្ក្រាប​ស្ទើ​ទាំងស្រុង​ទៅហើយ ចម្លែក​ខេត្តកំពត​នេះ​ហាក់បីដូចជា​ធ្វើ​មិនដឹងមិនឮ​សោះ ជាពិសេស​ស្រុក​កំពង់ត្រាច​តែម្តង។ ចំពោះ​បទល្មើស​ដែល​កើតឡើង​នៅ​ស្រុក​កំពង់ត្រាច​សមត្ថកិច្ច​មើលមិនឃើញ​សោះ​និង​មាន ភាព​ធូររលុង​បែបនេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ និង​ភ័យខ្លាច​យ៉ាងខ្លាំង​ចំពោះ​ភូមិ​ឃុំ ដែល​គ្មាន​សុវត្ថិភាព កើតឡើង ដូចជា​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ ចោរលួច ចោរឆក់ ចោរប្លន់ ចោរ​គាស់​ផ្ទះ និង​អំពើ​ជាច្រើន​ទៀត ។ប្រជាពលរដ្ឋ​នៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត សូម​សំណូមពរ​ដល់​លោក​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត​មេត្តាជួយ​ពិនិត្យមើល​ភាព​អសកម្ម​របស់​អាជ្ញាធរ​និង​សមត្ថកិច្ច ប៉េអឹម និង​ប៉ូលីស ដែល​កំពុងតែ​សប្បាយ​ឃុបឃិត​បើក​ឲ្យ​មាន​បទល្មើស​ល្បែងស៊ីសង​កន្ទុយលេខ(ហៅ​ឆ្នោត)យ៉ាង​គគ្រឹកគគ្រេង នេះ​ជា​ទង្វើ​មួយ​ផ្ទុយ​ពីបទ​បញ្ជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ដែល​បាន​រឹតបន្តឹង​ជាដាច់ខាត​មិន​ឲ្យ​កើតមាន ៕
លោក​អ៊ុម ស៊ី​ណាត​អភិបាលស្រុក​កំពង់ត្រាច​បាន​ប្រាប់​អ្នកយក​ព័ត​មាន​ថា ចាំមើល​លោក​ហៅ​ប៉ូលិស​មក​សួរ​មើល លោក ហា​ញ់ គា អធិការ​ស្តីទី​បានអោយដឹងថា​លោក​បាន​ហៅ​មក​ធ្វើ​កិ​ច្ចស​ន្យ​អស់ហើយ ហើយ​ពួកវា​ថា​ឈប់​លេង លោក លាង ឈី​វ​មេ​បញ្ជា​រកា​រកង​រាជ​អាវុធ​ហ​ត្ត​ស្រុក​កំពង់ត្រាច​បាន​ប្រាប់​អ្នកយក​ព័ត​មាន​តាម​ទូ​រស​ព្វ័​ថា​លោក​និង​សហការ​ជាមួយ​អ្នកកាសែត​ចុះបង្ក្រាប​ពួកវា​ម្តង។គួ​បញ្ជាក់​ផងដែរ​ថា​នៅ​ស្រុក​កំពង់ត្រាច​ជា​ស្រុក​មួយ​ជាប់​លំដាប់ថ្នាក់​លេខ​មួយ​ខាង​ល្បែងស៊ីសង​ប្រចាំ​ខេត្តកំពត៕
ព័ត៌មានលម្អិត
ចុះនៅថ្ងៃទី 17-10-2014, 07:27 AM, អាន 314ដង
ស្វាយរៀងៈ​ក្រសួងយុត្តិធម៌​រួមសហការ​ជាមួយ​សាកលវិទ្យាល័យ​ស្វាយរៀង​ក្រោម​ការគាំទ្រ​និង​រៀបចំ​ដោយ​សមគម​អតីត​កម្មសិក្សាការី  jica កម្ពុជា.អង្គការ jica កាល ពីថ្ងៃ​ទី៦ខែ តុលា​ឆ្នាំ២០១៤ ម្សិលមិញ​នេះ​បាន​ប្រារព្វ​រៀប​ចំណេះដឹង​ទូទៅ​ពាក់ព័ន្ធ​ច្បាប់ក្រម​រដ្ឋប្បវេណី និង ក្រមនីតិវិធី​រដ្ឋប្បវេណី ជួន​ដល់​មន្ត្រីរាជការ សិស្ស និ​សិ​ត្យ សាកលវិទ្យាល័យ​ស្វាយរៀង ប្រមាណ​ជាង៣០០នាក់​ក្នុង​គោលបំណង​ធ្វើ​ឲ្យ​កម្មសិក្សា​បន្តវេន​បាន​យល់​ពី​ច្បាប់​ទាំង២អោយបាន​ស៊ី​ជំរៅ​បង្កើន​សមត្ថភាព​ផ្ទាល់ខ្លួន​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​បន្ត​ជួន​ដល់​ស្រទាប់​ប្រជាពលរដ្ឋ យុវជន យុវនារី នៅក្នុង​សហគមន៍​ដែល​ពិធី​នេះ​បាន​ប្រារព្វ​ធ្វើឡើង​នៅ សាលប្រជុំ​ធំ​សាកលវិទ្យាល័យ​ស្វាយរៀង​ក្រោម​វត្តមាន​លោក កឹម គុណ​វឌ្ឍន៍ ប្រធាន​ក្រុមប្រឹក្សា​អភិបាល​សហគមន៍​អតីត​កម្មសិក្សាការី jica កម្ពុជា និង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក ទូរទស្សន៍​ជាតិ​កម្ពុជា និង​លោក ជិន ម៉ា​លីន អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ និង កញ្ញា fukao maniko តំណាង​ទីភ្នាក់ងារ​សហ​ប្រ​ត្តិ​ប​ត្ត​ការ​អន្តរជាតិ​ប្រចាំ​កម្ពុជា jica ។មានប្រសាសន៍​នាឱកាស​នោះ​លោក កឹម គុណ​វឌ្ឍន៍ និង​លោក ជិន ម៉ា​លីន បាន​សំដែង​អំណរគុណ​ចំពោះ​សាកល​វិ​ទ្យ​ល័យ​ស្វាយរៀង​និង​អង្គការ jica ដែល​បានផ្តល់​ទីតាំង​សំភារៈ​ថវិការ​បាន​ដំណើរការ​ផ្សព្វផ្សាយ​ច្បាប់​ទាំង២ជួន​ដល់​សិស្ស​និ​សិ​ត្យ មន្ត្រីរាជការ​នៅពេលនេះ។ជាមួយ​នោះដែរ​លោក កឹម គុណ​វឌ្ឍន៍ និង​លោក ជិន ម៉ា​លីន បាន​ណែនាំ​ដល់​កម្មសិក្សា ជា​សិស្ស និ​សិ​ត្យ ត្រូវគោរព​វិន័យ​សិក្សា​រៀនសូត្រ​ឲ្យ​បាន​ទាន់ពេលវេលា​និង​ធ្វើការ​ពិភាគ្សា​ផ្ទាល់​ក្នុងករណី​មិន​យល់​ពី​ខ្លឹមសារ​មេរៀន​ពាក់ព័ន្ធ​ត្រូវសុំ​គ្រូឧទ្ទេស​ពន្យល់​ឡើងវិញ​ដើម្បី​ទទួលយក​ខ្លឹមសារ​មេរៀន​យកទៅអនុវត្ត​និង​បន្ត​ផ្សព្វផ្សាយ​ជា​ទូលំទូលាយ​ដល់​ស្រទាប់​យុវជន​នៅក្នុង​សហគមន៍​ឲ្យ​បាន​ទូលាយ​បន្ថែមទៀត​សំដៅ​បង្កើន​សមត្ថភាព​ប្រជា​សហគមន៍​ចូលរួម​អនុវត្ត​ច្បាប់ គោរព​ច្បាប់​ជាតិ ដើម្បី​បង្កើន​ស្ថេរភាព សុ​វត្តិភាព សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​តាមរយះ​យល់ដឹង​ពី​ច្បាប់​ដែល​យើង​កំពុង​ធ្វើ​ផ្សព្វផ្សាយ​នៅពេលនេះ។សូម​បញ្ចា​ក់ថា​ការផ្សព្វផ្សាយ​នៅពេលនេះ​ជាការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ខុសពី​ការផ្សព្វផ្សាយ​ពីលើមុខៗដែល​ក្រសួង​ជ្រើសរើស​ការផ្សព្វផ្សាយ​តែ​ស្ថាប័នរដ្ឋ​ឆ្ពោះ​តែ​មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និង មន្ត្រី​អនុវត្ត​ច្បាប់៕
ព័ត៌មានលម្អិត
ចុះនៅថ្ងៃទី 17-10-2014, 07:23 AM, អាន 280ដង
កំពត៖ផ្លូវលំគ្រួសក្រហមមួយកន្លែងត្រូវបានខូចខាតដោយសារតែរថយន្តដឹកលើសទម្ងន់ក្លាយជាជង្ហុកធំៗដែលមកដល់ពេលនេះ មិនទាន់មានការជួសជុលនៅឡើយទេ ធ្វើអោយ​ប្រជាពលរដ្ឋ​មាន ការលំបាក ក្នុងការ​ធ្វើដំណើរ​ទៅមក​និង​អាច​បង្ក​គ្រោះថ្នាក់​នៅពេល​យប់។ផ្លូវ​ដែល​រង​ការខូចខាត​ទាំងនោះ​ស្ថិតនៅ​ក្នុងភូមិ​ក្រាំង​អំពិល សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ខេត្តកំពត ។នៅ​ព្រឹក​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤នេះ លោក​លឹម សំ ប៊ូ ប្រធាន​មន្ទីរ​សា​ធា​រណះ​ការ​ណ៏​ខេត្តកំពត​បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​ផ្លូវ​មួយ​ខ្សែ​នេះ​បាន​ដេញថ្លៃ​រួចហើយ​តែ​វា​មិនទាន់​ជួសជុល។ឯកឧត្តម​ឃូ​យ​ឃុន​ហ៊ូ​អភិបាល​ខេត្តកំពត​បាន​ប្រាប់​អប្សរា​ណិ​ត​ថា​ផ្លូវ​មូ​យ​ខ្សែ​នេះ​យើង​បាន​សុំ​ក្រសួង​រួចហើយ​តែ​មិនទាន់​ជួសជុល ផ្លូវ​នេះ​យើង​ត្រូវ​ចាក់​បេតុង​កំរាស់​ពី​តឹក។ ឯកឧត្តមបានបន្តទៀតថាយើងមិនចង់យកលុយខេត្តធ្វើយើងទុកលុយខេត្តទៅធ្វើកន្លែងផ្សេងទៀតបើយើងយកលុយខេត្តធ្វើវាខាតព្រោះយើងបានសុំក្រសួងរួចហើយសូមបងប្អូនប្រជា ពលរដ្ធរងចាំបន្តិចសិនផ្លូវខូចយើងត្រូវតែធ្វើតែយើងរងចាំថ្នាក់សម្រេច។គួរបញ្ជាក់ផងដែរថាផ្លូវនេះរងការខូចខាតដោយសាតែរថយន្តលើសទម្ងន់បើរថយន្តដឹកធម្មតាវាមិនខូចដល់ថ្នាក់ ហ្នឹងទេ៕ អ៊ួងវឹង
ព័ត៌មានលម្អិត
ចុះនៅថ្ងៃទី 17-10-2014, 07:16 AM, អាន 321ដង
ស្ទឹងត្រែង៖នៅ​ព្រឹក​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៤នេះ នៅក្នុង​បរ​វេណ​សាលាខេត្ត​ស្ទឹងត្រែងបានរៀបចំ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរមរតន​កោដ្ឋ​គម្រប់​ខួប២ឆ្នាំ​នៃ​ការ​យា​ង្គ​ចូល​ព្រះ​ទីវ​ង្គ​ត់ កាលពី​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅ​មន្ទីរពេទ្យ​ក្រុង​ប៉េកាំង​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​វេលា​ម៉ោង១និង២០នាទី​រំលង​អា​ទ្រាធ​ក្នុង​ព្រះជន្មាយុ៩០ព្រះ​វង្សា​ដោយ​ជរាពាធ ។ អង្គពិធី​នេះ ប្រព្រឹត្តទៅ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ សមាជិក សមាជិការ ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត លោក លោកស្រី កងកំលាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ​និង​មន្ត្រីរាជការ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ព្រមទាំងលោកគ្រូ អ្នកគ្រូ​សិស្សានុសិស្ស យ៉ាងច្រើន​កុះករ​ផងដែរ ។
អង្គពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​ខួប២ឆ្នាំនេះ គឺធ្វើឡើង ដើម្បី​សំដែង​នូវ​ការគោរព​ស្រឡាញ់ និង​រំលឹក​នូវ​គុ​ណូ​ប
កា​រៈ​ដ៏​ធំធេង​របស់​អង្គ​សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត​ដែល​ប្រជាពលរដ្ឋ​គ្រប់រូប និង​នៅ​គ្រប់​ទី
កន្លែង បានទទួល​ស្គាល់​យ៉ាងច្បាស់​ថា ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ មាន​គុណូបការៈ​ដ៏​ថ្លៃថ្លា វិសេសវិសាល និង​ឧត្តុង្គឧត្តម ចំពោះ​ជាតិ​មាតុភូមិ ដែល​ក្នុង​មួយ​ព្រះជន្ម​របស់​ព្រះអង្គ ព្រះអង្គ​បាន​លះបង់​ទាំង​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ ដើម្បី​បុព្វហេតុ​ឯករាជ្យ​ជាតិ បូរណៈភាព​ទឹកដី ការបង្រួបបង្រួម​ជាតិ សាសនា សេរីភាព សមភាព សមធម៌ យុត្តិធម៌ មនុស្សធម៌ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ជាពិសេស ព្រះរាជ​វីរៈ​សកម្មភាព​ដ៏​លើសលប់​របស់​ព្រះអង្គ ដែល​ធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​បាន​ឯករាជ្យ​និង​មាន​កិ​ត្យា​នុភាព​ដ៏​ល្បីល្បាញ​នៅលើ​សកលលោក ។
អង្គពិធី​បាន​ដំណើរការ​ទៅ តាម​កម្មវិធី ដោយ​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត ថ្នាក់ដឹកនាំ​ស្ថាប័ន ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ទាំងអស់​ជុំវិញ​ខេត្ត​តាម​ឋានានុក្រម ជា​បន្តបន្ទាប់ បាន​ឡើង​ដាក់​កម្រងផ្កា អុជ​ធូប និង​ធ្វើការ​ស្មឹង​ស្មាធិ៍ គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ និង​ធ្វើការ​បួងសួង​សូម​ឲ្យ​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះករុណា​ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ យា​ង្គ​ទៅកាន់​សុខ​គតិ​ភពកុំបី​ឃ្លាងឃ្លាត​ឡើយ ៕ ដេ​ង ម៉ា​វិ​ន
ព័ត៌មានលម្អិត
ចុះនៅថ្ងៃទី 17-10-2014, 07:11 AM, អាន 315ដង
ស្វាយរៀង៖ ដើម្បី​រំលឹក​ដល់​ស្នា​ព្រះហស្ត​អតីត​ព្រះមហា​ក្ស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ខេត្តស្វាយរៀង បានរៀបចំ​ប្រារ​ព្ឋ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរ​មន​រតន​កោដ្ឋ នរោត្តម សីហនុ គម្រប់​ខួប២ឆ្នាំ នា​ព្រឹក​ថ្ងៃទី១៥ តុលា​នេះ​នៅ​សួន ពោធិព្រឹក្ស (ហៅ​សួ​នតា​ឌី) ស្ថិតនៅ​ក្នុងភូមិ រោងបន្លែ សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង។ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក ជៀង អំ អភិបាលខេត្ត​ស្វាយរៀង​និង​ភិ​បាល​រង​ខេត្ត ព្រមទាំង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ  ប្រជាពលរដ្ឋ និង​សិក្សា​នុ​សិស្ស លោកគ្រូ-អ្នកគ្រូ សរុប​ប្រមាណ​ជាង៤០០នាក់​ផងដែរ ។ 
គេ​សង្កេតឃើញថា មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ដែល​បានមក​ចូលរួម​នៅក្នុង​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ បរម​រតន​កោដ្ឋ​នាពេលនោះ សុទ្ធតែ​មានទឹក​មុខក្រៀម​ក្រំ និង​ភ្ជាប់​មកជា​មួយ​នូវ​កម្រងផ្កា​ភ្ញី និង​ទៀនធូប ដើម្បី​ដាក់ថ្វាយ​ដល់​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះអង្គ​ផងដែរ។ ដើម្បី​រំលឹក​ពី​ស្នា​ព្រះហស្ត​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ដែល​ព្រះអង្គ​បាន​យាង​សោយ​ទិវង្គត​នៅ​កាលពី​ថ្ងៃ​ចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វា​ស័ក ព.ស២៥៥៦ ត្រូវ​នឹង​ថ្ងៃទី១៥ ខែតុលា ២០១២ វេលា​ម៉ោង១និង២០នាទី​រំលង​អា​ធ្រា​ត្រ ក្នុង​ព្រះ​ជន្មាយុ៩០ព្រះវស្សា​នៅ​ទីក្រុង​ប៉េកាំង នៃ​សា​ធាណ​រដ្ឋ​ប្រជាមានិត​ចិន និង​បានទទួល​នូវ​ព្រះ​បរម​ប​ច្ឆា​មរណនាម​ព្រះ​បរម​រតន​កោដ្ឋ ។ 
យោង​មន្ត្រី​សាលាខេត្ត​បាន​ឲ្យ​ដឹងថា រោង​តាំង​ព្រះ​ឆាយា​លក្ខណ៍​នឹងដាក់​ឲ្យ​ប្រជាពលរដ្ឋ​បាន​ចូល​អុជ​ធូប​រហូត​គម្រប់​ពីរ​ថ្ងៃ និង​មាន​ចាក់​ភ្លេងពិណពាទ្យ​ដល់​ថ្ងៃទី១៥ តុលា ទើប​បញ្ចប់ ៕
ព័ត៌មានលម្អិត
ចុះនៅថ្ងៃទី 17-10-2014, 06:58 AM, អាន 266ដង
​រតនគីរីៈ ព្រឹក​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ នេះ​នៅ​សាល​មហោស្រប ខេត្ត​រតនគីរី បានធ្វើ ពិធី​អបអរសាទ ទិវា​អាស៊ាន ស្ដីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ និង​ទិវា​អន្តរជាតិ កាត់បន្ថយ​គ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ ក្រោម​ប្រធានបទ ការបោះ​ជំហាន​របស់​ស​ហគ​មន៍ សម្រាប់​ភាព​ធន​ទៅ​និង គ្រោះមហន្តរាយ។
ពិធី​អបអរសាទរ​នេះ ប្រ​ព្រិ​ត្ត​ទៅដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្ត ក្រុមប្រឹក្សា​ខេត្ត និង​គណៈ​អភិបាលខេត្ត  មន្ត្រី​សាលាខេត្ត  មន្ទីរជំនាញ​ជំវិញ​ខេត្ត  កងកម្លាំង​ទាំងបី​ប្រភេទ អភិបាល អភិបាលរងក្រុង ស្រុក ចៅសង្កាត់  ប្រជាពលរដ្ឋ និង​តំណាង​អង្ការ ដៃគូរ​ក្នុង​ខេត្ត​រតនគីរី មាន plan,CED-Annadya,CEDAC-GAA, CARE,HA,ICC,SCW,ICSO,NTFP ,P YD,SVC,CANDO,3SPN,HPA  ព្រមទាំង​ប្រជ​សហគមន៍​នៃ​តំបន់​គោលដៅ​របស់​អង្ក​ការ​នានា  សរុប​ប្រមាណ​ជា៤២១នាក់​បាន​ចូលរួម ។
តំណាង​អង្ការ​មិនមែន​រដ្ឋាភិបាល​ប្រចាំខេត្ត​រតនគីរី បាន​ឡើង​ចាប់អារម្មណ៍ ក្នង​ឧកាស​នោះ​ថា ទិវា​ថ្ងៃនេះ បានបញ្ជាក់​អោយឃើញ​យ៉ាងច្បាស់​ថា អង្គការ​គ្រប់គ្រង​គ្រោះមហន្តរាយ​គឺជា​តួរ​នាទី គ្រប់គ្រង​ចាត់ចែង​ដោយ​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល  ពិសេស  គឺ​តាមរយៈ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត​ជាដើម។ល។
ទោះជា​យ៉ាងណាក៏ដោយ  សង្គម​ស៊ីវិល  អង្គការ​ដៃគូរ​អភិវឌ្ឍ​នានា គឺ​ពិត​ជាមាន​សារៈសំខាន់ ក្នុងការ​ចូលរួមចំណែក ជាមួយ​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ចំពោះ​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​នេះ។ ហើយ​ត្រូវបាន បណ្ដា​ប្រទេស​នានា​លើ​ពិភពលោក ព្រមទាំង​ប្រទេស​កម្ពុជា​យើង​ផងដែរ  កំពង់​យកចិត្តទុកដាក់ និង​រក​វិធានការ​ទប់ទល់ ដោះស្រាយ​និង​រិះរក​វិធីសាស្ត្រ ដើម្បី​បន្សំ​ទៅ​និង​បញ្ហា​បំរែបំរួល​អាកាសធាតុ​នេះ។   
បន្ទាប់ពី​បាន​ស្ដាប់​នូវ​សេចក្ដី​ចាប់អារម្មណ៍​របស់​តំណាង​អង្គការ មិនមែន​រដ្ឋាភិបាល​ប្រចាំខេត្ត​រតនគីរី រួចមក លោក ថង សាវុន អភិបាលខេត្ត​រតនគីរី បាន​អាន​សារលិខិត របស់ ឯកឧត្ដម បណ្ឌិត ញឹម វណ្ណដា  ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស អនុប្រធាន​ទី១ គ.ជ.អ.ម ថ្លែង​ក្នង​ឳ​កាស អបអរ​ទិវា​អាស៊ាន​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ទិវា​អន្តរជាតិ​កាត់បន្ថយ​គ្រោះមហន្តរាយ។  
ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ គឺជា​ឆ្នាំ​ទី១០ហើយ ដែល​ព្រះរាជាណាចក្រ​កម្ពុជា ប្រារព្ធ​ទិវា​អាស៊ាន គ្រប់គ្រង​គ្រោះមហន្តរាយ និង​ទិវា​អន្តរជាតិ​កាត់បន្ថយ​គ្រោះមហន្តរាយ។ ដើម្បី​សំដែង​ឆន្ទៈ និង​កា​ប្ដេជ្ញាចិត្ត របស់​រាជរដ្ឋាភិបាល​កម្ពុជា សកម្ម​ចូលរួម​អនុវត្ត ក្របខ័ណ្ឌ​ការងារ​សកម្មភាព​យូ​ហ្គោ (HFA) ២០០៥, ២០១៥ ស្ដីពី​ការកសាង​ភាព​ធន់ របស់​ប្រជាជាតិ និង​សហគមន៍ ទៅ​និង​គ្រោះមហន្តរាយ ខ្ញុំ​ព្រះ​ករ​ណា​ខ្ញុំ សូម​អនុញ្ញាត ថ្លែង​សា​ប្រគេន គោរព​ជូន និង​ជូន​សម្ដេច ឯកឧត្ដម​លោកជំទាវ អស់លោក លោកស្រី និង​បងប្អូន ជនរួមជាតិ ក្នុងនាម សម្ដេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន  ន​យក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ  ក្នុងន័យ​បំផុស​ចលនា និង​មនសិការ​ស្នេហា​ជាតិ ចូលរួម​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ ថែមទៀត ក្នុងការ​កាត់បន្ថយ ហានិភ័យ​គ្រោះមហន្តរាយ  ដើម្បី​បញ្ជៀ​ស​ការបាត់បង់​អាយុជីវិត  ការខូចខាត​បាត់បង់​ទ្រព្យសម្បត្តិ បរិស្ថាន ការ​អាក់ដំណើរ​កា​សង្គម និង​សេដ្ឋកិច្ច។
ក្រោយពី​លោក​អភិបាលខេត្ត​អាន​សា​លិខិត​ចប់ អង្គ​វិធី​បានធ្វើការ​ដង្ហែ ក្បួន​អបអរសាទរ យ៉ាង​គគ្រឹកគគ្រេង ជុំវិញ​ក្រុង​បាន​លុង ជា​កិច្ចបញ្ចប់ នៃ​កម្មវិធី​នេះ។ 
ទោះជា​យ៉ាងណាក៏ដោយ ការរៀបចំ​ទី​វា​អាស៊ាន ស្ដីពី​ការគ្រប់គ្រង មហន្តរាយ និង​ទិវា​អន្តរជាតិ កាត់បន្ថយ​គ្រោះមហន្តរាយ ១៣ តុលា ឆ្នាំ២០១៤នេះ គឺ​ក្នង​គោលបំណង នាំមក​នូវ ការគ្រប់គ្រង​ហានិភ័យ​គ្រោះមហន្តរាយ អោយ​កាន់តែ​ចូល​ជ្រៅ​ទៅ​និង​សហគមន៍ ដើម្បីអោយ​សហគមន៍​មាន​សមត្ថភាព កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ និង​ត្រៀម​រៀបចំ​ឆ្លើយតប ទៅ​និង​គ្រោះមហន្តរាយ និង​មានលទ្ធភាព​ក្នុងការ​ស្ដារ​ឡើង​ផងដែរ ៕ ដោយ ភួង ផុន
ព័ត៌មានលម្អិត
ចុះនៅថ្ងៃទី 17-10-2014, 06:51 AM, អាន 335ដង
បាត់ដំបង៖ ជនសង្ស័យ៤នាក់ ត្រួវ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង ធ្វើការ​ឃាត់ខ្លួន ខណៈ​ក្រុម​ជនសង្ស័យ​ទាំងនោះ​កំពុង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ក្នុងការ​ឃាត់ខ្លួន​នោះដែរ ជនសង្ស័យ​ម្នាក់​ត្រួវ​គេ​ស្គាល់​ថា​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន។ ហេតុ​ការ​ណ៏​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៥ និង៣០នាទី​ល្ងាច ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤  ភូមិ​សូ​ភី២ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង  ។
ជនសង្ស័យ​ដែល​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ទី១ ឈ្មោះ ជួង រី​ហ្វី​ន ភេទ​ប្រុស អាយុ២៨ឆ្នាំ​ជា​មេខ្លោង រស់នៅ​ចំណុចកើតហេតុ​ខាងលើ , ទី២ឈ្មោះ ចាន់ សុ​ម៉ា​ឡា ភេទ​ប្រុស អាយុ២៤ឆ្នាំ រស់នៅ​ភូមិ​តា​ព្រួច សង្កាត់​ក្តុល​ដូនទាវ /ទី៣ ឈ្មោះ វ៉ាន់ សាវឿន ភេទ​ស្រី អាយុ២៦ឆ្នាំ រស់នៅ​ភូមិ​រំចេក៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង និង​ទី៣ ឈ្មោះ រិត រាត្រី ភេទ​ស្រី អាយុ២៣ឆ្នាំ រសនៅ​ផ្ទះជួល​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ។
លោក សំ វិ​ឡុង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ក្រុង បាន​បញ្ជាក់ថា៖ ក្រោយពី​ទទួលបាន សេចក្តី​រាយ​ការ​ណ៏​រួចមក លោក​បាន​ចាត់​កម្លាំង​ចុះទៅ​ចំណុចកើតហេតុ​ខាងលើ ក៏​ប្រទះឃើញ​មុខសញ្ញា​ទាំងនេះ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ និង​នាំគ្នា​សេព​គ្រឿងញៀន​នៅ​និង​កន្លែង​តែម្តង ពេលនោះ​ទើប​លោក​សុំ​គោល​ការ​ពី មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង ដើម្បី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងអស់​ព្រមទាំង​វត្ថុតាង​នាំមក​កាន់ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ដើម្បី​សាកសួរ ។ ក្នុងការ​ឃាត់ខ្លួន​នោះ​សមត្ថកិច្ច បាន​ដក់ហូត​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន៧កញ្ចប់​តួច ដែល​គេ​វេច​ខ្ចា​ប់​រួចជាស្រេច ទុក​សម្រាប់​លក់ និង​ឧ​បករ​ណ៏​សេព​គ្រឿងញៀន​មួយចំនួន ព្រមទាំង​ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន២ដើម​ទៀតផង ។
លោក​បន្តថា៖ ជនសង្ស័យ​ទាំង៤នាក់​នោះ មាន​ម្នាក់​ជា​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿង   ហើយ​បច្ចុប្បន្ន​កម្លាំង កំពុង​រៀបចំ​សំណុំ​ឯកសារ​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង ទៅកាន​សាលាដំបូង​ខេត្ត​ដើម្បី​ដោះស្រាយ​តាម​និតិ​វិធី ៕ សេង សុវណ្ណារិទ្ធ
ព័ត៌មានលម្អិត
ចុះនៅថ្ងៃទី 28-08-2014, 03:49 PM, អាន 58ដង
ស្វាយរៀង: បើទោះបីអាកាសធាតុមានការប្រែប្រួលមួយរយះពេលចុងក្រោយនេះក៏ដោយក៏ចំនួនភ្ញៀវទេសចរណ៍ដែលឆ្លងកាត់មាត់ច្រកទ្វារព្រំដែនអន្តរជាតិបាវិតនៅតែមានចំនួនកើនឡើងដដែលនេះ។បើតាមការអះអាងរបស់លោកវរៈសេនីយ៍ឯក ខាត់ សារ៉ាត់ នាយប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត នៅព្រឹកថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០១៤នេះ។ លោក ខាត់ សារ៉ាត់ បានឲ្យដឹងថា៖ចំពោះអ្នកដំណើរចូលសរុបក្នុងមួយថ្ងៃមានចំនួន១៨៨៣នាក់ ក្នុងនោះជនបរទេសចូលសរុបក្នុងមួយថ្ងៃ មានចំនួន១៣៣៩នាក់ហើយជនបរទេសដែលចូលមានចំនួនច្រើនជាងគេគឺទី១.ជាតិវៀតណាម.ទី២ ហ្វីលីពីន .ទី៣ គឺជនជាតិចិន។ដោយឡែកអ្នកដំណើរ ចេញសរុបក្នុងមួយថ្ងៃមានចំនួន១៨៨៣នាក់ជនបរទេសចូលសរុបមួយថ្ងៃចំនួន១២៩៤នាក់ជនបរទេសចេញមានចំនួនច្រើនជាងគេគឺ ទី១ ជនជាតិវៀតណាម .ទី២ ហ្វីលីពីន និង ទី៣ គឺជនជាតិចិន។
ប្រភពខាងលើបានបន្ថែមទៀតថា៖ចំពោះភ្ញៀវទេសចរណ៍ដែលចូលមកកំសាន្តនៅប្រទេសកម្ពុជានោះគាគីច្រើន គឺមកជាក្រុមដើម្បីទៅកំសាន្តនៅ ក្នុងតំបន់ ទេសចរណ៍នានាក្នុងប្រទេសកម្ពុជាយើងពីព្រោះមានសេវាកម្មសមរម្យមានភាពរួសរាយរាក់ទាក់ហើយសមត្ថកិច្ចបានជួយសម្រួលរាល់បែបបទឯកសារមិនឲ្យភ្ញៀវរងចាំយូរនាំឲ្យមានការអាក់អន់ស្រពន់ចិត្តនោះទេ។លោកនាយប៉ុស្តិ៍បានឲ្យដឹងទៀតថា៖ក្រៅពីកិច្ចការងារជួយសម្រួលរាល់ឯកសារភ្ញៀវ ដែលឆ្លងកាត់មាត់ច្រកទ្វារ ព្រំដែនអន្តរជាតិបាវិតនេះសមត្ថកិច្ចក៏និងមានគំរោងរៀបចំជួសជុលកែលំអសួនច្បារនៅមាត់ច្រកទ្វារអន្តរជាតិបាវិតនេះផងដែរសំដៅធ្វើយ៉ាងណាឲ្យសោភ័ណ្ឌភាពនៅត្រង់ច្រកទ្វារមានសម្រស់ស្រស់ស្អាតប្រកបដោយសួនផ្កាយ៉ាងស្រស់បំព្រង.ស័ក្តសមជាកន្លែងទេសចរណ៍ឆ្លងកាត់លើកតល្កើងមុខមាត់ប្រទេសជាតិយើងទាំងមូលផងដែរ។
ព័ត៌មានលម្អិត
ចុះនៅថ្ងៃទី 28-08-2014, 10:29 AM, អាន 95ដង
បាត់ដំបងៈ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃទី ៧ ខែសីហា ពីបទ​រំលោភ​កូនស្រី​បង្កើត​ខ្លួន​អាយុ៤ឆ្នាំ បន្ទាប់ពី​បានទទួល​ពាក្យបណ្តឹង​ពី​អ៊ំស្រី​ជនរងគ្រោះ​រួចមក និង​ជនសង្ស័យ​បាន​ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង៨យប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤ នៅ​ភូមិ​អណ្តើក​ហែប ឃុំ​អណ្តើក​ហែប ស្រុក​រតនៈមណ្ឌល​កន្ល​ង​ទៅ។
            ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង៦៖១០នាទី​ល្ងាច​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤នៅ​ចំ​ណុ ភូមិ​សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង។
            មន្ត្រីនគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង៨យប់​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤ នៅ​ភូមិ​អណ្តើក​ហែប ឃុំ​អណ្តើក​ហែប ស្រុក​រតនៈមណ្ឌល ជនសង្ស័យ​បាន​ហៅ​កូនស្រី២នាក់ បងប្អូន​មក​ដេក​ជាមួយ ហើយ​បាន​ឲ្យ​កូន​មើល​រឿង​តុក្កតា​ក្នុង​ទូ​ស័ព្ទ​ដៃ មួយសន្ទុះ​ជនសង្ស័យ​ក៏មាន​អារម្មណ៍​ព្រោះ​ប្រពន្ធ​មិន​នៅ​ជិត​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​បាត់ ពេលនោះ​ជនសង្ស័យ(ឪពុក)បាន​យក​ម្រាមដៃ​ខ្លួន​លូក​ប្រដាប់ភេទ​កូន​ខ្លួន​ស៊ីជម្រៅ រួច​ក៏​នាំគ្នា​ដេកលក់​អស់​ទៅ។លុះ​ស្អែក​ថ្ងៃទី២៤ខែសីហា ជនសង្ស័យ​បាន​ត្រឡប់មកផ្ទះ​ម្តាយ​ខ្លួន​នៅ​ភូមិ​វត្ត​តា​មិ​ម ឃុំ​អូរ​ដំបង ស្រុក​សង្កែ​បាត់ដំបង ទុក​កូន​ឲ្យ​នៅ​ដេក​ជាមួយ​ម្តាយ​ខាង​ប្រពន្ធ។ ពេលយប់ឡើង​ក្មេងរងគ្រោះ​បា​និយាយប្រាប់​យាយ​ថា ខ្លួន​ឈឺ​គូទ(ប្រដាប់ភេទ)យាយ​មិន​បានដឹង​រឿង និង​ចាប់អារម្មណ៍​ក៏​យក​ថ្នាំ​មក​លាប​ឲ្យ​ចៅ​ហើយ​ដេកលក់​ទៅ។ លុះ​ថ្ងៃទី២៥ ខែសីហា ក្មេងរងគ្រោះ​នោម​មក​ឈឺ​ក៏បាន​ប្រាប់​យាយ​ថា​ប្រដាប់ភេទ ពេលនោះ​យាយ​នាង​តាម​សួរ តែ​ជនរងគ្រោះ​មិន​ហ៊ាន​ប្រាប់​យាយ​ទេ ដោយ​ខ្លាច​ឪពុក​ដឹង​វ៉ៃ​ខ្លួន រឿងនេះ​បានដឹង​ដល់​អ៊ំស្រី​ខាង​ម្តាយ​ក៏​លួងលោម​សួរ​ក្មួយ​ស្រី ទើប​នាង​ប្រាប់ថា ឪពុក​នាង​បាន​យក​ម្រាមដៃ​លូក​លេង២ដង ក្រោយពី​បានដឹង​រឿង​ហើយ អ៊ំស្រី​បាន​នាំ​ក្មេង​មក​មន្ទីរពេទ្យ​ខេត្ត​ពិនិត្យមើល​រួចហើយ ក៏​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ការិយាល័យ​ជំនាញ​ស្នងការ​នគរបាល​ខេត្ត​ឲ្យ​ជួយ​អន្តរាគមន៍។ បន្ទាប់ពី​បានទទួល​ពាក្យបណ្តឹង​ហើយ កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​នៅវេលា​ម៉ោង៦៖១០នាទី​ល្ងាច​ថ្ងៃទី២៦ ខែសីហា នាំយកមក​សួរចម្លើយ។
ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ពៅ សីហា ភេទ​ប្រុស​អាយុ៣២ឆ្នាំ រស់នៅ​ភូមិ.ឃុំ​អណ្តើក​ហែប​ស្រុក​រតនៈមណ្ឌល​ចំណែក​ជនរងគ្រោះ​មាន​អាយុ៤ឆ្នាំ ជា​កូនស្រី​បង្កើត។
             ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​នេះ​ទៅលើ​កូន​ខ្លួនឯង​នៅ​ថ្ងៃកើតហេតុ​ខាងលើ​ពិតប្រាកដ​មែន ។
            ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​នៅ​រសៀល​ថ្ងៃទី២៧ខែសីហា​នេះ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់។
ព័ត៌មានលម្អិត
ចុះនៅថ្ងៃទី 26-08-2014, 02:55 PM, អាន 353ដង
វិធី​ខាងក្រោម​នេះ​ អាច​នឹង​ជួយ​ធ្វើ​អោយ​ការ​ហាត់ប្រាណ​របស់​អ្នក​បាន​ទទួល​ល​ទ្ឋ​ផល​ឆាប់រ​ហ័យ​ឡើង​
+​ ពេល​អា​វ៉ង់​ត្រូវ​ដាក់​ដៃ​ទាំង​២​នៅ​ត្រង់​ក្រោម​ស្មា​ ហើយ​ពេល​ធ្វើ​ចលនា​ទម្លាក់​ដងខ្លួន​ចុះ​ អោយ​កៀប​ដើមដៃ​ទាំង​សងខាង​ចូល​មក​រក​ដងខ្លួន​ រហូត​ដល់​កែងដៃ​ប៉ះ​ជាមួយ​សាច់​បរិវេណ​ចំហៀង​ទ្រូង​ ។​
​លំ​ហាត់ប្រាណ​នេះ​ អាច​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​បរិវេណ​ត្រង់​ដើមដៃ​ និង​ស្មា​បាន​ច្រើន​ឡើង​ ។​
+​ ពេល​ហែល​ទឹក​អោយ​សណ្តូក​បោះដៃ​ ទៅ​អោយ​ឆ្ងាយ​បំផុត​ និង​ត្រូវ​លើក​កែងដៃ​ខ្ពស់​បំផុត​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ។​
​វិធី​បញ្ចុះទម្ងន់​ដោយ​ការ​ទទួលទាន​បន្លែ​ ផ្លែ​ឈើ​អាច​ទទួល​បាន​ល​ទ្ឋ​ផល​ឆាប់រហ័ស​ក៏​ពិតមែន​ ប៉ុន្តែ​សារជាតិ​ដែល​រាង​កាយ​បាន​បាត់បង់​ទៅ​នោះ​ មិនមែន​ត្រឹមតែ​ខ្លាញ់​ទេ​ សូ​ម្បី​តែ​សាច់ដុំ​របស់​យើង​ក៏​ទទួល​រង​ការ​ប៉ះទង្គិច​ដែរ​ ។​
​សម្រាប់​ក្រុម​មនុស្ស​ដែល​កាត់​បន្ថយ​ការ​ទទួលទាន​អាហារ​ពួក​ប្រូតេអ៊ីន​ដើម្បី​បញ្ចុះទម្ងន់​ ហើយ​បែរមក​ទទួលទាន​តែ​បន្លែ​ គឺ​មិនសូវ​មាន​រាង​កាយ​រឹង​មាំ​ឡើយ​ ព្រោះ​ប្រូតេអ៊ីន​ជា​សារជាតិ​អាហារ​ដែល​រាង​កាយ​ ត្រូវការ​ប្រើប្រាស់​ជា​ចាំបាច់​យ៉ាងច្រើន​ ដើម្បី​ពង្រឹង​ដល់​សាច់ដុំ​និង​ជាលិកា​ផ្សេងៗ​ ។​
​វិធី​ល្អ​បំផុត​ក្នុង​ការ​បញ្ចុះទម្ងន់​គឺ​ត្រូវ​ទទួលទាន​អាហារ​ទាំង​៣​ពេល​និង​មាន​ប្រូតេអ៊ីន​លាយ​ផ្សំ​ជាមួយ​ផង​ ។​ត្រូវ​មាន​គោល​ការ​ណ៏​ច្បាស់លាស់​ក្នុង​ការ​ទទួលទាន​ប្រូតេអ៊ីន​ ដូច​ជា​ពេល​ព្រឹក​ត្រូវ​ទទួលទាន​សាច់សត្វ​ក្នុង​បរិមាណ​ស្មើ​ ១/២​នៃ​បាតដៃ​ខ្លួនឯង​ អាហារ​ថ្ងៃត្រង់​ស្មើ​ ៣/៤​ នៃ​បាតដៃ​និង​ចំណែក​ពេល​ល្ងាច​ត្រូវ​ទទួលទាន​ប្រូតេអ៊ីន​ដោយ​សាច់សត្វ​ប៉ុន​បាតដៃ​ខ្លួនឯង​ជាដើម​ ។​
​ចំពោះ​អ្នក​ដែល​ចង់​ទទួលទាន​សាច់សត្វ​ ប៉ុន្តែ​ខ្លាច​សារជាតិ​ខ្លាញ់​ក៏​អាច​បែ​មក​ទទួលទាន​ទឹកដោះគោ​ ឬ​តៅហ៊ូ​ជំនួស​វិញ​ក៏​បាន​ ។​បើ​ធ្វើ​បែប​នេះ​បានការ​បញ្ចុះទម្ងន់​ អាច​ជួយ​អោយ​ស្បែក​ស្រស់ថ្លា​ និង​រាង​កាយ​រឹង​មាំ​ទៀត​ផង​ ។​
​សើច​ក៏​ជួយ​បញ្ចុះទម្ងន់​
​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា​ សម្រាប់​អ្នក​ខ្ផិ​ល​ក្នុង​ការ​ហាត់ប្រាណ​គេ​អាច​ ធ្វើការ​ផ្លាស់​ប្តូ​វិធី​មក​សើច​អោយ​ញឹកញាប់​ គឺ​ក្នុង​១​ថ្ងៃ​អោយ​បាន​១៥​នាទី​ អាច​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ក្នុង​១​ឆ្នាំ​បាន​រហូត​ដល់​ ២,២៥​គីឡូក្រាម​ ។​ការ​សើច​ក្រៅពី​ជួយ​បញ្ចុះទម្ងន់​នេះ​ចេញ​វា​នូវ​អោយ​រាង​កាយ​ស្រស់ថ្លា​ និង​មាន​សុខ​ភាពរឹងមាំ​ផង​ ៕
+​ ប្រើ​ឩ​បក​រណ៍​ទំនើប​ញ័រ​រ​ញ្ផួ​យ​បំបាត់​ជាតិ​ខ្លាញ់​ចេញពី​ខ្លួន​ ដែល​ធ្វើ​បាន​ទាំង​ត្រគាក​ ស្មា​ ក្បាលពោះ​ កំភួនដៃ​ កំភួនជើង​ ភ្លៅ​ ...​។​ ​ចង់​ស្គម​កុំអោយ​ខ្វះ​ប្រូតេអ៊ីន​
ព័ត៌មានលម្អិត
ចុះនៅថ្ងៃទី 26-08-2014, 03:52 PM, អាន 264ដង
ស្វាយរៀង:សម្តេច​ឧ​ត្ត​ម​បញ្ញា ដួង ផង់ តំណាង​សម្តេចព្រះ​សុមេធា​ដិ​ប​តី ន​ន្ទ ង៉ែត សម្តេច​សង្ឃនាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី២៥ខែសីហា​ឆ្នាំ២០១៤នេះ​បាន​យាង​និមន្ត​ជា​អធិបតី​នៅក្នុង​ពិធីបុណ្យ​កតញ្ញូ​និង​ចំរើន​ព្រះជន្ម​ព្រះ​សាសន​មនី ជេ​ត ឌិន រាជាគណៈ​ថ្នាក់​ទោ​ព្រះ​មេគណ​ខេត្តស្វាយរៀង​គម្រប់ ៨៦ ឈានចូល ៦៧ ព្រះវស្សា។ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​វត្ត ជម្ពូរ​ព្រឹក្សា ស្ថិតក្នុង សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង។ ព្រមទាំង​មានការ​និមន្ត (អញ្ជើញ​)ចូលរួម​ផងដែរ​ពី​សំណាក់​ព្រះសង្ឃ​ចំនួន៥០០អង្គ​ដែល​បាន​និមន្ត​មកពី​វត្ត​ចំនួន​វត្ត លោក ហ៊ូ វតនៈ អភិបាលរង​ខេត្ត​និង​លោកស្រី​ព្រមទាំង​ពុទ្ធបរិស័ទ​ទាំង​ទីជិត​ឆ្ងាយ​យ៉ាងច្រើន​កុះករ។ព្រះ​តេជគុណ ទិ​ត្យ សំអឿន ព្រះ​វិន័យ​ធម៌​ស្រុក​ស្វាយជ្រំ​បាន​មាន​សង្ឃដីកា​ឲ្យ​ដឹងថា៖​ នាពេល​កន្លងមក​ព្រះ​មេគណ​ខេត្ត​បាន​មាន​ព្រះ​ឈួន​ជា​ទម្ងន់​ហើយ​បាន​និមន្ត​ទៅ​សម្រាក​ព្យាបាល​ព្រះរោគ​នៅ​ប្រទេស​ថៃ​និង​ប្រទេស​វៀតណាម​ហើយក៏​មាន​មន្ត្រី​សង្ឃ​ព្រះចៅអធិការ​សិស្សានុសិស្ស​អស់លោក.លោកស្រី.លោក​ឧ​ញ៉ា.សប្បុរសជន​និង​ពុទ្ធបរិស័ទ​បាន​ជួយ​ឧ​ប​ត្ត​ម្ភ​ក្នុងការ​ព្យាបាល​ព្រះ​សុខភាព​របស់​ព្រះអង្គ​រហូតដល់​មាន​ព្រះកាយពល​បានល្អ​ឡើងវិញ​ដូច​សព្វថ្ងៃនេះ។ហើយ​ការបារ​ព្ធ​ធ្វើបុណ្យ​កតញ្ញូ​និង​ចំរើន​ព្រះជន្ម​ព្រះ​មេគណ​នាពេលនេះ​ក្នុង​បំនង​ដើម្បី​ជាការ​តបស្នង​សងគុណ​ចំពោះ​ព្រះ​មេគណ​ដែល​ក្នុង​មួយ​ព្រះជន្ម​របស់​ព្រះអង្គ​គឺ​បាន​កសាង​នូវ​ស្នារ​ព្រះហស្ត​យ៉ាងច្រើន.ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ។ឱកាស​នោះ​សម្តេច​ឧ​ត្ត​ម​បញ្ញា ដួង ផង់ ក៏បាន​មាន​ព្រះបន្ទូល​ដោយបាន​ថ្លែង​នូវ​ការ​កោត​ស​សើរ​ចំពោះ​ព្រះ​មេគណ​ខេត្ត​ដែល​នាពេល​កន្លងមក​ព្រះអង្គ​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការកសាង​ប្រទេសជាតិ​ឲ្យ​មានការ​រីកចំរើន​នៅក្នុង​ខេត្ត​ទាំង​ផ្នែក​អាណាចក្រ​និង​ពុទ្ធចក្រ​បំរើ​ផលប្រយោជន៍​ទាំង​គ្រ​ហស្ត​ទាំង​បុ​ព្ធ​ជិត​ឲ្យ​ធ្វើអំពើ​ល្អ​ស្គាល់​បុណ្យ​បាប​ជឿ​លើ​វិស័យ​ព្រះពុទ្ធសាសនា​ដែលជា​សាសនា​របស់​រដ្ឋ​ជាពិសេស​គឺ​តម្រែតម្រង់​ឲ្យ​មនុស្ស​គ្រប់គ្នា​ដើរ​លើផ្លូវ​ល្អ​ទៅតាម​ព្រះពុទ្ធសាសនា​រហូតដល់​គម្រប់៥០០០​ព្រះវស្សា។ សូមបញ្ជាក់​ផងដែរ​ថា​នៅក្នុង​ឱកាស​បុណ្យ​កតញ្ញូ​និង​ចម្រើន​ព្រះជន្ម​ព្រះ​មេគណ​ខេត្ត​នាពេលនោះ លោក ជៀង អំ អភិបាលខេត្ត​ស្វាយរៀង​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ៣ លាន​រៀល.លោក ហ៊ូ វតនៈ អភិបាលរង​ខេត្ត និង លោកស្រី ឧ​ប​ត្ត​ម្ភ​ថវិកា ចំនួន ១លាន​រៀល និង ៥០ដុល្លា​ផងដែរ។ក្រៅពីនេះ​ក៏មាន​សប្បុរសជន​ទាំង​ទីជិត​ឆ្ងាយ​ក៏បាន​ឧ​ប​ត្ត​ម្ភ​ថវិកា និង ទេយ្យទាន​ជាច្រើន​ទៀត​សំរាប់​ប្រគេន​ដល់​ព្រះ​មេគណ​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​នាពេលនោះ​ផងដែរ៕ដោយៈ ធារ៉ា
ព័ត៌មានលម្អិត
ចុះនៅថ្ងៃទី 26-08-2014, 03:53 PM, អាន 206ដង
កំពូល​មេ​គយ​ដែល​ល្បីឈ្មោះ​ខាង​រឿង​ប្រព្រឹត្ត​អំពើពុករលួយ​លោក ជាប សៅ ដែល​បាន​ទទួល​តួនាទី ជា​មេ​គយ​ចល័ត​ផ្លូវទឹក​រួមមានទាំង​សមុទ្រ និងទន្លេ រហូតមកដល់​ពេលនេះលោក ជាប សៅ ​នៅ​តែ​មានឳកាស​ធំធេង​ក្នុង​ការប្រព្រឹត្តអំពើពុករលួយ ឃុបឃិត​ជាមួយ​ពួក​ឈ្មួញ​រកស៊ី​អនុញ្ញាតិ​អោយ​នាំចូល​ទំនិញ​បង់ពន្ធ​មិន​គ្រប់យ៉ាងអនាធិបតេយ្យ មិនធ្វើការបង្រ្កាប មិន​ដឹងថា​តើមេៗថ្នាក់លើ​របស់លោក ជាប សៅ ទទួលបាន​ផល​ប្រ​យោ​ជ​ន៏​ប៉ុន្មាន​ក្នុងមួយខែៗ ទើបបណ្តាយឲលោក ជាប សៅ បន្ត​ប្រព្រឹត្ត​អំបើពុករលួយ​តាមតែ​អំពើ​ចិត្ត​មិនខ្លាចញញើត​នឹងច្បាប់​សូម្បី​បន្តិច​ណា​សោះ ជាពិសេស​គឺ​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​តែម្តង។
លោក ជាប សៅ កំពុងតែ​ក្លាយទៅជា​អ្នកមាន​ទ្រព្យសម្បត្តិ​យ៉ាង​មហាសាល​ដោយសារ​បានពីការប្រព្រឹត្ត​អំពើពុករលួយ បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ប្រេងសាំង ​និង​ទំនិញគេចពន្ធ​តាម​ដែនសមុទ្រ​យ៉ាង​អនាធិបតេយ្យជារៀងរាល់ថ្ងៃ។
សេចក្តីរាយការណ៍​ពីខេត្តព្រះសីហនុ​បាន​ឲ្យ​ដឹងថា ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ប្រេងសាំង​និង​ទំនិញគេចពន្ធ​តាម​ដែនសមុទ្រ​មកកាន់​កំពង់ផែ​នៅ​ស្រុក​ស្ទឹងហាវ និង​កំពង់ផែ​ទំនប់រលក​ជាដើម សុទ្ធតែ​មានការ​ទំនាក់ទំនង​ល្អជា​មួយនិង​លោក ជាប សៅ បើ​មិន​អញ្ជឹ​ង​ទេ​ប្រាកដជា​ទទួលរង​នូវ​ការបង្ក្រាបជាពុំខាន។ ហេតុនេះហើយ ទើប​ឈ្មួញ​អាច​នាំចូល​ប្រេងសាំង ប្រេងម៉ាស៊ីន ទំនិញ​ចាប់ហួយ និង​ស្រា​បរទេស​ដែលមាន​តម្លៃ​ខ្ពស់​ ​បានយ៉ាងរលូនពុំខ្លាចពីការបង្រ្កាប។
សេចក្តីរាយការណ៏បន្តទៀតថា មាន​ទូកធំៗដឹកទំនិញ​គេចពន្ធ​ចូល​តាម​ផែ​ស្រុក​ស្ទឹងហាវ ក្នុង​មួយគ្រឿង​ៗអាចផ្ទុកទំនិញ​បានរាប់រយ​តោន ហើយ​បើ​បង់ពន្ធ​ត្រឹមត្រូវ​វិញ​គឺ​ក្នុង​មួយទូកៗ មិនតិចជាងខ្ទង់សែន​ដុល្លារឡើយ។ ដូច្នេះ​តាមរយៈ​ការ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​តាម​ដែនសមុទ្រ​នេះ​លោក ជាប សៅ អាច​រកចំណូលបាន​យ៉ាងច្រើន​ក្នុងមួយថ្ងៃៗ ហើយក៏​អាចបែងចែក​ទៅ​លោក កើត សុធា​រ៉ា ដែលជា​មេ​គយ​ចល័ត​ទូទាំងប្រទេស​និង​លោក ប៉ែន ស៊ីម៉ន ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​ផងដែរ​ទើបអ្វីៗអាច​ប្រព្រឹត្ត​ទៅបានដោយ​ស្ងប់ស្ងាត់​យ៉ាងនេះ។ ដោយៈ ភ្នំពេញដេលី
ព័ត៌មានលម្អិត
ចុះនៅថ្ងៃទី 26-08-2014, 11:26 AM, អាន 299ដង
តារា​ចម្រៀង និង​សម្ដែង​ថៃ​ល្បី​ឈ្មោះ Film Rattapoom  Tokongsup ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​នៅ​កូរ៉េ​ខាង​ត្បូង នៅ​ពេល​កំពុង​ថត​វីដេអូ​លេង​ល្បែង​ចាក់​ទឹក​កក “Ice Bucket Challenge” កាល​ពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន។
​បន្ទាប់​ពី​វីដេអូ​របស់​គេ​ត្រូវ​បាន​បង្ហោះ​​ព្រោងព្រាត​លើ​អ៊ីនធឺណិត តារា​វ័យ ២៩​ឆ្នាំ Film បាន​អះអាង​តាម​រយៈ Instagram របស់​ខ្លួន​ថា ប្រជាជន​នៅ​ទី​នោះ​បាន​ប្ដឹង​ប៉ូលិស​ ដោយ​និយាយ​ថា “មាន​បុរស​​រោគ​ចិត្ត​ម្នាក់​កំពុង​ស្រែក​ជេរ​ពាក្យ​អ្វី​ទេ​ពួក​យើង​ស្ដាប់​មិន​បាន​សោះ និង​បាន​ចាក់​ទឹក​ស្រោច​ពេញ​ផ្លូវ”។ ដោយ​​ឃើញ​ថា​ល្បែង​នេះ​ជា​សកម្មភាព​សប្បុរសធម៌ តារា​រូប​នេះ​ក៏​ត្រូវ​ដោះ​លែង​វិញ ប៉ុន្តែ​ត្រូវ​ផាក​ពិន័យ​ចំនួន ៥០០០​បាត (១៥៦​ដុល្លារ)។
ល្បែង Ice Bucket Challenge កំពុង​ទទួល​បាន​ការ​ពេញ​និយម​ជុំ​វិញ​ពិភពលោក ដែល​គោល​បំណង​នៃ​ការ​លេង​ល្បែង​នេះ គឺ​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង និង​បរិច្ចាគ​សម្រាប់​ការ​ស្រាវជ្រាវ​អំពី​ជំងឺ​ប្រព័ន្ធ​ប្រសាទ ASL។
ព័ត៌មានលម្អិត
ចុះនៅថ្ងៃទី 26-08-2014, 11:20 AM, អាន 98ដង
នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​លោក ស៊ិន​សូ អាបេ បាន​សន្យា កាល​ពីថ្ងៃ​ទី ២៥ សីហា​ថា នឹង​ជួយ ដល់​ជន​រង​គ្រោះ​នៃ​ឧបទ្ទវ​ហេតុ​រលំបាក់​ស្រុត​ដី នៅ​ហ៊ីរ៉ូ​ស៊ីម៉ា ដែល​កើត​ឡើង​កាល​ពី​សប្តាហ៍​មុន យ៉ាង​ពេញ​ទំហឹង ខណៈ​លោក​អញ្ជើញ​ចុះ​ពិនិត្យ ដល់​កន្លែង​កើត​ហេតុ​ជា​លើក​ដំបូង ។
លោកថ្លែង ថា “រដ្ឋាភិបាលជប៉ុន ចង់ផ្តល់ការរួមដៃយ៉ាង ជិតស្និទ្ធជាមួយអាជ្ញាធរ ទទួលខុសត្រូវ ក្នុងតំបន់” លោកថ្លែងបែបនេះ ជាមួយនឹងឯកសណ្ឋាន ពណ៌ខៀវជា​ពណ៌នៃក្រុម ជួយសង្គ្រោះ ពេល ជួប គ្រោះមហន្តរាយធម្មជាតិរបស់ប្រទេស ។ រដ្ឋាភិបាលនឹងធ្វើការ យ៉ាងពេញទំហឹង ដើម្បីជួយ ដល់ជនរងគ្រោះ ដើម្បីវិលទៅបន្ត ជីវ​ភាពរស់នៅដូចធម្មតាវិញយ៉ាងឆាប់បំផុត ។ ពីដំបូងលោក អាបេ បានផែនការចុះពិនិត្យទី កើតហេតុក្នុងថ្ងៃទី ២៤ ប៉ុន្តែដោយសារស្ថាន ភាពអាកាសធាតុ មិនអំណោយ ផល ទើបធ្វើឱ្យ លោកពន្យារពេលដល់ថ្ងៃទី ២៥ ។
 
ប៉ូលិសក្រុង ហ៊ីរ៉ូស៊ីម៉ា អះអាងថា ចំនួននៃអ្នកស្លាប់ ដោយសារ ដីរលំបាក់សង្កត់ចុងក្រោយកើនដល់ ៥២នាក់ ខណៈ ២៨ នាក់ទៀតកំពុងបាត់ខ្លួន ។ មន្ត្រីជួយសង្គ្រោះ​ឱ្យដឹងថា មនុស្ស ៣,០០០ នាក់ ដែល រួមមានទាំងទាហានផងនោះបានរុក រកតាមដីភក់ និងគំនរបាក់បែកជាបន្តបន្ទាប់ ប៉ុន្តែ សកម្មភាព នោះជួយឧបសគ្គច្រើន ព្រោះ មាន​ភ្លៀងធ្លាក់នៅឡើយ ធ្វើឱ្យមានការបារម្ភ ថា អាចនឹង មានការ រលំបាក់ដីថែមទៀត ។ មាន ប្រជាជនជាង ១,៦០០ នាក់ ដែលត្រូវចាកចោល ផ្ទះសម្បែង ទៅស្នាក់ បណ្តោះ​អាសន្នតាមសាលារៀន និងអគារសង្គ្រោះ ។
 
ទីក្រុងហ៊ីរ៉ូស៊ីម៉ា បានប្រកាសថា មានអ្នកស្រុកុជាង ១៥០,០០០ នាក់បានភៀសខ្លួន ដើម្បីការពារ គ្រោះអាសន្ន ដែលបណ្តាលពីភ្លៀងធ្លាក់ខ្លាំង ព្រោះវាអាចនឹង បង្កការ​រលំបាក់ស្រុត ដីកាន់តែ ខ្លាំង ជាងមុនទៀត ៕
ព័ត៌មានលម្អិត
ចុះនៅថ្ងៃទី 26-08-2014, 02:52 PM, អាន 202ដង
          ”Google” អាចឱ្យអ្នកស្វែងរកឈ្មោះភោជានីយដ្ឋាន និងសួរពីស្ថានភាពអាកាសធាតុនៅក្នុង ប្រទេសជប៉ុនបានហើយជាមួយនឹងការទទួលស្គាល់បួនភាសារ។
          បើតាមពត៌មានដែលបានផ្សព្វផ្សាយដោយក្រុមហ៊ុន Google​កាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា សម្រាប់ការស្វែងរកដោយប្រើសម្លេងសំលេង អ្នកប្រើប្រាស់អាចជ្រើសរើសបានរហូតដល់ ទៅប្រាំ ភាសានៅក្នុងកម្ម​វិធីស្វែងរកដែលទទួលអាចប្រើជាមួយកម្មវិធីចំនួន ៥០កម្មវិធី ។ កម្មវិធីអាចស្គាល់បានច្រើនភាសាហើយ ប៉ុន្តែអ្នកប្រើប្រាស់ត្រូវធ្វើការផ្លាស់ប្តូរ Setting   របស់ខ្លួន រៀងរាល់ពេល ដើម្បីប្រើភាសារដែលអ្នកចង់ប្រើ។ ប៉ុន្តែពេលនេះ វាអាចភ្ជាប់ដោយ ស្វ័យប្រវត្ត តាមរយៈការនិយាយរបស់អ្នក។
image
          ក្រុមហ៊ុន Googleបានពន្យល់បន្ថែមថា “ការផ្លាស់ប្តូរនេះធ្វើឲ្យអ្នកងាយស្រួលស្វែងយល់ពីពត៌មាន ដែល ប្រើ ភាសារផ្សេងគ្នាទៅវិញទៅមក។ នោះមានន័យថាអ្នកអាចសួរអំពី អាកាសធាតុជា ភាសា អេស្បាញជាភាសារបារាំង ហើយការបង្ហាញនឹងចេញជាអត្តបទប្រើភាសាបារាំង” 
          យោងតាមអ្នកនាំពាក្យម្នាក់របស់ក្រុមហ៊ុន Google​ បានឱ្យដឹងថា សម្រាប់ការស្វែងរកដោយប្រើ សម្លេងបញ្ចា គឺប្រព្រឹត្តទៅបានតែលើប្រព័ន្ធប្រតិបត្តិការ Android ស៊េរីថ្មីបំផុតប៉ុណ្ណោះ។
          ដើម្បីដំណើរបានអ្នកត្រូវការផ្លាស់ប្តូរភាសានៅក្នុង Menu App។ សម្រាប់ភាសាខ្លះអាចប្រើក្រៀម ភាសារបានផងដែរ។ សម្រាប់ភាសាអេស្បាញមានភាពខុសគ្នានៅក្នុងប្រទេស El Salvador អេស្បាញ មិចសិចកូ និងប្រទេសមួយចំនួនទៀត។ សម្រាប់ភាសាចិន មានភាសាប្រើផ្លូវការម៉ង់ដារីន និងភាសាតាមតំបន់មួយចំនួនទៀត។ ទម្រង់អក្សរដៃរបស់ភាសាអារ៉ាប់ក៏អាចប្រើបានដែរ។
          សម្រាប់កុំព្យូទ័រយួរដៃ អ្នកអាចជ្រើសរើសភាសាទៅតាមការចង់បានសម្រាប់រាល់សេវាកម្មរបស់ Google នៅលើ Google+ page. ប៉ុន្តែស្ថានភាពជាក់ស្តែងក្នុងពេលបច្ចុប្បន្ន នេះវាស្គាល់ តែមួយ ភាសារប៉ុណ្ណោះ។
                    Google បាននិយាយថាគេនឹងបន្ថែមភាសាច្រើនទៀតនៅពេលខាងមុខ។ ប្រភពៈGoogle
ព័ត៌មានលម្អិត
ចុះនៅថ្ងៃទី 26-08-2014, 10:56 AM, អាន 95ដង
ក្រុមហ៊ុន Amazon បានប្រកាសកាលពីថ្ងៃច័ន្ទថា​ ខ្លួនបានទិញវីដេអូហ្គេមរបស់ក្រុមហ៊ុន Twitch ដើម្បី ពង្រីកកិត្យានុភាពបន្ថែមរបស់ខ្លួន។ ក្រុមហ៊ុន Amazon បានដាក់ទុនទិញហ្គេមពីក្រុមហ៊ុន Twitch ដោយ​ចំណាយប្រាក់ 970 លានដុល្លារ។
អគ្គនាយកក្រុមហ៊ុន Twitch លោក  Emmett Shear មានប្រសាស៍ថា” ក្រុមហ៊ុនAmazon និងក្រុមហ៊ុន Twitch បានចាប់ដៃគ្នាជាជំហានដំបូងសិនដើម្បីពង្រីកទីផ្សារហ្គេមលើទីផ្សារ និងពង្រឹងទំនាក់ទំនង អនាគត។
ចាប់ផ្តើមចូលចំណែកជាមួយនឹងក្រុមហ៊ុន Amazon នឹងអាចឱ្យពួកយើងអាចពង្រីកទំនាក់ទនង ទីផ្សារ​របស់ យើងបានកាន់តែខ្លាំងក្លា។ យើងនឹងបង្កើត Tools និងសេវាកម្មឱ្យកាន់តែលឿន ដើម្បីទាន់ តម្រូវ​ការ​អតិថិជន។
ការចាប់ផ្តើមជាមួយនឹងក្រុមហ៊ុន​ Amazon ជាឧ័កាសពិសេសសម្រាប់​ក្រុមហ៊ុន  Twitch បានបង្ហាញ​ពី សមត្ថភាព ទៅគ្រប់បណ្តាសហគម៍។”
ប្រភព៖Amazone
ព័ត៌មានលម្អិត
ចុះនៅថ្ងៃទី 26-08-2014, 10:54 AM, អាន 186ដង
Had David Cage  មានសំពាធបន្ថែមទៀតលើការរៀបចំការប្រកួតហ្គេម The Souls ដែលជាប្រភេទហ្គេម មានតួកញ្ញា Beyonce ។ ការរចនានេះមើលទៅហាក់បីដូចជាការស្រមើរស្រមៃ ប៉ុន្តែគេនឹងធ្វើវា ឱ្យក្លាយ ជាការពិត។
ហ្គេមតួឯក Beyoncé: Two Souls  ត្រូវបានគេធ្វើការសាកល្បងលើគេហទំព័រ teaser site ហើយទំនងនឹង ទទួល បានការគាំទ្រពិសេស។ នៅក្នុងសប្តាហ៍នេះការសាកល្បង និងភ្ជាប់ Link លើគេហទំព័រ Paranoia Games' web page យ៉ាងសកម្ម។
ទោះជាយ៉ាងណា វាជាការពិតច្បាស់ណាស់ការរចនានេះហាក់បីដូចជាប្រភេទនៃរឿងកំប្លែង ឧឡារិក មួយ។  លោក David កំពុងតែសិក្សារ និងធ្វើការវិភាគលើគម្រោងនេះ ប៉ុន្តែប្រកដជាមិនប្រញ្ញាប់ពេកទេ គាត់អាចផ្អាកសិនដើម្បីទុកឱ្យក្បាលជ្រៈស្រលៈគំនិតក្នុងការរចនាហ្គេមនេះ។
ប្រភពៈGame
ព័ត៌មានលម្អិត
ចុះនៅថ្ងៃទី 26-08-2014, 10:48 AM, អាន 87ដង
ភ្នំពេញ​៖ ម៉ូតូអែរប្ល៊ែកមួយគ្រឿង ពាក់ពាក់​ស្លាក​លេខ​បាត់ដំបង​1J-5878 ជិះ​គ្មា​២​នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​ល្មម ខណៈ​មកដល់​ចំណុច​មុខ​វិហា​ចិន មាន​យុវជន​ម្នាក់ ជិះ​ម៉ូតូ​ ម៉ាក​សេ​១២៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1AL-0239 ​ក្នុងទិសដៅបញ្ច្រាស់​គ្នា ក៏ជ្រុលទៅ​បុក​ម៉ូតូ​ម៉ាក​អែរ​ប្ល៊ែ​ក ពេញទំហឹង បណ្តាល​ឲ្យ​រង​ការខូចខាត​ទាំងពីរ។
ហេតុការណ៍នេះកើតឡើងនៅ​ចំណុច​ខាងលិច​ស្ពាន​អាកាស​៧​មករា តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រំលង អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៤ ។​
ក្រោយពេល​កើតហេតុ​ភាគី​ទាំងសងខាង បានធ្វើការ​សម្រប​ស្រួល​គ្នា ដោយ​ភាគី​ខាង​ម៉ូតូ​សេ​១២៥ ចេញសំណងថ្លៃ​ខូចខាត​ ដើម្បី​បញ្ចប់រឿង​ ​។​
រូបភាព៖yobminh
ព័ត៌មានលម្អិត
ចុះនៅថ្ងៃទី 26-08-2014, 10:19 AM, អាន 237ដង
ភ្នំពេញ៖ ក្មេងស្ទាវពីរក្រុម ប្រហែលជាង១០ នាក់ បានបង្កហិង្សា វាយគ្នាទៅវិញ ទៅមក នៅក្នុង ភោជនីយដ្ឋាន ខមហ្វតស្តារ ដណ្តើមស្រីគ្នា ទាំងថ្ងៃ នៅម៉ោងប្រមាណ៣ និង១០ នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ នេះ ស្ថិតនៅ មុខសាលាច្បាប់ បឹងត្របែក ផ្លូវមុន្នីវង្ស សង្កាត់ បឹងត្របែក ខណ្ឌចំការមន។
សាក្សីនៅ កន្លែងកើតហេតុបាន ឲ្យដឹងថា ខណៈនគរបាលមូលដ្ឋាន មកដល់ ភោជនីដ្ឋាន ខមហ្វតស្តារ នេះភ្លាម ក្រុមក្មេងស្ទាវ ទាំងពីរក្រុម នេះ បាននាំគ្នាជិះគេចខ្លួនបាត់អស់ ហើយពុំត្រូវបានឃាត់ខ្លួន សូម្បី តែម្នាក់។
បើតាមសាក្សី នៅកន្លែងកើតហេតុបានឲ្យដឹងទៀតថា ក្រុមក្មេងស្ទាវដែលបានបង្កហិង្សា ដណ្តើមស្រី គ្នានៅក្នុង ភោជនីយដ្ឋាន ខមហ្វតស្តារនេះ ម្ខាងៗ មានគ្នីគ្នាពី៦នាក់ ទៅ១០ នាក់។
ប្រជាពលរដ្ឋនៅជិតភោជនីយដ្ឋាន ខមហ្វតស្តារ នេះបានឲ្យដឹងថា ទីតាំងភោជនីយដ្ឋាន ខមហ្វត​ស្តារនេះ ប្រៀប ដូច ជាក្លឹបអីញ្ចឹង បានបើក អាជីវកម្ម ទំាងយប់ ទាំងថ្ងៃ ហើយកន្លែងនេះ ក៏ឧស្សាហ៍ កើតរឿងរ៉ាវ វាយតប់ របស់ ក្រុមក្មេងៗស្ទាវផងដែរ ៕
ព័ត៌មានលម្អិត
ចុះនៅថ្ងៃទី 26-08-2014, 10:08 AM, អាន 237ដង
ភ្នំពេញៈ ថ្ងៃខួបកំណើតគម្រប់២២ឆ្នាំ លី ច័ន្ទសីហា កាលពីរាត្រី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤នេះ គេសង្កេតឃើញ វត្តមានអ្នកសិល្បៈ ទាំងប្រុសស្រី មានឈ្មោះល្បី ជាច្រើនដួង ចូលរួមក្នុង ពិធីជប់លៀងនោះ យ៉ាងច្រើនកុះករ លើសពីការរំពឹងទុក ។ នៅក្នុងនោះ ត្រូវបានឪពុករបស់ សីហា បង្ហើបឲ្យដឹងថា ចំនួនភ្ញៀវ ចូលរួមក្នុងពិធី កាលពីយប់មិញ មានចំនួនច្រើន ធ្វើឲ្យម្ចាស់កម្មវិធី រំភើបចិត្តយ៉ាងខ្លាំង ។
ជាមួយគ្នានោះ ក្រោយពីរៀបចំ ពិធីជប់លៀងរួច នៅថ្ងៃទី២៥ ខែសីហា នេះ លោក លី សុខជន បានរំលេច សារអរគុណ ទៅដល់ភ្ញៀវ ដែលបានចូលរួម ក្នុងពិធីកាលពីយប់ មិញនេះថា "ខ្ញុំបាទ និងកូនស្រី លី ច័ន្ទសីហា សូមថ្លែងអំណរគុណ ចំពោះភ្ញៀវ កិត្តិយស ទាំងអស់ ដែលបានផ្ដល់ កិត្តិយសដល់ ក្រុមគ្រួសារយើងខ្ញុំ ដែលអញ្ចើញចូលរួម កម្មវិធីយប់មិញ យ៉ាងច្រើនកុះករ ហួសពីការស្មាន ឯកឧត្តម លោក ជំទាវ លោកលោកស្រី អ្នកនាង កញ្ញា អ្នកនិពន្ធ អ្នកដឹកនាំរឿង តារាភាពយន្ដ តារាចម្រៀង អ្នកកំប្លែង អាជីវករ -ល- ហើយក៏សូមជូនពរ គ្រប់ៗគ្នា ដែលបានចូលរួម"។
បើតាម លី ច័ន្ទសីហា បានបង្ហើបប្រាប់ឲ្យដឹងមុន ថ្ងៃខួបកំណើតថា "ក្នុងថ្ងៃខួបកំណើតនេះ ខ្ញុំបានត្រៀមចាយ ទុន២ពាន់ដុល្លារ ហើយអញ្ជើញភ្ញៀវ ត្រឹមតែ២០តុ ដើម្បីជួបជុំជាមួយ មិត្តភក្តិ ទាំងអ្នកសិល្បៈ និងក្រៅសិល្បៈ ។ មូលហេតុដែលខ្ញុំត្រៀម ចំណាយតែ២ពាន់ ដុល្លារនេះ ដោយសារតែ ការរៀបចំ ក្នុងពិធីភាគច្រើន គឺមានការជួយ ជ្រោមជ្រែង ពីក្រុមគ្រួសារ សាច់ញាតិ និងអ្នកដែលស្គាល់ខ្ញុំ ដូច្នេះការចំណាយ ក្នុងការរៀបចំពិធី គឺមិនសូវអស់ ច្រើនប៉ុន្មានទេ" ៕
ព័ត៌មានលម្អិត
ចុះនៅថ្ងៃទី 26-08-2014, 09:59 AM, អាន 211ដង
អាមេរិក៖ សហរដ្ឋអាមេរិកបាន ចេញសេចក្តីថ្លែងការណ៍សម្តែងការមិនពេញ ចិត្តមួយ កាលពី ថ្ងៃទី ២៣ សីហាថា ករណី យន្តហោះប្រដេញ ធុន Sukhoi Su-28 របស់ កងទ័ពចិន ហើរឆាបមក កៀកនឹងយន្តហោះ ឈ្លបយកការណ៍ធុន P-8 Poseidon របស់ កងទ័ពជើងទឹកអាមេរិក ក្នុងរយៈ ចម្ងាយយ៉ាងកៀក ប្រមាណ ៩ម៉ែត្រ ខណៈហោះហើរនៅ ដែនអាកាសអន្តរជាតិ នៅឆ្ងាយ ពីមាត់ច្រាំងនៃ កោះហៃ ឡាំ ដែលស្ថិតនៅភាគខាងត្បូងបំផុត របស់ចិន ទៅទិសខាងកើតប្រមាណ ២១៥ គ.ម កាលពីថ្ងៃទី ១៩ សីហា គឺជាទង្វើដែល អាចបង្កឱ្យកើតគ្រោះថ្នាក់ធ្ងន់ធ្ងរបាន និងឆ្លុះ បញ្ចាំងឱ្យឃើញពីភាពខ្វះជំនាញអាជីពរបស់ កងទ័ពចិនទៀតផង។
ខ្លឹមសារក្នុងសេចក្តីថ្លែងការណ៍នេះបញ្ជាក់ ថា រដ្ឋាភិបាលអាមេរិកព្យាយាមយ៉ាងខ្លាំង ដើម្បីបង្កើន ទំនាក់ទំនងល្អជាមួយចិនលើគ្រប់វិស័យ ជាពិសេសបញ្ហានយោបាយមហាផ្ទៃ ។ ហេតុការណ៍ ដែល​កើតឡើងអាចមានហានិភ័យ ចំពោះកិច្ចប្រឹងប្រែងទាំងអស់របស់ភាគីទាំង ២ ដោយសារចិន បាន បង្ហាញសកម្មភាព “បង្ក ហេតុ ”ខាងយោធាដោយខ្លួនឯង ខណៈឧ ។
ទោះជាយ៉ាងណា បើក្រឡេកទៅមើល អំឡុងពេលកាលពីខែមេសា ឆ្នាំ ២០០១ ដែល ជាសម័យ ប្រធានាធិបតី ចច ដាប់បែលយូ ប៊ូស ដឹកនាំប្រទេស ធ្លាប់កើតមានបញ្ហាយន្តហោះ អាមេរិកត្រូវ ចុះចតជាបន្ទាន់លើកោះហៃឡាំ បន្ទាប់ពីកើតហេតុភ្លាម។ រដ្ឋាភិបាលប៉េកាំង បានចាប់ខ្លួន អ្នកបើកបរ នៃកងទ័ពអាមេរិក និង មន្ត្រីសរុប ២៤នាក់ទៅឃុំខ្លួនអស់ពេល ១១ ថ្ងៃមុននឹងដោះលែងវិញ នៅពេល ទីក្រុងវ៉ាស៊ិន តោន សុខចិត្តទទួលកំហុសជាផ្លូវការ ៕
ព័ត៌មានលម្អិត
ចុះនៅថ្ងៃទី 26-08-2014, 09:44 AM, អាន 145ដង
ខេត្តកណ្តាល​៖ ដោយ​អនុវត្តតាម​ការណែនាំរ​បស់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៤ លោក​វរសេនីយ៍ត្រី ម៉ែន សុឃឿន អធិការនគរបាល​ស្រុក​ខ្សាច់កណ្តាល បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱ​វ៉ាទ​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​វាយតម្លៃ​សកម្មភាព​ការងារ​គ្រប់ផ្នែក ក្នុង​រយៈពេល​មួយឆ្នាំ​តាម​ផ្នែក នីមួយៗ ធៀប​ទៅនឹង​កំណែទម្រង់​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល និង​ទិ​ដៅ​ការងារ​របស់​អគ្គស្នងកា​រ​នគរបាលជាតិ ។​
​លោក សេង សុជាតិ  អធិការ​ស្រុក​ស្អាងបាន​មាន​ថ្លែងថា កិច្ចប្រជុំ​នៅថ្ងៃនេះ គឺ​យើង​ធ្វើជា​របៀប​ជា​វេទិកាសាធារណៈ​ផ្ទៃក្នុង​របស់​កងកម្លាំង​នគរបាល​ស្រុក ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និង​វាយតម្លៃ​ពី​ភាព​វិជ្ជមាន និង​អវិជ្ជមាន ដែល​អស់លោក​ជា​មន្ត្រីនគរបាល​ស្រុក និង​ជា​មន្ត្រីនគរបាល​មូលដ្ឋាន​អនុវត្ត​ការងារ​នាពេល​កន្លងមក​នេះ ។​
​ក្នុងរយៈពេល​ជិត​មួយឆ្នាំ​ក្នុង​អាណត្តិ​ទី​៥​នេះ​កងកម្លាំង​នគរបាល​ជំនាញ​ស្រុក ពិសេស​មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល គឺ​បាន​កែ ទម្រង់​សកម្មភាព​ការងារ​របស់ខ្លួន​បាន​យ៉ាង​ល្អប្រសើរ ក្នុង​ការផ្តល់សេវា​ធ្វើលិខិត​ស្នាម សៀវភៅ​គ្រួសារ ធ្វើ​អត្តសញ្ញាណប័ណ្ណ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដល់​លំនៅឋាន​របស់​ពួកគាត់ ។ មិនតែប៉ុណ្ណោះ​កងកម្លាំង​ត្រូវបាន​ឆ្លៀតពេល​ពី​ការងារ​ជំនាញ បាន​ចុះជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​នាពេល​កន្លងមក ។
អ្វីដែល​សំខាន់​គឺ​យើង​ត្រូវមាន​ឆ​ន្ទះ​ក្នុងការ​បំពេញការងារ​ជូន​ប្រជាពលរដ្ឋ និង​រាជរដ្ឋាភិបាល ឆ​ន្ទះ​នេះ​គឺជា​កត្តា​សំខាន់​ណាស់​ដែល​ជំរុញ​ទឹកចិត្ត​យើង​អោយបំពេញ​ភារៈកិច្ច​បាន​ល្អ និង​ឈានទៅ​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព មាន​ប្រសិទ្ធិភាព ៕
ដោយ ៖ សហការី
ព័ត៌មានលម្អិត
ចុះនៅថ្ងៃទី 25-08-2014, 04:52 PM, អាន 178ដង
ស្វាយរៀង: មានរឿង​អំពើ​ឃាដកម្ម​ផ្អើល​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្រុង​ស្វាយរៀង​កាលពី​ថ្ងៃទី២៤ខែសីហា​ឆ្នាំ២០១៤នោះ​សមត្ថកិច្ច​បាន​បំបែកសំនុំរឿង​ហើយ​កាលពី​ថ្ងៃទី២៥ខែសីហា​ឆ្នាំ២០១៤វេលា​ម៉ោង៨:០០នាទី​ព្រឹក​មិញ​នេះហើយ​បាន​ចាប់​មនុស្ស២នាក់មក​សាកសួរ។ទាក់ទិន​ករណី​ខាងលើ​លោក​វរៈសេនីយ៍ទោ គឹម ឡៃ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​ឲ្យ​ដឹងថា៖ករណីនេះ​ជា​ករណី​ក្មេង​ទំនើង​ដេ​ង​វាយប្រហា​គ្នា​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​ឈ្មោះ វង់ ពៅ​មន្ត្រី ( ហៅ វង់ រិទ្ធី )ភេទ​ប្រុស​អាយុ ១៨ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី១២នៃ​វិទ្យាល័យ ហ៊ុន សែន ចេក នោះ​ការពិត​ពុំមែន​ជា​អំពើ​ឃាដកម្ម​ទេ​គឺ​ដួល​ធ្លាក់​ស្រះ​បាក់ក​ស្លាប់​ខ្លួនឯង។លោក គឹម ឡៃ បន្តទៀតថា៖ដំណើររឿង​កាលពី​ថ្ងៃទី២៣ខែសីហា​ឆ្នាំ២០១៤វេលា​ម៉ោង៩:០០យប់​មាន​ក្រុម​ជន​ទំនើង២ក្រុម​ផឹ​ស៊ី​នៅ​ហាង​យីហោ រស្មី​ពេជ្រ ទំនប់​តា​ណេង​ជា​កន្លែងកើតហេតុ​ក្រុមទី១មានឈ្មោះ សួន ជី ភេទ​ប្រុស​អាយុ ២៤ឆ្នាំ​មុខរបរ​ជាង​ជុស​ជុល​ម៉ាញ៉េ​នៅ​ផ្សារ​វាល​យន្ត​មាន​ទីលំនៅ​ភូមិ សាលាស្រុក​ចាស់ សង្កាត់ ព្រៃ​ឆ្លាក់ ក្រុង ស្វាយរៀង មាន​គ្នា៤នាក់​ក្នុងនោះ​មានឈ្មោះ វង់ ពៅ​មន្ត្រី( ហៅ វង់ រិទ្ធី )ភេទ​ប្រុស​អាយុ ១៨ឆ្នាំ​ជា​សិស្ស​ថ្នាក់​ទី១២នៅ​ភូមិ​សាលាស្រុក​ចាស់​និង​បក្សពួក២នាក់​ទៀត​មិនទាន់​ស្គាល់​អត្តសញ្ញាណ។រីឯ​ក្រុម​ម្ខាង​ទៀត​ឈ្មោះ ម៉ី ចំរើន ហៅ​ដូច​ភេទ​ប្រុស​អាយុ២១ឆ្នាំ​ជា​កម្មករ​មាន​ទីលំនៅ​ភូមិ ព្រៃ​ឆ្លាក់ សង្កាត់ ព្រៃ​ឆ្លាក់ ក្រុង ស្វាយរៀង​មាន​បក្សពួក៤នាក់​ដែរ៣នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​កំពុង​ស្រាវជ្រាវរ​កមក​សាកសួ​រ។
លោក គឹម ឡៃ បន្តទៀតថា៖ក្រោយពី​ផឹកស៊ី​បាន​បន្តិច​ឈ្មោះ សួន ជី បាន​ជិះ​ម៉ូតូ​ដឹក​សង្សា​ទៅផ្ទះ​នៅ​ឃុំ សំបួរ ស្រុក ស្វាយទាប រីឯ​ឈ្មោះ វង់ ពៅ​មន្ត្រី .ហៅ រិទ្ធី. ដែល​បាន​ស្លាប់​នេះ​នៅ​ផឹកស៊ី​ជាមួយ​មិត្ត​ភក្តី៣នាក់​រីឯ​ក្រុម​ម្ខាង​ទៀត​ឈ្មោះ ម៉ី ចំរើន ផឹកស៊ី​ជាមួយ​មិត្ត​ភក្តី៣នាក់​ដែរ​ពេល​ផឹកស៊ី​ដល់​ម៉ោង​ជិត៩:០០យប់​មាន​ទម្នាស់​ពាក្យសំដី​គ្នា​កើត​ជម្លោះ​ឈ្មោះ រិទ្ធី បាន​ទូរ​សព្ទ​ហៅ​ក្រុម​ឈ្មោះ សួន ជី ឲ្យ​មកជួយ​ឈ្មោះ ជី បាន​យក​បំពង់​ទីប​មកកាន់​ស្រែកហៅ​ក្រុម​ឈ្មោះ ម៉ី ចំរើន ថា​អ្នកណា​ខ្លាំង​ចេញមក​ពេលនោះ​ពួក​មី​ុ ចំរើន ថេ​ញ​មក​យក​ដំ​ថ្ម​គប់​ទៅលើ​បក្សពួក​ម៉ី ចំរើន បក្សពួក​ម៉ី ចំរើន ឈ្មោះ​ជី បាន​ចូលទៅ​ដេញ​កាប់​បក្សពួក​ម៉ី ចំរើន បក្សពួកម៉ី ចំរើន ឃើញ​បក្សពួក​សួន ជី មានកាំបិត​មាន​ប្រ​នង់​បំពង់​ទីប​ក៏​រត់គេច​រីឯ​ឈ្មោះ​សួន ជី បាន​វាយ​ឈ្មោះ​ម៉ី ចំរើន ១បំពង់​ទីប​ចំក​ដៃស្តាំ​ម៉ី ចំរើន ក៏​រត់គេច​រួច​រីឯ​ឈ្មោះ វង់ ពៅ​មន្ត្រី ហៅ រិទ្ធី បាន​យក​ដាវ​សាម​រ៉ៃ​ដេញ​កាប់​ករុម​ម៉ី ចំរើន ៣នាក់​ទៀត​ពី​ត្បូង​ទៅ​ជើង​ក្រោយ​ហាង រស្មី​ពេជ្រ​ក៏​ដួល​ដាំ​ក្បាល​ចូលក្នុង​ស្រះ​ទឹក​បាក់ក​ស្លាប់​ខ្លួនឯង​ដោយពេល​កំពុង​ដេញ​កាប់​មនុស្ស៣នាក់​នោះ​ស្រាប់តែ​ឮ​ស្រែក​អូយ​ហើយ​ស្ងាត់​ឈី​ង​ខណៈ​ម្ចាស់​ហាង​ស្រែកថា​ប៉ូលិស​មកហើយ​ពេលនោះ​ក្រុម​ទាំង២បាន​នាំ​គ្នាំ​រត់ឡើង​ជិះ​ម៉ូតូ​គេច​ខ្លន​អស់ភ្លាមៗរីឯ​ឈ្មោះ​ជី​ស្មានថា​ឈ្មោះ​រិទ្ធី​រត់​បាត់​ដែរ​ក៏​ឡើង​ជិះ​ម៉ូតូឌុប​សង្សា​គេចខ្លួន​ដែរ​ស្រាប់តែ​ព្រឹក​ឡើង​សមត្ថកិច្ច​ឃើញ​ឈ្មោះ វង់ រិទ្ធី ស្លាប់​ក្នុង​ស្រះ​ទឹក​ទៅហើយ។
សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួនបាន២នាក់មក​សាកសួរ​គឺ​ទី១ឈ្មោះ សួន ជី ជាប់ចោទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​វាយ​ទៅលើ​ឈ្មោះ​ម៉ី ចំរើន < ម៉ី ចំរើន ជា​ជនរងគ្រោះ>ហើយ​បន្ត​រក​បក្សពួក​ដែល​រយ់​គេចខ្លួន​មក​សាកសួរ​បន្ត។នៅ​ថ្ងៃទី២៥ខែសីហា​ឆ្នាំ២០១៤វេលា​ម៉ោង៣:០០រសៀល​កសាង​សំណុំរឿង​ប​ញ្ចួ​ន​ទៅ​សាលាដំបូង​ចាត់ការ​តាមច្បាប់​និង​ប​ញ្ចួ​ន​ភស្តុតាង​ដាវ​សាម​រ៉ៃ​និង​បំពង់​ទីព​និង​ម៉ូតូ​ម៉ាក ២គ្រឿង​ទៅ​សាលាដំបូង​ខេត្ត៕ដោយៈ ធារ៉ា
ព័ត៌មានលម្អិត
ចុះនៅថ្ងៃទី 25-08-2014, 03:47 PM, អាន 246ដង
សាលារាជធានីភ្នំពេញនៅថ្ងៃច័ន្ទទី២៥ ខែសីហា ឆ្នាំ២០១៤ នេះបានចេញសេចក្តីជូនដំណឹងស្តីពី ការ ជ្រើសរើសអ្នកបើកបររថយន្តក្រុងដែលមានចំនួនសរុបរហូតដល់ ៩០នាក់។
ការជ្រើសរើសអ្នកបើកបររថយន្តក្រុងរបស់សាលារាជធានីភ្នំពេញក្នុងពេលនេះត្រូវបានគេកត់សំគាល់ឃើញថា បន្ទាប់ពីប្ររមុខ រាជរដ្ឋាភិបាលកម្ពុជាសមេ្តចតេជោ ហ៊ុន សែន បានស្នើរអោយសាលា រាជធានីភ្នំពេញបង្កើតរថយន្តក្រុងស្វយ័ត្នដោយខ្លួនឯងដើម្បីបន្ថយ ការកកស្ទះចរាចរណ៍និង​ កាត់ បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។
ការស្នើរឡើងខាងលើនេះបន្ទាប់ពីសម្តេចបានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ការ សម្ភោធដាក់ អោយប្រើប្រាស់ស្ពានអាកាសស្ទឹងមានជ័យកាលពីពេលកន្លងទៅថ្មីៗនេះ។
ព័ត៌មានលម្អិត
ចុះនៅថ្ងៃទី 25-08-2014, 03:31 PM, អាន 219ដង
តារា​ចម្រៀង​ និង​សម្ដែង​អាមេរិក​ល្បី​ឈ្មោះ​ជា​ច្រើន​នាក់​បាន​ចូល​រួម​ក្នុង​កម្មវិធី​ពាន​រង្វាន់ MTV Video Music Awards ឆ្នាំ​២០១៤ ដែល​បាន​រៀប​ចំ​ឡើង​នា​រាត្រី​ថ្ងៃ​អាទិត្យ នៅ​សាល​មហោស្រព The Forum ទីក្រុង Inglewood រដ្ឋ​ California។
អាច​និយាយ​បាន​ថា​នេះ​ជា​កម្មវិធី​​ពាន​រង្វាន់​តន្ត្រី​ដ៏​ធំ​ប្រចាំ​ឆ្នាំ​ ដែល​តារា​ចម្រៀង​ស្រី​​ល្បី​​​ៗ​ស្ទើរ​តែ​ទាំង​អស់​បាន​ចូល​រួម ដូច​ជា Beyonce, J.Lo, Miley Cyrus, Taylor Swift, Katy Perry, Jessie J, KESHA, Iggy Azalea, Nicki Minaj, …។ កាន់​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៀត​នោះ ឆ្នាំ​នេះ គេ​សង្កេត​ឃើញ​តារា​ស្រី​ភាគ​ច្រើន​​មិន​សូវ​ជា​ស្លៀក​ឈុត​ខ្លី​ទេ ប៉ុន្តែ​នាំ​គ្នា​ចំហ​ដើម​ទ្រូង​ស្ទើរ​តែ​គ្រប់​គ្នា​ទៅ​វិញ។​​​​ កម្មវិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ​ដើម្បី​ផ្ដល់​កិត្តិយស​ដល់​អ្នក​មាន​ស្នាដៃ​ទាំង​អស់​ពាក់ព័ន្ធ​នឹង​វីដេអូ ​ចម្រៀង ហើយ​ឆ្នាំ​២០១៤​នេះ​គឺ​ជា​​ការ​ប្រារព្ធ​លើក​ទី​៣១​ហើយ។
ព័ត៌មានលម្អិត
ចុះនៅថ្ងៃទី 25-08-2014, 04:22 PM, អាន 327ដង
ប្រធាន​នគរបាល​អន្តោ​ប្រវេ​ស​ន៏​ច្រក​អន្តរជាតិ​ព្រែក​ចាក លោក ណុប សារី​ម កំពុង​រង​នូវ​សម្ពាធ​រិះគន់​ជា​បន្ត​បន្ទាប់ពី​សំណាក់​អ្នកស្រុក​ដែល​រកស៊ី​ដឹកទំនិញ​តាម​កង់-ម៉ូតូ នឹង​ឈ្មួញ​រកស៊ីធំៗ ក៏​ដូច​ភ្ញៀវ​ជាតិ-អន្តរជាតិ ដែល​ធ្វើដំណើរ​ឆ្លងដែន​តាម​ច្រក​អន្តរជាតិ​ព្រែក​ចាក​ផងដែរ ដោយសារ​តែ​លោក ណុប សារី​ម បាន​បង្កើត​បក្សពួក និង​ចាត់តាំង​មន្ត្រីជំនិតៗ របស់ខ្លួន​បង្ខំ​ឲ​អ្នករក​ស៊ីតូច-ធំ នឹង​ភ្ញៀវ​ជាតិ អន្តរជាតិ បង់លុយ​តាមរបៀប​ពុករលួយ។
អ្នកស្រុក​ដែល​រកស៊ី​ដឹកទំនិញ​តាម​កង់-ម៉ូតូ មួយចំនួន​ក្នុង​ល​ក្ខ័​ណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​លើកឡើងថា ពួកគាត់​ត្រូវ​បង់ថ្លៃ​ក្បាល​កង់-ម៉ូតូ​មួយគ្រឿង ទៅ​ឲ​នគរបាល​អន្តោ​ប្រវេ​ស ចំនួន​២០០០០រៀល និង​អាច​តិចជាង​នេះ ឬ​ច្រើនជាង​នេះ​ទៅតាម​ទំនិញ​ជាក់ស្តែង។
ពួកគាត់​បាន​ត្អូញត្អែរថា ក្នុង​ទំនិញ​មួយ​កង់ ឬមួយ​ម៉ូតូ ពួកគាត់​ចំណេញ​បាន​តិចតួច​បំផុត​ហើយ​បើ​គិត​ចំណាយ​បង់​ទៅលើ​ប៉ូលីស គយ និង​កាំកុងត្រូល​ផង​នោះ ពួកគាត់​ស្តើ​តែ​រក​ចំណេញ​មិនឃើញ​ផង តែបើ​មិន​បង់​គេ​នឹង​ចាប់ ខាតចុងខាតដើម​ជាក់​ជាមិនខាន​ឡើយ។
ពួកគាត់​បន្តកុំថាឡើយ​ទំនិញ​នាំចូល​ពី​វៀតណាម សូម្បីតែ​ផ្លែស្វាយ ឬ​កសិផលផ្សេងៗ នៅក្នុង​ស្រុក​ដឹក​យកទៅលក់​ក្នុង​ទឹកដី​វៀតណាម ក៏ត្រូវ​បង់លុយ​ឲ​មន្ត្រី​ខាងលើ​នេះដែរ។
ដោយឡែក​ចំពោះ​ក្រុម​អ្នករត់​តាក់ស៊ី​ដែល​ដឹក​ជ​ញ្ជួ​ន​ភ្ញៀវ​ពី​កម្ពុជា ទៅ​វៀតណាម ក៏បាន​លើកឡើង​ក្នុង​ល​ក្ខ័​ណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះថា ក្នុង​មនុស្ស​ម្នាក់​ត្រូវ​ចំនាយលុយ១០ម៉ឺន​ដុង បង់​ឲ​នគរបាល​អន្តោ​ប្រវេ​ស។ ក្រុ​ក​អ្នករត់​តាក់ស៊ី​ទាំងនោះ​បន្តថា ចំពោះ​ការ​ប្រថាប់ត្រា​បញ្ជាក់​លើ​លិខិតឆ្លងដែន ក៏​ត្រូវបាន​ចំណាយលុយ៣០ដុល្លា ក្នុង​លិខិតឆ្លងដែន​មួយ​ក្បាល និង​មាន​អ្នក​ចាំ​រត់ការ​នៅ​ទីនោះ​ជាស្រេច។ ខាងលើនេះ​គ្រាន់តែ​ជាការ​រៀបរាប់ត្រួសៗប៉ុណ្ណោះ និង​នូវមាន​រឿងរ៉ាវ​ច្រើន​ជាងនេះទៅទៀត​ដែលជា​ប្រភព​ចំនូល​របស់លោក ណុប សារី​ម យើង​និង​ធ្វើការ​ចុះផ្សាយ​ជា​បន្តបន្ទាប់​ទៀត។
មិនទាន់មាន​ការបំភ្លឺ​ណាមួយ ពី​ប្រធាន​នគរបាល​អន្តោ​ប្រវេ​ស​ច្រក​អន្តជាតិ​ព្រែក​ចាក​លោក ណុប សារី​ម នៅឡើយ​ទេ ដោយសារតែ​ទូរស័ព្ទ​របស់លោក​ត្រូវបាន​ភ្ជាប់​ប្រព័ន្ធ​ជាប់រវល់ មិនអាច​ទទួល​ការហៅ​ចូល​បាន។ ហើយ​ករណីនេះ​មិនទាន់​ដឹងថា តើ​នាយ​ឧ​ត្ត​ម​សេនី​យ៏ សុខ ផល អគ​អន្តោ​ប្រវេ​ស​ន៏ បានដឹង​លឺ​ពី​ភាពមិន​ប្រ​ក្រ​ដី​របស់លោក ណុប សារី​ម ដែរ​ឬ​អត់ តែបើ​ដឹង​គួរ​មាន​វិធានការ​យ៉ាងណា?។
ជា​គោល​ការ​ណ៏ តួនាទី​របស់​នគរបាល​អន្តោ​ប្រវេ​ស​ន៏ គឺ​បាន​ត្រឹម​ធ្វើការ​ត្រូតពិនិត្យ​តែ​លើ​ការងារ​ផ្នែក​អន្តោ​ប្រវេ​ស​ន៏ និង​លិខិតឆ្លងដែន​ប៉ុណ្ណោះ ប៉ុន្តែ​សំរាប់​លោក ណុប សារី​ម បាន​អនុវត្ត​ន៏​លើស​ព្រំដែន បំពាន​លើ​តូ​នាទី​របស់​ជំនាញ​គយ នឹង​កាំកុងត្រូល ជា​របៀប​ត្រីងៀត​ឆ្លៀត​ពង​តាមរយៈ​ការបង្ខំ​អោយ​ឈ្មួញ​រកស៊ី​តូចធំ​បង់លុយ​របៀប​ពុករលួយ ធ្វើស្រែ​លើ​ខ្នង​រាស្ត្រ។ ហើយ​បញ្ហា​បែបនេះ​បាន​កើតមានឡើង​គ្រប់​ទីកន្លែង តាម​ប៉ុ​ស្តិ៏​អន្តោ​ប្រវេ​ស​នៅ​ច្រកព្រំដែន ដែល​ទាមទា​អោយ​ឧ​ត្ត​ម​សេនី​យ៏ សុខ ផល មេត្តាជួយ​ពិនិត្យ​ផង។
គួរបញ្ជាក់​ថា​លោក ណុប សារី​ម អតីត​គឺជា​ប្រធាន​វរៈ​នគរបាល​ការពារ​ព្រំដែន​ទឹក​លេខ២៤១ ប្រចាំ​ដែនសមុទ្រ ក្នុង​ទឹកដី​ខេត្តកំពត ហើយក៏​ត្រូវបាន​ថ្នាក់លើ ផ្លាស់ប្តូរ​និង​ផ្ទេរ​ភារកិច្ច​មុខ​ដំណែង មកជា​ប្រធាន​នគរបាល​អន្តោ​ប្រវេ​ស​ច្រក​អន្តជាតិ​ព្រែក​ចាក​ជំ​នូ​ស​ដំណែង​លោក ហាន សុផល  ដែល​បានប្រកាស​កាលពី​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤ កន្លងទៅនេះ។ ដោយៈ ភ្នំពេញ​ដេលី
ព័ត៌មានលម្អិត
ចុះនៅថ្ងៃទី 25-08-2014, 02:58 PM, អាន 215ដង
បើយោងតាមទិន្នន័យ នៃការសិក្សា ទៅលើមនុស្សពេញវ័យ ចំនួន ១០,៧១១នាក់ ក្នុងនោះមានចំនួនស្រ្តី ច្រើនជាងពាក់កណ្តាល នៅឯកន្លែង អង្កេតពិនិត្យ សុខភាពជាតិ និងអាហាររូបត្ថម្ភ នៃប្រទេសកូរ៉េ (Korean National Health and Nutrition Examination Survey) បានឲ្យដឹងថា ស្រ្តីដែលបរិភាគមីច្រើន យ៉ាងហោចណាស់ ២ដង ក្នុងមួយសប្តាហ៏ អាចប្រឈមនឹង ហានិភ័យខ្ពស់ ដូចជា សម្ពាធឈាម ឡើងខ្ពស់, កើនជាតិស្ករក្នុងឈាម និងមានកូឡេស្តេរ៉លខ្ពស់ នេះបើយោងតាម ក្រុមអ្នកស្រាវជ្រាវ របស់សហអាមេរិក។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Harvard University ក្នុងទីក្រុង Cambridge នៃរដ្ឋ Massachusetts បានរកឃើញថា ហានិភ័យ ចំនួន៦៨ភាគរយ នៃជំងឺ មេតាបូលីស (Metabolic) បានកើតឡើង ចំពោះស្រ្តី ដែលបាន បរិភាគមី ច្រើនជាង២ដង ក្នុងមួយសប្តាហ៏។ ជាមួយគ្នានេះដែរ វាក៏ផ្ទុកនូវ ជាតិខ្លាញ់ច្រើន នៅត្រង់រង្វង់ចង្កេះ ដែលបណ្តាលឲ្យធាត់ ផងដែរ។
គួរបញ្ជាក់ថា មេតាបូលីស គឺជាក្រុមនៃជំងឺ ដែលបង្កើនហានិភ័យ បង្កឲ្យមានជំងឺបេះដូង និងជំងឺទឹកនោមផ្អែម។
យ៉ាងណាមិញ វាគ្មានបញ្ហា អ្វីកើតឡើងឡើយ ចំពោះស្រ្តី បើសិនជាពួកគេ បរិភោគអាហារច្រើន ដូចជា បាយ, ត្រី និងបន្លែ ហើយតមនូវ សាច់ និងអាហារចៀន។ ប្រសិនបើពួកគេ បរិភោគមី ២ដង ក្នុងមួយសប្តាហ៏ ពួកគេនឹងប្រឈមមុខ នឹងបញ្ហាសុខភាព យ៉ាងខ្លាំង។
ទោះបីជាយ៉ាងណាក៏ដោយ វាគឺជាភាពមិនច្បាស់លាស់មួយ ថាតើហេតុអ្វី បានជាការប៉ះពាល់នេះ កើតឡើងចំពោះតែស្រ្តី។
ចាប់តាំងពីការស្រាវជ្រាវ បានពឹងផ្អែលទៅលើទិន្នន័យ លោក Frank Hu សាស្រ្តចារ្យ នៃអាហារូបត្ថម្ភ និងរោគរាតត្បាត នៅឯ សាកលវិទ្យាល័យ Harvard University បាននិយាយថា «រឿងនេះប្រហែលជា អាចបណ្តាលមកពី ស្រ្តី ផ្តល់នូវរបាយការណ៏ នៃរបបអាហារ របស់ពួកគេ ជាក់លាក់ និងត្រឹមត្រូវ ជាងបុរស ឬអាចបណ្តាលមកពី ស្រ្តីមានចំនួនច្រើន ដែលជួបនឹង ផលប៉ះពាល់នៃ កាបូអ៊ីដ្រាត (Carbohydrates), ជាតិខ្លាញ់ និងអំបិល»
ដូច្នេះតើគួរបរិភាគមីយ៉ាងម៉េច ទើបមិនប៉ះពាល់ ដល់សុខភាព?
«ម្តង ឬពីរដង ក្នុងមួយខែ គឺគ្មានបញ្ហាឡើយ ប៉ុន្តែ ពីរ ឬបីដង ក្នុងមួយសប្តាហ៏ គឺពិតជាអាច បង្កនូវគ្រោះថ្នាក់ ធ្ងន់ធ្ងរ ចំពោះសុខភាព» នេះបើតាម ការបញ្ជាក់ ពីលោកសាស្រ្តចារ្យ Frank Hu៕
ព័ត៌មានលម្អិត
ចុះនៅថ្ងៃទី 25-08-2014, 02:26 PM, អាន 83ដង
បាត់ដំបងៈសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តចុះបង្រ្កាបទីតាំងបើកកន្លែងជក់ថ្នាំញៀនព្រមទាំងបានឃាត់ខ្លួនជនសង្ស័យ៤នាក់និងរឹបអូបានវត្ថុតាងម៉ាទឹកកក៤ថង់តូចស្មើរនិង២.២៣ក្រាម ជញ្ជីងថ្លឹងថ្នាំញៀនចំនួន២ និងសម្ភារៈផ្សេងៗមួយចំនួន។
ហេតុការណ៌នេះបានធ្វើឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៤ខែសីហាឆ្នាំ២០១៤នៅចំណុចក្រុមទី២ភូមិអូរស្រឡៅឃុំអូរដំបងស្រុកសង្កែ រួចកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យនិងវត្ថុតាងទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនីតិច្បាប់។
            លោក សែមដារ៉ា នាយផ្នែកនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមាន៖ទី១ឈ្មោះ គួយ ម៉ាប់ ភេទប្រុសអាយុ២៩ឆ្នាំ ទី២ឈ្មោះ រឿន ស្រីស្តើង ភេទស្រីអាយុ១៨ឆ្នាំទី៣ឈ្មោះ​ សា ឡេ ភេទប្រុសអាយុ១៨ឆ្នាំ​ទី៤ឈ្មោះ រ៉ែន ហួរ ភេទប្រុសអាយុ១៧ឆ្នាំ​ ទាំង៤នាក់រស់នៅក្រុមទី២ភូមិអូរស្រឡៅឃុំអូរដំបងស្រុកសង្កែ។ បន្ទាប់ពីបានទទួលព័ត៌មានថាមានករណីចែកចាយថ្នាំញៀនភ្លាម កម្លាំងជំនាញ១ក្រុមបានចុះបង្រ្កាបក្នុងបទល្មើសជាក់ស្តែង​ដោយឃាត់ខ្លួនបានជនសង្ស័យ៤នាក់និងរឹបអូសបានវត្ថុតាងម៉ាទឹកកក៤ថង់តូចស្មើរនិង២.២៣ក្រាម ជញ្ជីងថ្លឹងថ្នាំញៀនចំនួន២ និងសម្ភារៈផ្សេងៗមួយចំនួនទៀត នាំយកមកការិយាល័យជំនាញដើម្បីសាកសួរ។
            បន្ទាប់ពីជនសង្ស័យទាំង៤នាក់បានឆ្លើយសារភាពថា បក្ខពួកខ្លួនពិតជាបានរកស៊ីជួញដូរនិងផ្តល់ទីកន្លែងប្រើប្រាស់ថ្នាំញៀនពិតប្រាកដមែន​ តែមិនដែលសមត្ថកិច្ចចាប់បានទេ ទើបតែចុងក្រោយនេះក៏ត្រូវសមត្ថកិច្ចចាប់បានតែម្តង។
ជនសង្ស័យទាំង៤នាក់ត្រូវបានសមត្ថកិច្ចការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនីតិច្បាប់រួចហើយ។

ដោយ ៖ ហេង ឡុង
ព័ត៌មានលម្អិត
ចុះនៅថ្ងៃទី 25-08-2014, 10:49 AM, អាន 95ដង
នេ​ប៉ាល់ ៖ប្រជាជន​នេ​ប៉ាល់ ៣៥​.០០០ នាក់​បានមក​ប្រមូល​ផ្តុំគ្នា​នៅ​ទីវាល​មួយ​ក្រៅ​ក្រុងក​ដ្ឋ​ម​ណ្ឌូ​ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​សម្រាប់​ទង់ជាតិ​មនុស្ស​ធំជាងគេ​បំផុត​។
​ឯតទគ្គ​កម្ម​មុន​សម្រាប់​ទង់ជាតិ​មនុស្ស​ធំ​បំផុត​គឺមាន​អ្នកចូលរួម ២៨.៩៥៧ នាក់ និង​ត្រូវបាន​បង្កើតឡើង​តែ ៦ ខែ​មុន​ប៉ុណ្ណោះ​នៅ​ពហុ​កីឡដ្ឋាន National Hockey Stadium ក្នុង​ទីក្រុង​ឡា​ហ័​រ (Lahore) ប្រទេស​ប៉ា​គី​ស្ថាន​។ ទង់ជាតិ​នោះ​ត្រូវបាន​បង្កើតឡើង​ដោយ​អង្គការ Sports Board Punjab របស់​ប៉ា​គី​ស្ថាន​។ អ្វីៗ​ដែល​ប៉ា​គី​ស្ថាន​អាចធ្វើ​បាន ប្រទេសជិតខាង​នេ​ប៉ាល់​របស់ខ្លួន​ក៏​អាចធ្វើ​បានល្អ​ប្រសើរ​ជាង​ផងដែរ​។
​វា​មាន​គម្លាត​ពីគ្នា​តែ ១.១២៦ គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទីក្រុង​ឡា​ហ័​រ​និង​ទីក្រុង​ក​ដ្ឋ​ម​ណ្ឌូ​ក្នុងប្រទេស​នេ​ប៉ាល់ ជាទី​ដែល​កាលពី​ថ្ងៃ​សៅរ៍​ទី ២៣ ខែសីហា ឯតទគ្គ​កម្ម​ទង់ជាតិ​មនុស្ស​ត្រូវបាន​បំបែក​បាន​ដោយ​ជោគជ័យ​។
​មនុស្ស​ជាង ៣៥.០០០ នាក់​បាន​ប្រមូល​ផ្តុំគ្នា​កាលពី​ថ្ងៃ​សៅរ៍​នៅ​ទីវាល​ឈ្មោះ Tudikhel ដើម្បី​បង្កើត​ទង់ជាតិ​នេ​ប៉ាល់​។ នេ​ប៉ាល់​គឺជា​ប្រទេស​តែមួយគត់​ក្នុង​ពិភពលោក ដែល​ទង់ជាតិ​ខ្លួន​មិនមែន​មាន​រាង​ជា​ចតុកោណកែង​។
​យោងតាម​ការពណ៌នា​ផ្លូវការ​របស់​ទង់ជាតិ​នេះ ពណ៌​ក្រហម​ក្នុង​ទង់ជាតិ​គឺ​តំណាង​ឲ្យ​ជ័យជម្នះ​ក្នុង​សង្គ្រាម​ឬ​សេចក្តី​ក្លាហាន ហើយក៏​ជា​ពណ៌​នៃ​ផ្កា​រ៉ូ​ដូ​ដេ​ន​ដ្រូ​ន (Rhododendron) ដែលជា​ផ្កា​ជាតិ​ផងដែរ​។ ខ្សែបន្ទាត់​ពណ៌​ខៀវ​នៃ​ទង់ជាតិ​នេះ​តំណាង​ឲ្យ​សន្តិភាព​៕
ព័ត៌មានលម្អិត
ចុះនៅថ្ងៃទី 25-08-2014, 10:37 AM, អាន 216ដង
តាមបណ្តាញសង្គម Facebook តែងតែមានការបង្កើតក្រុម បង្កើត Page ជាច្រើន ដើម្បីចែក ចាញ ពត៌មានគ្នាទៅវិញទៅមក។ ប៉ុន្តែនៅពេលដែលអ្នកចូលរួមច្រើននោះ នៅក្នុង New feed របស់អ្នក ពោពេញទៅដោយការបង្ហោះមួយចំនួនដែលមិនល្អ។  អ្នកអាចចូលទៅកាន់ Menu ដែលមាន ពាក្យថា "spam" ហើយធ្វើការ Spam លើអ្វីដែលអ្នកមិនចង់ទុក។
ពត៌មានដែលពោពេញទាំងនោះ កើតឡើងដោយសារតែអ្នកចុច Like លើ Page ឬកម្មវិធីដែល Pop Up  មួយចំនួនដែលអ្នកមិនចាំបាច់ចំណាយប្រាក់។
Facebook បានប្រាប់ទៅកាន់អ្នកជំនួញទាំងអស់ថា មានតែ16% ប៉ុណ្ណោះដែលមាន Fan គាំទ្រ Page របស់ពួកគេ និងអ្នកជំនួយបន្ថែមជាដើម។ អ្នកជំនួញភាគច្រើនបានរើសទីតាំងសម្រាប់ការ Post រើសចំណាប់អារម្មណ៍ រើសភេទដែលគេត្រូវបញ្ចូនពត៌មានទៅឱ្យទើប Facebook បានInsert Post ទៅក្នុង New Feed របស់អ្នកលេង Facebook។ សរុបរួមមកវាក៏ជាមុខជំនួញ ប៉ុន្តែវាក៏អាចខ្លាចជា កត្តារំខាន ដល់អ្នក។ បើអ្នកឃើញអ្វីនៅក្នុង New Feed ហើយមិនចូលចិត្តចុច Spam បាន។ សូមបញ្ចាក់ថា វាជា ការងារជំនួញរបស់ Facebook ប៉ុន្តែអ្នកអាចកំណត់ការមើលរបស់អ្នកបានដោយ មិនចាំបាច់ទទួល យកទាំងអស់នោះទេ។
 ប្រភពៈFacebook  
ព័ត៌មានលម្អិត
ចុះនៅថ្ងៃទី 25-08-2014, 10:34 AM, អាន 91ដង
ពាក្យចចាមអារាមល្បីពី Twitter ជាងមួយឆ្នាំហើយពាក់ព័ន្ធនឹងការទិញផលិតផលតាមរយៈការ Tweet ហើយពេលនេះពាក្យចចាមអារាមនេះបានក្លាយជាការពិតហើយ។
មុនពេលអ្នកធ្វើការប្រណាំប្រជែង អ្នកត្រូវតែតាមដានឱ្យបានជាប់ ប៉ុន្តែមានរបាយការថ្មីបានបញ្ចាក់ពី "multiple industry sources" ថា ទីបំផុត Twitter ទទួលបានដៃគូរកប្រាក់ចំណូលដោយចាប់ផ្តើមជាមួយ Stripe ដើម្បីដំណើរការ ទិញផលិតផលតាមរយៈការ Tweet​ នេះ។
ងាកមកមើលកិច្ចព្រមព្រៀងកាលពីខែមករា ឆ្នាំ 2014 វិញ យោងតាមរបាយការណ៍ស្តី ពីកិច្ចព្រម ព្រៀងបានបង្ហាញថា Tweeter ទទួលបានបញ្ចប់កិច្ចព្រមព្រៀងរបស់ខ្លួនដោយជោគជ័យ។
ដូច្នេះ រាលបណ្តាអ្នកទិញផលិតផលទាំងអស់តាមរយៈ Tweet ត្រូវតែ Sign Up ជាមួយនឹង Stripe ជាមុនសិន។
ប្រភពៈTweeter
ព័ត៌មានលម្អិត
ចុះនៅថ្ងៃទី 25-08-2014, 10:31 AM, អាន 119ដង
Maersk Line គឺជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនធំបំផុតក្នុងពិភពលោក ដោយមានក្រុម
កប៉ាល់ យក្ស  សម្រាប់ដឹកជញ្ជូនផ្លូវឆ្ងាយ នៅលើមហាសាគរ។ ថ្មីៗនេះ Maersk Line ក៏បានបន្ត
អះអាងអំពីភាពនាំមុខគេរបស់ខ្លួន ដោយការដាក់ឱ្យដំណើរការកប៉ាល់ដឹកជញ្ជូនកុងតឺន័រធំបំផុត
ក្នុងពិភពលោក មានឈ្មោះថា Mary Maersk ដែលមានសមត្ថភាពដឹកបាន ១៧.៦០០ កុងតឺន័រ
TEU ។
នៅក្នុងដំណើរការលើកដំបូង កប៉ាល់ Mary Maersk បានចាប់ផ្ដើមធ្វើដំណើរចេញពីកំពង់ផែ
Algeciras ប្រទេសអេស្ប៉ាញ ដោយមានដឹក ១៧.៦០៣ កុងតឺន័រ ឆ្ពោះទៅកាន់គោលដៅចុង
ក្រោយ គឺកំពង់ផែ Tanjung Pelepas របស់ម៉ាឡេស៊ី។
អង្គការកំណត់ត្រាពិភពលោក បានទទួលស្គាល់ថា នេះគឺជាកប៉ាល់ដឹកទំនិញ ដែលអាចផ្ទុក
បានចំនួន កុងតឺន័រ ច្រើនបំផុតក្នុងពិភពលោក គិតមកដល់ពេលនេះ។ ទោះជាយ៉ាងនេះក្ដី អ្វី
ដែលគួរឱ្យភ្ញាក់ផ្អើលជាងនេះ គឺថា ចំនួនកុងតឺន័រទាំងអស់ខាងលើនេះ មិនទាន់គ្រាប់គ្រាន់នៅ
ឡើយ ធៀបនឹងកម្លាំងដ៏ខ្លាំង និងសមត្ថភាពផ្ទុករបស់កប៉ាល់នេះ។
ត្រូវបានផលិត និងដាក់ចុះទឹកនៅរោងចក្រសាងសង់កប៉ាល់ របស់ក្រុមហ៊ុន Daewoo និងមាន
ប្រវែង ៤០០ម៉ែត្រ កប៉ាល់ Mary Maersk នេះ អាចផ្ទុកបានជាអតិមរមា គឺ ១៨.២៧០ កុងតឺន័រ។
ទន្ទឹមនឹងនេះ កុងតឺន័រ ក៏ជាកប៉ាល់ដែលស៊ីប្រេងតិចជាងពាក់កណ្ដាល ធៀបនឹងបណ្ដាកប៉ាល់
រាមច្បងរបស់វា។
អគ្គនាយករបស់ South Europe Liner Operations Cluster លោក Carlos Arias បានឱ្យដឹងថា
ចំនួនទំនិញដែល កប៉ាល់នេះអាចផ្ទុកបាន វាក៏អាស្រ័យទៅលើស្ថានភាពនៃកំពង់ផែនសមុទ្រ ៖
“កំពង់ផែ Algeciras បានត្រៀមខ្លួនជាស្រេចកាលពី ១ឆ្នាំមុន សម្រាប់ដំណើរដឹកជញ្ជូនលើក
ដំបូងរបស់ Mary Maersk”៕
ព័ត៌មានលម្អិត
ចុះនៅថ្ងៃទី 25-08-2014, 10:11 AM, អាន 130ដង
ភ្នំពេញ ៖ មុខសញ្ញា​ចំនួន ៨​នាក់ ត្រូវបាន​កម្លាំង នគរបាល​តាម​បណ្តា​ខណ្ឌ ចាប់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ ២០១៤ ពាក់ព័ន្ធ​ទៅនឹង​បទល្មើស ជួញដូរ​គ្រឿងញៀន ប្រើប្រាស់​គ្រឿងញៀន ឆក់​ទូរស័ព្ទ ឆក់​កាបូប និង​រំលោភ​ក្មេងស្រី មិនទាន់​គ្រប់​អាយុ ។​
​​មន្ត្រីនគរបាល​ការិយាល័យ កណ្តាល​យុត្តិធម៌ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៤ កម្លាំង​នគរបាល​ចំនួន ៧​ខណ្ឌ បាន​ឃាត់ខ្លួន​មុខសញ្ញា ៨​នាក់ ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​ទាំង​៣ ដែល​ពួកគេ​ធ្វើ​សកម្មភាព ។​
​មន្ត្រីនគរបាល បាន​បន្តថា នៅ​ខណ្ឌចំការមន កម្លាំង​នគរបាល​បាន​ចាប់​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់ ប្រព្រឹត្ត​នៅ​ភូមិ​៥ សង្កាត់​ផ្សារ​ដើមថ្កូវ ដោយ​ដកហូត​បាន​ម៉ា​ទឹកកក ៥​កញ្ចប់​ធំ ម៉ូតូ ២​គ្រឿង ទូរស័ព្ទដៃ ២​គ្រឿង និង​លុយ​ខ្មែរ​មួយចំនួនទៀត ។ ខណ្ឌ​ជ្រោយចង្វា កម្លាំង​នគរបាល បាន​ចាប់​មុខសញ្ញា​ម្នាក់​ពីបទ ចែកចាយ​គ្រឿងញៀន នៅ​ភូមិ​១ សង្កាត់​ជ្រោយចង្វា ដោយ​ដកហូត​ម៉ា​ទឹកកក ២​កញ្ចប់​តូច ។
ខណ្ឌ​សែន​សុខ កម្លាំង​នគរបាល​ពេល​ចុះ​រដ្ឋបាល នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា បាន​ឃាត់ខ្លួន​ជន សង្ស័យ ២​នាក់ ពីបទ​ប្រើប្រាស់​គ្រឿងញៀន នៅក្នុង​បន្ទប់​ជួល ដោយ​ដកហូត​ឧបករណ៍​ជក់​គ្រឿងញៀន មួយចំនួនធំ ។
ខណ្ឌដូនពេញ កម្លាំង​នគរបាល បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​ឆក់​កាបូបយួរ របស់​ជនបរទេស ប្រព្រឹត្ត នៅមុខ​ផ្ទះ​លេខ ១AE0 ភូមិ​៦ សង្កាត់​ផ្សារ​ថ្មី​ទី​២ ដោយ​ដកហូត​កាបូបយួរ​១ និង​ទូរស័ព្ទ​១​គ្រឿង ប្រគល់​ទៅ​ឲ្យ​ម្ចាស់​ដើម​វិញ ។
ខណ្ឌ​៧​មករា កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​ឆក់​ទូរស័ព្ទដៃ នៅមុខ​ផ្ទះ​លេខ ២៥E0 ភូមិ​១១ សង្កាត់​វាលវង់ ដោយ​ដកហូត​ទូរស័ព្ទ​១​គ្រឿង​ប្រគល់​ឲ្យ​ម្ចាស់​ដើម​វិញ និង​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​មួយគ្រឿង ម៉ាក និ​ច ។
ខណ្ឌដូនពេញ កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន មុខសញ្ញា​ឆក់​កាបូបស្ពាយ​ម្នាក់ ប្រព្រឹត្ត​នៅ​ភូមិ​៣ សង្កាត់​បឹងរាំង ដោយ​ដកហូត​កាបូប​មកវិញ និង​ទូរស័ព្ទ​មួយគ្រឿង ប្រគល់​ឲ្យ​ម្ចាស់​វិញ ។
នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ កម្លាំង​នគរបាល បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​រំលោភ​ក្មេងស្រី​ម្នាក់ នៅ​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ។​
​បច្ចុប្បន្ន ជនសង្ស័យ​ទាំង ៨​នាក់ ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន នៅតាម​បណ្តា​ខណ្ឌ​ទាំងនោះ ដើម្បី​កសាង​សំណុំរឿង ទៅ​តុលាការ ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់ ៕
ដោយ ៖ សហការី
ព័ត៌មានលម្អិត
ចុះនៅថ្ងៃទី 25-08-2014, 10:01 AM, អាន 111ដង
ស្វាយរៀង: មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ខណៈពេល​សមត្ថកិច្ច នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្វាយរៀង​ធ្វើការ​ត្រួតពិនិត្យ​ចរាចរណ៍​ដែលមាន​ម៉ូតូ​រ៉ី​ម៉ក១គ្រឿង​ដឹកទំនិញ​សំពីងសំពោង​ខុសច្បាប់​ចរាចរណ៍​ពេល​ឲ្យ​ម្ចាស់​ផ្ទេរ​ទំនិញ​ចេញ​បែ​ជា​ប្រទះឃើញ​សាច់ក្រក១៤កា​រ៉ុង​ក្នុង១កា​រ៉ុង​មាន​ទម្ងន់​ប្រមាណ​ជាង៥០គីឡូ​និង​ងៀត​ត្រី​បបែល​ចំនួន២កា​រ៉ុង​ធំ​ទម្ងន់​ប្រមាណ​ជាង១០០គីឡូក្រាម។សមត្ថកិច្ច​សង្ស័យថា​ខូចគុណភាព​ឬ​គ្មាន​ផាសុខភាព។
ករណីនេះ​បានកើត​ឡើង​កាល​ថ្ងៃទី២៣ខែសីហា​ឆ្នាំ២០១៤វេលា​ម៉ោង៧:០០ព្រឹក​នៅ​ចំណុច​ភូមិ ស្រះ​វង្ស សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង។ បើតាម​លោក​អនុសេនីយ៍ទោ ប៉ែន សាមឿន នាយប៉ុស្តិ៍​រដ្ឋបាល​សង្កា​ត់​ស្វាយរៀង​បាន​ឲ្យ​ដឹងថា៖ ក្រោយពី​បាន​ឃាត់រ៉ីម៉ក​ដឹក​អីវ៉ាន់​សំពីងសំពោង​ ឲ្យ​ផ្ទេរ​ទំនិញ​ស្រាប់តែ​ប្រទះឃើញ​ម្ចាស់រ៉ីម៉ក​បង្កប់​សាច់ក្រក១៤កា​រ៉ុង​និង​ងៀត​ត្រី​បបែល២កា​រ៉ុង ​នៅក្រោម​បន្លែ​សង្ស័យថា​ខូចគុណភាព ​ឬ​មាន​សារធាតុ​ប៉ះពាល់​សុខភាព​ក៏​ប្រគល់​ឲ្យ​មន្ត្រី​ពេទ្យសត្វ​និង​មន្ត្រីជលផល​ស្វាយរៀង​យកទៅ​ពិនិត្យ​តាម​ជំនាញ​រៀងខ្លួន។
សមត្ថកិច្ច​បន្តទៀតថា​ក្រោយពី​សាកសួរ​បុរស​ម្ចាស់រ៉ីម៉ក​ឈ្មោះ ឡេ ថា​ន់​ភឹង ភេទ​ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ​វៀតណាម​មាន​ទីលំនៅ​ភូមិ ឡុង​ភី ឃុំ ឡុង​ធឹង ស្រុក បេន​កូវ ខេត្ត តៃនិញ ប្រទេស​វៀតណាម។ បាន​ប្រាប់​ឲ្យ​ដឹងថា៖ រូបគេ​បាន​ដឹក​មកពី​ប្រទេស​វៀតណាម​ចូលមក​តាម​ច្រករបៀង​កំពុង​ស្ពាន​ភូមិ បាវិត​លើ សង្កាត់ បាវិត ក្រុង បាវិត ឆ្ពោះ​ចូលមក​ក្រុង​ស្វាយរៀង​បោះ​ឲ្យ​ម៉ូយ​នៅ​ផ្សារ​វាល​យន្ត​ក្រុង​ស្វាយរៀង។ សាច់ក្រក​និង​ងៀត​ត្រី​បបែល​ប្រគល់​ឲ្យ​ជំនាញ​យកទៅ​ពិ​និត្យនៅ​មន្ទីរពិសោធន៍​រាជធានី​ភ្នំពេញ​រីឯ​ម៉ូតូរ៉ីម៉ក​រក្សា ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្វាយរៀង​ដោះស្រាយ​តាមច្បាប់៕
 
ព័ត៌មានលម្អិត
ចុះនៅថ្ងៃទី 25-08-2014, 09:59 AM, អាន 80ដង
ខេត្ត​រតនគិរី ៖មិន​ត្រឹមតែ​មិនបាន​ទប់ស្កាត់​ពី​សកម្មភាព​យួន​ចូល​កាប់បំផ្លាញ​ឈើ​ប្រណីត​ក្នុង​ដី​ខ្មែរ ដែល​ស្ថិតនៅក្រោម​ដែន​សមត្ថកិច្ច​របស់ខ្លួន​នោះទេ សមត្ថកិច្ច​ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី បែរជា​ទៅ​ឃុបឃិត​ជាមួយ យួន ឲ្យ​ចូលមក​កាប់​បំផ្លាញ​ឈើ​ប្រណីត ក្នុង​ទឹកដី​ស្រុ​អូយ៉ាដាវ ខេត្តរតនគិរី យ៉ាង​អនាធិបតេយ្យ​ទៅវិញ​។ សកម្មភាព​កាប់បំផ្លាញ​ឈើ​ប្រណីត​លើ​ទឹកដី​កម្ពុជា ពី​សំណាក់ យួន ដោយមាន​ការបើក​ភ្លើង​ខៀវ របស់​មន្ត្រី​ខិលខូច​ខ្មែរ​យ៉ាង​គក្រឹកគគ្រេង​នេះ ត្រូវគេ​ដឹងថា​បាន​កើតឡើង​តាំងពី​ឆ្នាំ​២០១២ មកម្ល៉េះ​។​
​សកម្មជន​ព្រៃឈើ​ប្រចាំខេត្ត​រតនគិរី​បាន​លើកឡើងថា អាជ្ញា​ធរមាន​សមត្ថកិច្ច​ខេត្តរតនគិរី រាប់​ចាប់ពី​អភិបាលខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ និង​នគរបាល​ខេត្តរតនគិរី មិនបាន​បង្ហាញ​ការទទួលខុសត្រូវ ចំពោះ​ការបំពេញ​ការងារ​បម្រើ​ជាតិ​មាតុភូមិ​នោះទេ ព្រោះ​តាំងពី​ឆ្នាំ​២០១២​មកម្ល៉េះ ដែលមាន​យួន​លួច​ឆ្លងដែន​ខុសច្បាប់​ចូលមក​កាប់​បំផ្លាញ​ព្រៃឈើ ក្នុងស្រុក​អូរ​យ៉ា​ដាវ និង​ស្រុក​មួយចំនួនទៀត ក្នុង​ខេត្តរតនគិរី យ៉ាង​អនាធិបតេយ្យ តែ​បែរជា​សមត្ថកិច្ច​ទាំងនោះ​នាំគ្នា​ឆ្លើយ​យករួចខ្លួន ម្តង​ហើយ​ម្តងទៀត ទៅវិញ​។​
​ប្រជា​សហគមន៍​ក្នុងស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី បាន​អះអាងថា មួយរយៈ​ពេល​ចុង​ក្រោយនេះ គេ​សង្កេតឃើញ​មាន​​សកម្មភាព​យួន​ឆ្លងដែន​ខុសច្បាប់​ចូលមក​កាប់បំផ្លាញ​ព្រៃឈើ នៅលើ​ទឹកដី​កម្ពុជា ក្នុងភូមិ​សាស្ត្រ​ស្រុក​អូយ៉ាដាវ ខេត្តរតនគិរី កាន់តែ ច្រើនឡើងៗ តែម​ន្ត្រី​មាន​សមត្ថកិច្ច​កម្ពុជា ក្នុង​តំបន់​នោះ មិនបាន​សម្តែង​ការព្រួយ​បារម្ភ ឬក៏​ចាត់វិធានការ​ឲ្យ​តឹងរ៉ឹង ដើម្បី​ទប់ស្កាត់​សកម្មភាព​ទន្ទ្រាន​នេះឡើយ​។​
​សម្រាប់​មន្ត្រី​សកម្មជន​ព្រៃឈើ ដែល​បាន​តាមដាន​ករណីនេះ បាន​លើកឡើងថា មាន​ភស្តុតាង​ជាច្រើន​ដែល​បង្ហាញ​ថា មន្ត្រី​មាន​សមត្ថកិច្ច​កម្ពុជា បាន​សហការគ្នា​ដោយ​ខុសច្បាប់​ជាមួយ​ជនជាតិ​យួន ចូលមក​កាប់បំផ្លាញ​ធ្វើ​អាជីវកម្ម​ព្រៃឈើ​កម្ពុជា​។ ប្រភព​បន្តថា កន្លងមក ទាំង​ប្រជាពលរដ្ឋ​មូលដ្ឋាន និង​សកម្មជន​ព្រៃឈើ​បាន​តាមដាន​សកម្មភាព​លួច​កាប់បំផ្លាញ​ព្រៃឈើ របស់​ជនជាតិ​យួន លើ​ទឹកដី​កម្ពុជា ហើយ​ក៏បាន​ឃាត់ខ្លួន​ពួកគេ និង​វត្ថុតាង យកទៅ​ប្រគល់ជូន​មន្ត្រី​មាន​សមត្ថកិច្ច ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ តែ​ទីបំផុត​ជនជាតិ​យួន​ទាំងនោះ​ត្រូវគេ​ដោះលែង ហើយ​ការកាប់បំផ្លាញ​ព្រៃឈើ​នៅតែ​បន្ត​កើតមាន​៕
ដោយ ៖ សហការី
ព័ត៌មានលម្អិត
ចុះនៅថ្ងៃទី 25-08-2014, 10:00 AM, អាន 121ដង
ប៉ោយប៉ែត ៖ ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា អតីត​ហាង​ខារ៉ាអូខេ​យីហោ រាជសីហ៍​២ ស្ថិតនៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបាន​ម្ចាស់​ហាង​នេះ​លួចលាក់​បើក​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​ខុសច្បាប់ ដោយ​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ក្រុង​ប៉ោយប៉ែត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ជា​រៀងរាល់​យប់ គេ​តែងតែ​ឃើញ​មាន​រថយន្ត​ស៊េរី​ទំនើបៗ ពាក់​ស្លាក​ខេមរៈភូមិន្ទ បើកចូលទៅ​ក្នុង​សិប្បកម្ម​នោះ​រយៈពេល​រាប់​ម៉ោង ហើយ​បើក​ចេញ​ទៅវិញ​ក្នុង​ល្បឿន​យ៉ាង​លឿន ។ ចំណែក​សមត្ថកិច្ច​ពាក់​ព័ន្ធ ជាពិសេស​មន្ត្រីរដ្ឋបាល​ព្រៃឈើ ទំនងជា​ទទួលបាន​ផលប្រយោជន៍​ពី​ម្ចាស់​សិប្ប​កម្មនេះ ទើប​បណ្ដោយ​ឲ្យ​មាន​បទល្មើស​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត ប្រព្រឹត្ត​ទៅដោយ​ស្ងាត់ៗ ក្នុង​អតីត​ហាង​ខារ៉ាអូខេ រាជសីហ៍​២​។​
​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា សិប្បកម្ម​កែច្នៃ​ឈើ​នោះ មាន​មន្ត្រីជាន់ខ្ពស់​នៅ​ពី​ក្រោយខ្នង ហើយ​មានការ​ឃុបឃិត​ពី​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ អូរជ្រៅ និង​លោក ជា ផល្លី ដែលជា​មេ​រដ្ឋបាល​ព្រៃឈើ ខេត្តបន្ទាយមានជ័យ​ផងដែរ ទើប​សមត្ថកិច្ច​តូចតាច​មិន​ហ៊ាន​ធ្វើការ​បង្ក្រាប​បទល្មើស​នោះឡើយ​។ បញ្ហា​នេះ លោក គោ ស៊ុំ​សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​មាន​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​ខុសច្បាប់​កើតឡើង នៅក្នុង​អតីត​ហាង​ខារ៉ាអូខេ រាជសីហ៍​២ តទៅទៀត​។ ជាពិសេស​ទាំង​លោក អ៊ុក រ៉ាប៊ុន ដែលជា​រដ្ឋមន្ត្រីក្រសួង​កសិកម្ម និង​លោក ឆេង គឹម​ស៊ុន មេ​រដ្ឋបាល​ព្រៃឈើ ត្រូវ​ពិនិត្យមើល​កូនចៅ​ក្រោម​ឱវាទ​នៅ​ខេត្តបន្ទាយមានជ័យ​ជាបន្ទាន់ ព្រោះ​លោក ជា ផល្លី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​នេះ ល្បី​ខាង​ពុករលួយ​ជា​យូរ​មកហើយ​។​
​ប្រភព​មួយចំនួន​បាន​ឲ្យ​ដឹងថា លោក នៅ និល នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ ស្រុក​អូរជ្រៅ និង​លោក ជា ផល្លី ដែលជា​មេ​រដ្ឋបាល​ព្រៃឈើ ខេត្តបន្ទាយមានជ័យ ទំនងជា​ទទួលបាន​ផលប្រយោជន៍​ពី​ម្ចាស់​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់ ទើប​ពួកគេ​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ជុំវិញ​បញ្ហា​នេះ ។ ដូច្នេះ​សូម​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ចាត់វិធានការ​ជាបន្ទាន់ ទៅលើ​មន្ត្រី​ពុករលួយ និង​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ នៅក្នុង​ខេត្តបន្ទាយមានជ័យ ដើម្បី​កុំ​ឲ្យ​មាន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់ ឆ្លងកាត់​ខេត្តបន្ទាយមានជ័យ និង​មាន​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​ខុសច្បាប់​កើតឡើង​ពេញបន្ទុក​តទៅទៀត​៕
ដោយ​ ៖ សហការី
ព័ត៌មានលម្អិត
ចុះនៅថ្ងៃទី 25-08-2014, 09:47 AM, អាន 170ដង
ភ្នំពេញ​៖ យុវជន​២​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល ដោយសារតែ​រថយន្ត​មិន​ស្គាល​ម៉ាក​មួយគ្រឿង បើក​ក្នុង​ល្បឿន​លឿន ជ្រុល​បុក​ចំ​ពីមុខ​ពេញទំហឹង កាលពី​វេលា​ម៉ោង ២០​និង​២០​នាទី​យប់ ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៤ នៅ​ចំណុច​ខាងលិច​ច្រកចូល​ស្ថានីយ៍​ទូរ​ស្សន៍​បាយ័ន ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុង​សង្កាត់​និ​រោ​ធិ៍ ខណ្ឌ​ច្បារអំពៅ ហើយ​រថយន្ត​បង្ក​បាន​បើក​រត់គេច​បាត់​។ ​ ​តាម​សាក្សី​នៅ​កន្លែង​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​យុវជន​២​នាក់ ជិះ​ម៉ូតូ​ម៉ាក​កូន​ទា ពណ៌​ផ្កាឈូក គ្មាន​ស្លាក​លេខ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​ល្មម ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​មិន​ស្គាល់​ម៉ាក បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ជ្រុល​បុក​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​រងរបួស ហើយ​រថយន្ត​បង្ក​បាន​បើក​រត់គេចខ្លួន បាត់ស្រមោល​។​ ​ ​យុវជន​រង​គ្រោះ​ខាង​លើ​ នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើយ​ទេ ដោយ​សារ​ក្រោយពេល​កើតហេតុ ជនរង​គ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹង​ទៅ នៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​ម៉ូតូ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ន​របា​លខ​ណ្ឌ​ច្បារអំពៅ ដើម្បី​រង់ចាំ​បងប្អូន​មក​ទទួល​មក​ទៅវិញ​ដោយសារតែ​រថយន្ត​បង្ក​បាន​បើក​គេចខ្លួនបាត់​៕

ដោយ ៖ សហការី
ព័ត៌មានលម្អិត
ចុះនៅថ្ងៃទី 25-08-2014, 09:42 AM, អាន 107ដង
ខេត្តកណ្តាល​៖ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង និង​បង្ក្រាប​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៤​នេះ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ឡើងទៅ​តុលាការ​ខេត្តកណ្តាល ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ពីបទ​ចែកចាយ​គ្រឿងញៀន កាលពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៤ នៅ​ចំណុច​ស្ថិតក្នុង​ភូមិ​ក្បាល​កោះទាវ ឃុំ​សំពៅ​ពូរ ស្រុក​កោះធំ ដែល​សមត្ថកិច្ច​ចាប់ខ្លួនបាន ហើយ​ដកហូត​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​១​កញ្ចប់​ស្មើរ​និង​ទម្ងន់ ១,៧៧​ក្រាម​, ជញ្ជឹង​ថ្លឹ​ម​ថ្នាំញៀន​មួយ​, ទូរស័ព្ទដៃ​ពីរ​គ្រឿង ប្រាក់​ចំនួន​៦៨៧០០០​រៀល , លុយ​ដុល្លារ​ចំនួន​៥០០ រថយន្ត​ម៉ាក​តូ​យូ​តា​មួយគ្រឿង ស៊េរី​២០១៣ ពាក់​ស្លាក​លេខ កណ្តាល 2A-7492 និង​ឧបករណ៍ប្រើប្រាស់​មួយចំនួនទៀត ។
​ជនសង្ស័យ​ដែល​ត្រូវបញ្ជូន​ខ្លួន​ឡើង​តុលាការ​នា​ព្រឹក​នេះ ឈ្មោះ សេន ស៊ា​ង​ឡង ហៅ ផូ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ​។ គួរ​បញ្ជាក់ថា ឈ្មោះ សេន ស៊ា​ង​ឡង ជា​មុខសញ្ញា​របស់​សមត្ថកិច្ច​យូរ​មកហើយ តែ​ទើបតែ​ចាប់បាន ដោយមាន​ការសហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​កោះធំ ៕

ដោយ ៖ សហការី
ព័ត៌មានលម្អិត
ចុះនៅថ្ងៃទី 25-08-2014, 09:43 AM, អាន 157ដង
ស្វាយរៀង: មាន​អំពើ​ឃាដកម្ម​មួយ​ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ​ដល់​ប្រជាពលរដ្ឋ​មន្ត្រីរាជការ ​នៅ​ក្រុង​ស្វាយ​រៀង មក​មើល​ឈូឆរ​ សង្ស័យ​ក្រុម​ក្មេង​ពាល​វាយ​ច្រមុជ​ទឹក​រហូតដល់​ស្លាប់ ​នៅក្នុង​ស្រះ​ទឹក​ជិត​ហាង​ផឹក​ស៊ី​ ស្ថិតនៅ​ទំនប់​តា​ណេង ភូមិស្រះ​វង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​ ប្រ​ទៈ​ឃើញ​សព​នៅវេលា​ម៉ោង៨:០០នាទី​ព្រឹក​ថ្ងៃទី២៤ ខែសីហា​ ឆ្នាំ២០១។ បើតាម​សមត្ថកិច្ច​នគរបាល ក្រុង​ស្វាយរៀង​ បាន​ឲ្យ​ដឹងថា៖ ជនរងគ្រោះ​មានឈ្មោះ វង់ រិទ្ធី ភេទ​ប្រុស អាយុ ១៨ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី១២នៃ​វិទ្យាល័យ ហ៊ុន សែន ចេក មាន​ទីលំនៅ​ភូមិ សាលាស្រុក​ចាស់ សង្កាត់ ព្រៃ​ឆ្លាក់ ក្រុង ស្វាយរៀង។ បើតាម​ស្ត្រី​ជា​ម្តាយ​ឈ្មោះ ចាប គ​ន្ធា អាយុ ៤៥ឆ្នាំ បាន​ប្រាប់​ឲ្យ​ដឹងថា៖ គាត់​មានកូន៣នាក់​ស្រី២នាក់ ​ប្រុស​ម្នាក់ ​ហើយ​កាលពី​វេលា​ម៉ោង៤:០០ល្ងាច​ថ្ងៃទី២៣ ខែសីហា ​ឆ្នាំ២០១៤ នេះ​កូនប្រុស​បាន​សុំ​ទៅលេង​ផ្ទះ​ពួកម៉ាក ​ស្រាប់តែ​បាត់​រហូតដល់​យប់​ មិនឃើញ​ត្រឡប់ទៅផ្ទះ​វិញ ​គឺ​បាត់​ពេញ​មួយ​យប់ ​រហូតដល់​ម៉ោង១០:០០នាទី​ព្រឹក​ថ្ងៃទី២៤ ខែសីហា ​ឆ្នាំ២០១៤ សមត្ថកិច្ច​ប្រាប់ថា៖ គេ​ប្រ​ទៈ​ឃើញ​សាកសព​កូនប្រុស​គាត់​ដួល​ផ្កាប់មុខ ​ក្នុង​ទឹក​ស្លាប់ ​ពេល​រូបគាត់​មកដល់​ឃើញ​សព​កូនប្រុស​តក់ស្លុត​ដួលសន្លប់​តែម្តង​ត្រូវ​ក្រុមគ្រួសារ​នាំទៅ​កាន់​មន្ទីរពេទ្យ ​ដើម្បី​សង្គ្រោះ។
ទាក់ទិន​ករណីនេះ​ដែរ​លោក​វរៈ​សេនី​ត្រី ប្រាក់ ជុ​ត អធិការរង​នគរបាល​ក្រុង​ស្វាយរៀង​ បាន​មានប្រសាសន៍ថា៖ សមត្ថកិច្ច​កំពុង​ពិនិត្យ​ស្រាវជ្រាវ​មិនទាន់​ហ៊ាន​សន្និដ្ឋានថា ​យ៉ាងណា​ឡើង​ទេ​គ្រាន់តែ​សន្និដ្ឋាន​ដំបូង​សង្ស័យ​ជនរងគ្រោះ​ផឹកស្រា​ស្រវឹង​ ឬ​សេព​គ្រឿងញៀន​ជ្រុល​ ដើរទៅ​បទ​ជើង< នោម>ក៏​ទាក់​ជើង​ដួល​ផ្កាប់មុខ​ទៅក្នុង​ទឹក​ក៏​លង់ទឹក​ស្លាប់។ ទី២.បានឃើញ​ដាវ​សាម​រ៉ៃ១នៅ​មាត់​ស្រះ​ក្បែរ​សាកសព​ ហើយ​ប្រភពពី​ប្រជាពលរដ្ឋ​ បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​នៅវេលា​ម៉ោង​ប្រមាណ​ជា៩:០០ទៅ​ម៉ោង៩:៣០នាទី​យប់​ថ្ងៃទី២៣ ខែសីហា​ ឆ្នាំ២០១៤ មាន​ក្រុម​ក្មេង​ទំនើង១ក្រុម​មាន​ប្រ​នង់ ​និង​ដាវ​សាម​រ៉ៃ​ដេញ​វាយប្រហា​គ្នា ​តាមផ្លូវ​តា​ណេង​ពី​ត្បូង​ទៅ​ជើង​ពី​ចំណុច​ខាងជើង​ហាង​តន្ត្រី​រតនា ​ស្ថិតនៅ​ ភូមិមេភ្លើង តាម​មាត់ទន្លេ​វ៉ៃ​គោ​ទៅ​ចំណុចកើតហេតុ​មុខ​ហាង​ផឹក​ស៊ី​នោះ​សង្ស័យថា​ដោយ​ជនរងគ្រោះ​មាន​កាន់​ដាវ​សាម​រ៉ៃ​ក្រុម​ជនល្មើស ​មាន​គ្នាច្រើន​ក៏​វាយ​ហើយ​ចាប់​យក ទៅ​ជ្រមុជ​ទឹក​សម្លាប់ ​នៅក្នុង​ស្រះ​ក្រោយ​តូប​ស៊ី​ផឹក​របស់​ហាង​មួយ ​ដែល​គ្មាន​យីហោ​ក្រោយ​ស្នងការ​នគរបាល​ខេត្ត​ប្រមាណ១០០ម៉ែត្រ។ សាកសព​ស្លៀកខោ​ជើងវែង​មួ​ជើងខោ​ដល់​ក្រោម​ជង្គង់​ពាក់​អាវដៃវែង​ផ្ទៃមុខ​ជាំ ​មាន​ហូរឈាម​តាម​មាត់​ដូច្នេះ​សមត្ថកិច្ច​ពុំទាន់​សន្និដ្ឋាន​ពិតប្រាកដ​ថា​ជា​អំពើ​ឃាដកម្ម ឬ​ការ​ដួល​ចូល​ទឹក​លង់​ស្លាប់​ខ្លួនឯង​នោះទេ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​ផឹក​ស៊ី​ជាមួយគ្នា​ដើម្បី​ឲ្យ​ដឹងថា​ជា​ឃាដកម្ម​ឬ​យ៉ាងណា។
ចំពោះ​សា​សព​សមត្ថកិច្ច​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។ រីឯ​ដាវ​សាម​រ៉ៃ​សមត្ថកិច្ច​យកទៅ​ពិ​និត្យ នៅ​អធិកា​ដ្ឋា​ន​នគរបាល​ក្រុង​ស្វាយរៀង។ រីឯ​មហាជន​បាន​រិះគន់ថា៖ ក្មេង​ទំនើង១ក្រុម​ដេញ​កាប់​ប្រហា​គ្នា​ហើយ​មាន​មនុស្ស​ស្លាប់​ជាប់​ សំ​យ៉ាប​ហាង​ផឹក​ស៊ីបែ​គ្មាន​អ្នកណា​ដឹង​ឯណា​ទៅ​សុ​វត្តិភាព ភូមិឃុំ មាន​សុ​វត្តិភាព៕
ព័ត៌មានលម្អិត
ចុះនៅថ្ងៃទី 24-08-2014, 01:11 PM, អាន 222ដង
ស្វាយរៀង: មានប្រជាពលរដ្ឋ៥៤គ្រួសាររស់នៅ ភូមិតែងម៉ៅ ឃុំចន្ទ្រា ស្រុកចន្ទ្រា បាននាំគ្នា​មកជួបអង្គការ លីកាដូរប្រចាំខេត្តស្វាយរៀង​ដើម្បីជួយអន្តរាគមន៍រកយុត្តិធម៌​អោយពួកគាត់​និយាយថាការចាប់ខ្លួនមនុស្ស៣នាក់គឺមានប្រធានសហគមន៍ម្នាក់គឺលោក កើត នោ ប្រធាន​សហគមន៍តែងម៉ៅ​ដែលការពារដីធ្លីឲ្យប្រជាពលរដ្ឋចំនួន៥៤គ្រួសារ​ដែលទំនាស់ដីធ្លី​ជាមួយ​ឈ្មោះ ស៊ឹម ឈាន មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស​មករំលោភយកដីប្រជាពលរដ្ឋ​៦៤​ហិកតា។ ប្រជាពលរដ្ឋមកកាន់ទីស្នាក់ការអង្គការលីកាដូ នេះកាលពីវេលាម៉ោង៨:០០ព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
តំណាងប្រជាពលរដ្ឋម្នាក់បានប្រាប់ឲ្យដឹងថា៖ ការចាប់ខ្លួនប្រជាពលរដ្ឋ៣នាក់ ជាតំណាង សហគមន៍នេះ គឺអយុត្តិធម៌ណាស់​ដោយពួកគាត់កាន់កាប់ដីតាំងពីឆ្នាំ១៩៨៤ រហូតមកដល់​ឆ្នាំ២០០០ ទឹកជំនន់លិចស្រូវពួកគាត់រលួយអស់ ក៏មានការខកខានធ្វើស្រែ៣ឆ្នាំជាប់គ្នា ដោយ​ទឹកជំនន់លុះដល់ឆ្នាំ២០០៤ ពួកគាត់ចូលធ្វើស្រែស្រាប់តែមានឈ្មោះ ស៊ឹម ឈាន មន្ត្រីកងរាជ​អាវុធហត្ថលើផ្ទៃប្រទេស មករារាំងថាជាដីរបស់គេហើយ បានប្តឹងគ្នាឡើងតុលាកា សាលា​ដំបូងខេត្ត ក៏ប៉ុន្តែប្រជាពលរដ្ឋរងគ្រោះ ត្រូវបានភាគីលោក ស៊ឹម ឈាន គម្រាមកំហែង ដោយ​យកកម្លាំងកងរាជអាវុធហត្ថ មកគម្រាមកំហែងប្រជាពលរដ្ឋ រហូតមានអំពើហិង្សាវាយ ប្រជា​ពលរដ្ឋដុតបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋ រួមមាន ដុតស្រូវក្នុងស្រែ ដុតចំបើងអស់ រាប់រយ​ពន្នូក ហើយនៅថ្ងៃទី១៧ ខែមិនា២០០៨ វេលាម៉ោង៨:០០ យប់ពួកលោក ស៊ឹម ឈាន ដឹកនាំ​កម្លាំងកងរាជអាវុធហត្ថ ប្រមាណជាបួននាក់ ក្នុងនោះក៏មានឈ្មោះ ថាច់ យ៉ កងរាជអាវុធហត្ថ ស្រុកចន្ទ្រាបានចូលទៅចាប់ប្រជាពលរដ្ឋរងគ្រោះ១គ្រួសារគឺឈ្មោះ ខឹម ឡៃ អាយុ ៤៨ ឆ្នាំ និង ប្រពន្ធឈ្មោះ ញ៉ាញ់ គង់ អាយុ ៤៦ ឆ្នាំ កំពុងពិសារបាយជាមួយកូនៗ ស្រាប់តែឈ្មោះ ស៊ឹម ឈាន យកអាវុធខ្លីបាញ់គម្រាមចំនួន៣គ្រាប់ចាប់ឈ្មោះ ខឹម ឡៃ ដាក់ឈ្មោះ និងវាយ​បែកមុខមាត់សន្លប់នៅនិងកន្លែង និងចាប់ស្ត្រីជាប្រពន្ធឈ្មោះ ញ៉ាញ់ គង់ ដែលកំពុងបីកូន​ខ្ចីនៅ និងដៃវាយរហូតសន្លប់ដែរ និងចាប់អុសជនរងគ្រោះជាប្តីយកទៅដាក់ នៅពន្ធនាគារ​ខេត្តស្វាយរៀង។ រហូតដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០០៨ មានអន្តរាគមន៍ ពីតំណាងរាស្ត្រ ក៏បានដោះលែងបណ្តោះអាសន្ន ប្រជាពលរដ្ឋរង គ្រោះក៏បាដក់ពាក្យបណ្តឹង ទៅសាលា​ដំបូងខេត្តស្វាយរៀង សំណុំរឿងលេខ១៩៨ ចុះថ្ងៃទី១ ខែឆ្នូ ឆ្នាំ២០០៩ កាន់សំណុំ​រឿង ដោយ​លោកចៅក្រម គឹម ហេង ធ្វើការចោទប្រកាន់លោក ស៊ឹម ឈាន និងលោក ថាច់ យ៉ ពីបទបង្ករ​របួសស្នាម ដោយចេតនាពីបទអំពើរំលោភ លើសិទ្ធិបុគ្គល និងកាន់កាប់ប្រើ​ប្រាស់អាវុធខុស​ច្បាប់។​ហើយកាត់ក្តីបើកសវនាការនៅថ្ងៃទី២៩​ខែ៩ ឆ្នាំ២០១១ តែត្រូវលើក​ពេលរហូតដល់​បច្ចុប្បន្ននេះ។
រីឯលោក ខឹម ឡៃ ដោយមានកាវាយធ្វើបាបពីសំណាក់ពួកលោក ស៊ឹម ឈាន ក៏បានឈឺ គ្រាំគ្រារ៉ាំរ៉ៃ រហូតបានស្លាប់ នៅថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០១៣ និងស្ត្រីជាប្រពន្ធក៏មានជម្ងឺរ៉ាំរ៉ៃ​ដែរ ទាំងនេះគឺដោយសារទំនាស់ដីធ្លីដីក៏ត្រូវតុលាការកាត់ឲ្យឈ្មោះ ស៊ឹម ឈាន ដែលមាន​ទីលំនៅឯរាជធានីភ្នំពេញ ហើយគ្មានការរកយុត្តិធម៌ ឲ្យប្រជាពលរដ្ឋរងគ្រោះទេ ហើយ​នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ ត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះ ប្រធានសហគមន៍ និងសមាជិក​ដាក់ពន្ធនាគារដោយអយុត្តិធម៌ណាស់ សូមអំពាវនាវសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជួយរកយុត្តិធម៌ជួនដល់ ប្រជាពលរដ្ឋ​រងគ្រោះផង៕ ដោយៈ ធារ៉ា
ព័ត៌មានលម្អិត
ចុះនៅថ្ងៃទី 23-08-2014, 10:49 AM, អាន 177ដង
ក្រុមបាល់ទាត់យុវជនថ្នាលក្លិប យុវជនភ្នំពេញក្រោន, អាកាសចរស៊ីវិល និង ក្រុមជប៉ុន GIFU U-14កំពុងនាំមុខគេនៅកំពូលតារាងក្នុងកម្មវិធីប្រកួតបាល់ទាត់ Yamaha Challenge U-14 International Friendly Tournament 2014 ដែលរៀបចំនៅទីលានមជ្ឈមណ្ឌល និង សាលាបាល់ទាត់ជាតិបាទី។
លទ្ធផលប្រកួតម្សិលមិញនេះ៖
ស្វាយរៀង ១ – ៣ GIFU U-14
ភ្នំពេញក្រោន ៦ – ០ សាលាបាល់ទាត់ជាតិ
GFA U14 ០ – ៦ អាកាសចរស៊ីវិល
សម្រាប់ការប្រកួតថ្ងៃទី ២៣ សីហា នេះមានទាំងពេលព្រឹក និង រសៀល៖
Gifu U-14 Vs អាកាសចរស៊ីវិល
GFA U-14 Vs ភ្នំពេញក្រោន
ស្វាយរៀង Vs សាលាបាល់ទាត់ជាតិ
អាកាសចរស៊ីវិល Vs ស្វាយរៀង
សាលាបាល់ទាត់ជាតិ Vs GFA U-14
GIFU U-14 Vs ភ្នំពេញក្រោន
តារាងចំណាត់ថ្នាក់បណ្ដោះអាសន្នមាន៖
១) ភ្នំពេញក្រោន មាន ៣ ពិន្ទុ
២) អាកាចរស៊ីវិល មាន ៣ ពិន្ទុ
៣) GIFU U-14 មាន ៣ ពិន្ទុ
៤) ស្វាយរៀង មាន ០ ពិន្ទុ
៥) GFA U-14 មាន ០ ពិន្ទុ
៦) សាលាបាល់ទាត់ជាតិ មាន ០ ពិន្ទុ
Yamaha Challenge U-14 International Friendly Tournament 2014 មានក្រុមចូលរួមប្រកួតចំនួន ៦ ក្នុងនោះ ៤ ជាក្រុមកម្ពុជា ១ ក្រុមមកពី សិង្ហបុរី និង ១ ក្រុមទៀតមកពី ជប៉ុន ដែលចាប់ប្រកួតពីថ្ងៃទី ២២ ដល់ ២៤ សីហា៕
ព័ត៌មានលម្អិត
ចុះនៅថ្ងៃទី 23-08-2014, 10:33 AM, អាន 435ដង
បើយោងទៅតាមអ្នកឯកទេស ខាងទំនាក់ទំនង ផ្លូវភេទបានឲ្យដឹងថា សិល្បៈនៃការប្រាប់ ដល់គូស្នេហ៍របស់អ្នក ឲ្យដឹងពីរបៀបដែល ធ្វើឲ្យអ្នកមាន ភាពស្រណុកសុខស្រួល ខាងផ្លូវភេទគឺជា កត្តាដ៏សំខាន់មួយ ក្នុងការកំណត់ថា ដំណេករបស់អ្នកយប់នេះ នឹងបញ្ចប់ឡើងដោយស្រួល ឬមានបញ្ហា ។ ខាងក្រោមនេះគឺជាចំនុចខ្លះ ដែលអ្នកគួរតែធ្វើ និងមិនគួរធ្វើដើម្បី ឲ្យសុខភាពផ្លូវភេទ កាន់តែប្រសើរ និងពោរពេញដោយ ភាពស្និទ្ធស្នាលតទៅទៀត ។
គួរប្រើពាក្យសម្តី
វេជ្ជបណ្ឌិត បាណាប៊ី បារ៉ាត់ (Dr. Barnaby Barratt) ប្រធានសមាគមន៍អប់រំផ្លូវភេទ គ្រូពេទ្យព្យាបាល និងអ្នកព្រឹក្សាអាមេរិក បានណែនាំថា ការប្រើពាក្យសម្តីដើម្បី ឲ្យដៃគូដឹងពីអ្វី ដែលអ្នកចង់បាន គឺជារឿងដែលអ្នកត្រូវតែ ធ្វើមុនពេលឈាន ដល់សមរភូមិលើគ្រែ ។  គាត់បន្ថែមទៀតថា “ចំពោះអ្នកដែលពិបាក នឹងប្រើពាក្យនិយាយគឺ មិនសូវល្អនោះទេ ប៉ុន្តែការដែលប្រើសម្តី បញ្ជាក់ពីចំណង់ របស់អ្នកគឺជារឿងមាន ប្រយោជន៍មួយ ។ ប្រសិនបើយើងបោះ សំណួរតែមួយឃ្លាថា “តើបងអាច សុំកាន់ដៃអូនបានទេ?” ជាស្វ័យប្រវត្តិវាគ្រប់គ្រាន់ នឹងបញ្ជាក់ថានោះគឺជា សកម្មភាពចង់បាន ផ្ទាល់ខ្លួនរបស់អ្នកហើយ”។ ការដែលមានសកម្មភាព និងចំណង់ផ្ទាល់ខ្លួន មិនត្រឹមតែអាចបង្ហាញឲ្យ ដៃគូរបស់អ្នកដឹងពី ការពេញចិត្តចំពោះ នាងតែមួយមុខទេ ប៉ុន្តែវាក៏ធ្វើឲ្យ អ្នកមានអារម្មណ៍ ស្រើបស្រាលកាន់តែខ្លាំង ព្រមទាំងយល់ថាគ្មានអ្វី គួរឲ្យរំភើបជាងនេះ ទៀតនោះឡើយ។
មិនគួរប្រើភាសារដែលគ្មានមនោសញ្ចេតនា
វេជ្ជបណ្ឌិត គ្រីស្ទីន (Kristin) និយាយថា គ្មានអ្វីដែលអាច សម្លាប់ទឹកចិត្ត ក៏ដូចជាអារម្មណ៍ដៃគូ លឿនជាងការប្រើ ភាសាគ្មានមនោសញ្ចេតនា នោះទេ ។ វេជ្ជបណ្ឌិតបានបន្ថែមទៀតថា “ការពិភាក្សាបែបវិទ្យាសាស្ត្រ មិនគួរណាលើកមក និយាយក្នុងពេលរួមភេទ ឡើយ ។ ប៉ុន្តែអ្នកនៅតែ អាចទទួលបាន អារម្មណ៍សិចនិងបង្ហាញពី ចំណង់របស់ អ្នកបានដដែលដោយ គ្រាន់តែកុំនិយាយពាក្យ សាមញ្ញធម្មតារបស់ប្រដាប់ភេទ ”។ ដើម្បីឲ្យអ្វីៗស្ថិតក្នុង អារម្មណ៍ពុះកញ្ជ្រោលបាន អ្នកគួរតែកែពាក្យសម្តី ដែលជាភាសាបច្ចេកទេសរោគស្ត្រី ឬពេទ្យមកដូចជា “អង្អែលកន្លែងហ្នឹង ពិតជាធ្វើឲ្យបង ឬអូនពេញចិត្តខ្លាំងណាស់” ឬ “នេះពិតជាអារម្មណ៍ មួយអស្ចារ្យមែនទែន”៕
ព័ត៌មានលម្អិត
ចុះនៅថ្ងៃទី 23-08-2014, 10:25 AM, អាន 211ដង
ជាក្ដីថ្លែងអំណរគុណយ៉ាងក្រៃលែរបស់ក្រុមហ៊ុន KTM ចំពោះអតិថិជន ដែលធ្វើការគាំទ្រនូវផលិត​ផលកន្លងមក យ់ាងណាមិញដូចជាការបង្ហាញវត្ដមាន​របស់ក្រុមហ៊ុន នូវប្រភេទម៉ូតូ ដែលមានឈ្មោះ​ថា KTM DUKE តាំងពីឆ្នាំ ២០១៣ ធ្វើឲ្យកក្រើកពីភពម៉ូតូធំ ស្ទើតែនឹកស្មានមិនដល់។ មិនមែនមាន​តែ​ផលិត​ផ​លមួយនេះ​ដែរជា​និមិត្ដស​ញ្ញាក្រុមហ៊ុនចង់បង្ហាញថា គឺនៅមានជាច្រើនទៀតដែលសុទ្ធ​សឹង​តែ​ជា​ប្រ​ភេទ​ ផលិតផលស្ថិតនៅក្នុងក្ដីស្រមៃរបស់អតិថិជន​ ពេលនេះក្រុមហ៊ុនចង់មានន័យទៅ​ដល់​ប្រភេទម៉ូ​តូ​ម្យ៉ាង​ ថ្មីមួយទៀត សូមធានាថា វាពិតជាគាប់ចិត្ដប្រិយមិត្ដជាមិនខាននោះ គឺម៉ូដេល​ម៉ាក  KTM 450 SMR ។
KTM 450 SMR គីជាប្រភេទម៉ូតូដែលផលិតឡើង សម្របទៅតាមការវិវឌ្ឍបច្ចេកវិទ្យាទំនើប ដែលមិ​ន​អាចកំណត់បាន​។​ យ៉ាងណាមិញដូចជា KTM DUKE ដែលបានលើកឡើងម្ដងហើយថា​ ពិត​ជា​ ​ពិសេស ល្អ ហើយពេញនិយមមែន​ ចំណែក  KTM 450 SMR គឺមានលក្ខណៈសម្បត្ដិមិន​ចាញ់​ទេ។
សម្រាប់  KTM 450 SMR មានលក្ខសំខាន់ត្រង់ ជាប្រភេទម៉ូតូផលិតក្នុងឆ្នាំ ២០១៤ ដែលកំពុង​តែ​​ទាន់​សម័យ ហើយប្រើម៉ាស៊ីន ១​ ជាមួយស៊ឺប៉ាប់ ៤ មានកម្លាំង ៤៤៩ cc ក្នុងដំណាក់ម៉ាស៊ីន ៥​ លេខ​ ចំ​ណែកគ្រឿងទំនើបៗភ្ជាប់ជាមួយវិញ គឺប្រើខ្នាតរង្វាស់ល្បឿន ប្រព័ន្ធឌីជីថល (កុងទ័រ) ហើយកង់​មុខ​ក្រោយប្រើហ្រ្វាំងប្រេង សំបកកង់ប្រកៅស៊ូស្វិតធន់នឹងការប្រើប្រាស់ល្បឿន មិនត្រឹម​តែប៉ុណ្ណោះ​បើ​យើង​​មើលពីទំហំម៉ូតូទាំងមូលវិញមានលក្ខណៈសាកសមល្មម មិនធំពេក រឺតូចពេក អាច​ឆ្លើយតម​​ទៅ​កាន់​គ្រប់ស្ថានភាពអ្នកប្រើប្រស់។ ដូច្នេះដើម្បីបំពេញបាននូវវិសាលភាពនៃក្ដីស្រមៃ​របស់​លោក​អ្នក​សូម​កុំភ្លេច KTM 450 SMR។
ព័ត៌មានលម្អិត
ចុះនៅថ្ងៃទី 23-08-2014, 10:18 AM, អាន 337ដង
១-ការ៉ុត៖ ការ៉ុតត្រូវបានដឹងបានយ៉ាងយូរហើយថា ពួកវាគឺជាអាហារសម្រាប់ បំប៉នគ្រាប់ភ្នែក ដោយសារតែ វាមានផ្ទុកនូវសារជាតិ វីតាមីន A ដ៏ច្រើន ។
២-ផ្លែបឺរ៖ ផ្លែបឺរ គឺជាប្រភេទអាហារម្យ៉ាង ក្នុងចំណោមពពួកអាហារ ដែលសំបូរទៅដោយសារ ជាតិបំប៉នជាច្រើន ដូច្នេះ វាគ្មានអ្វីចម្លែកនោះទេ ដែលថា ពួកវាពិតជាមានភាពអស្ចារ្យ ចំពោះសុខភាពគ្រាប់ភ្នែក ។ ពួកវា មានផ្ទុកនូវ សារជាតិ lutein ច្រើនជាងប្រភេទផ្លែឈើ ផ្សេងៗទៀត ។ សារជាតិ lutein គឺមានអត្ថប្រយោជន៍ ជាពិសេស ក្នុងការ ការពារនូវ ជំងឺឡើងបាយ និង ការមើលឃើញចុះអន់ខ្សោយ ។ ផ្លែបឺរ ក៏ជាប្រភពដ៏ល្អនៃ សារជាតិបំប៉នចាំបាច់ សម្រាប់ភ្នែកដទៃៗ ទៀតរួមមានដូចជា ៖ វីតាមីនA , វីតាមីនC , វីតាមីន B6 , និង វីតាមីន E ។
៣-ផ្កាខាត់ណាខៀវ ៖ ផ្កាខាត់ណា គឺជាប្រភពដ៏ល្អ នៃសារជាតិវីតាមីន C, កាល់ស្យូម, lutein, zeaxanthin និង  sulforaphane ។
៤-ស៊ុត៖ ស៊ុតគឺពិតជាប្រភពដ៏ប្រសើរបំផុត នៃពពួកសារជាតិបំប៉នសម្រាប់សុខភាពមានដូចជា៖វីតាមីន A, zinc, lutein, lecithin, វីតាមីន B12 , វីតាមីន  D  និង  cysteine ។
៥-ស្ពៃក្តោបច្រើនមុខ៖ ស្ពៃក្តោបប្រភេទផ្សេងៗជាច្រើន ក៏ដូចជាស្ពីណាចផងដែរ វាគឺជាប្រភពដ៏ល្អ នៃសារជាតិវីតាមីន A, lutein និង zeaxathin ។
៦-ផ្លែប៉េងប៉ោះ៖  ផ្លែប៉េងប៉ោះ គឺមានផ្ទុកនូវសារជាតិ វីតាមីន C និង lycopene ដ៏ខ្ពស់ ដែលវាជាសារជាតិបំប៉នពីរប្រភេទ យ៉ាងសំខាន់សម្រាប់គ្រាប់ភ្នែក ។
៧-គ្រាប់ផ្កាឈូករ័ត្ន៖ គ្រាប់ផ្កាឈូករ័ត្ន មានផ្ទុកសារជាតិ selenium ដែលវាជាសារជាតិបំប៉នមួយប្រភេទ ដែលអាចការពារ អ្នកពីជំងឺភ្នែកឡើងបាយ និង ជម្រុញការពារសុខភាព ទាំងអស់របស់គ្រាប់ភ្នែក ។
៨-ខ្ទឹមស៖  ខ្ទឹមស មានផ្ទុកសារជាតិ selenium និង សារជាតិបំប៉នសម្រាប់ គ្រាប់ភ្នែកដ៏ទៃទៀត មានដូចជា វីតាមីន C និង quercetin ។
ព័ត៌មានលម្អិត
« មុន 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 ក្រោយ »
ស្វែងរកតាមរយ:ប្រតិទិន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 16126 នាក់
ថ្ងៃម្សិល : 17536 នាក់
សរុប : 3197640 នាក់
Flag Counter
Copyright© 2013 by Phnom Penh Daily All right reserved. Email:phnompenhdailynews@gmail.com
Add:#107, St.Railay, Group 57, Sangkat Beong Kok II, Khan Toul Kork Phnom penh Kingdom of Cambodia Tel: 017 700 688 / 098 678 808